ពលរដ្ឋរងគ្រោះដីធ្លី លោកស្រី ឆយ ស្រីពៅ ទទូចសុំសម្ដេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ ដោយចោទប្រកាន់អាជ្ញាធរមូលដ្ឋាន ស្រុកមុខកំពូល ស៊ីញេនិងដៃ បែជាយកជើងលុបទៅវិញ

ខេត្តកណ្តាល ៖ លោកស្រី ឆយ ស្រីពៅ អះអាងជាម្ចាស់ដីស្របច្បាប់ ទទូចស្នើសុំ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ព្រមទាំង ឯកឧត្ដមរដ្ឋមន្ត្រី ជា សុផារ៉ា ជួយអន្តរាគមន៍ទប់ស្កាត់ ឈ្មោះ សាត ប៊ុនហួរ រំលោភបំពានធ្វើប័ណ្ណកម្មសិទ្ធិ គ្របដណ្តប់លើផ្ទៃដី ២៤៥៤២ ម៉ែត្រការ៉េ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

យោងតាមពាក្យស្នើសុំ របស់លោកស្រី ឆយ ស្រីពៅ ចូលមកអង្គភាព គេហទំព័រ ស៊ី អេស អិន ( CSN ) បានរៀបរាប់ថា ៖ នាងខ្ញុំ ឆយ ស្រីពៅ រស់នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល បានមើលឃើញទង្វើររបស់អាជ្ញាធរមូលដ្ឋាន ស្រុកមុខកំពូល រំលោភបំពានទៅលើនិតិវិធី ទិញលក់អចលនវត្ថុ ធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ ស្របច្បាប់របស់នាងខ្ញុំ យ៉ាងខ្លាំងមិនអាចទទួលយកបាន ។

នៅក្នុងលិខិតស្នើសុំ បានឲ្យដឹងទៀតថា៖ ពាក្យបណ្ដឹងចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ( ឯកសារទី១ ) នូវថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២១ នាងខ្ញុំបានដាក់ពាក្យបណ្ដឹង ទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ស្ដីពីករណីឈ្មោះ សាត ប៊ុនហួរ រំលោភបំពានធ្វើប័ណ្ណកម្មសិទ្ធិ គ្របដណ្តប់លើផ្ទៃដី ទំហំ ២៤៥៤២ ម៉ែត្រការ៉េ របស់នាងខ្ញុំ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ( ប៉ុន្តែបច្ចុប្បន្នដីនេះ ស្ថិតនៅភូមិចំបក់មាស ឃុំបាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ទៅវិញ ) ដែលនាងខ្ញុំបានទិញពីឈ្មោះ ស្រង់ រៀម មានលក្ខណៈត្រឹមត្រូវ ស្របតាមបទដ្ឋានគតិយុត្ត ជាពីចំណែកស្មើគ្នា ដោយសោហ៊ុយចំណាយ ជាបន្ទុករបស់នាងខ្ញុំ ។

ពាក់ព័ន្ធភាពមិនប្រក្រតីខាងលើ របស់អាជ្ញាធរមូលដ្ឋាន ស្រុកមុខកំពូល ខេត្តកណ្តាល គ្មានភាពយុត្តិធម៌សម្រាប់នាងខ្ញុំឡើយ ដូចនេះហើយ នាងខ្ញុំសូមអនុញ្ញាតជូនភ្ជាប់ ជាមួយឯកសារស្របច្បាប់ ពាក់ព័ន្ធដីធ្លីរបស់នាងខ្ញុំជាច្រើនច្បាប់ ដើម្បីឲ្យលោក ចាងហ្វាងការផ្សាយ គេហទំព័រផ្លូវការ ស៊ី អេស អិន ( CSN ) មេត្តាជួយផ្សព្វផ្សាយ ដើម្បីឲ្យជ្រាបដល់ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចក្រឡាហោម ស ខេង ព្រមទាំង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានដឹងពីទង្វើរបស់មន្ត្រីក្រោមឱវាទ ( អាជ្ញាធរមូលដ្ឋាន ស្រុកមុខកំពូល ស៊ីញ៉េនឹងដៃ រួចលុបនឹងជើង ) ដែលរំលោភបំពាន ទៅនិងនិតិវិធី គោលការណ៍ច្បាប់ទាំងស្រុង ដែរជាហេតុ ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ ស្រប់ច្បាប់របស់នាងខ្ញុំយ៉ាងធ្ងន់ធ្ងរ ។

នៅក្នុងលិខិតនេះ លោកស្រី ឆយ ស្រីពៅ ទទូចហើយ ទទូចទៀយ សូមឲ្យសម្ដេចតេជោ ហ៊ុន សែន សម្ដេចក្រឡាហោម ស ខេង ព្រមទាំង ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ពិនិត្យនឹងពិចារណា ជួយដោះស្រាយ ផ្ដល់ភាពយុត្តិធម៌ ដល់រូបនាងខ្ញុំ ជាជនរងគ្រោះ ព្រមទាំងសុំឲ្យ មានវិធានការសម្របសម្រួល ចំពោះទង្វើរបស់មន្ត្រីក្រោមឱវាទ ជៀសវាងកឲ្យប្រជាពលរដ្ឋបាត់ជំនឿ គោលការណ៍នយោបាយ ដឹងនាំរបស់រដ្ឋាភិបាល ហើយលែងធ្វើឲ្យប្រជាជន ដែលមានទំនុកចិត្តទៅលើស្ថាប័នមានសម្ថកិច្ច ជាហេតុធ្វើឲ្យសាធារណៈមតិជាតិ និងអន្តរជាតិ វាយតម្លៃអវិជ្ជមាន ក្នុងការអនុវត្តនិតិវិធី តាមគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងលិខិតនេះ ចុងបញ្ចប់លោកស្រី ឆយ ស្រីពៅ បានសម្ដែងការព្រួយបារម្ភណ៍ ខ្លាចបណ្ដឹងរបស់លោកស្រី ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ មិនបានទៅដល់ដៃ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ព្រោះមន្ត្រីរដ្ឋបាល ជាប់កិច្ចសន្យា នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ឈ្មោះ ឡាយ តែប៉ុណ្ណោះ នៅលើបណ្ដឹងរបស់នាងខ្ញុំ ( ឯកសារ ទី១ ) ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author