មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ទំនងស្រវឹងធ្លាក់ភ្នែក ជិះមិនប្រយ័ត្នជាន់ហ្វ្រាំង បោកម៉ូតូដួលខ្លួនឯង

កណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង កាលពីវេលាម៉ោង ៥ និង ៥០នាទីល្ងាច ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខាងជើងស្ពាន់លេខ១៣ ច្រកផ្លូវចូលមន្ទីពេទ្យបង្អែកស្រុកមុខកំពូល តាមបណ្តោយផ្លូវជាតិលេខ៦អា ស្ថិតនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ញាញ ស្រុកមុខកំពូលខេត្តកណ្តាល។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត លុចសីស៤៧០ ពណ៌សមួយគ្រឿង បើកពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ រថយន្ត លុចសីស បានបត់តិចៗ ចូលទៅតាមច្រកមន្ទីពេទ្យបង្អែកស្រុក ស្រាប់តែមិនដឹងយ៉ាងម៉េច ក៏ស្រាប់តែឃើញម៉ូតូគប់ជ្រុងពណ៌ស្លែរ ពាក់ស្លាកលេខ៖ ស្វាយរៀង 1C-9167 ដែលបើកពីត្បូងទៅជើង ឃើញដួល ដោយបោកក្បាលសន្លប់ស្តួកស្ដឹង និងមានបែកក្បាលហូរឈាមថែមទៀតផង។

មួនសន្ទុះក្រោយមក ជនរងគ្រោះក៏បានដឹងខ្លួនឡើងវិញ ក៏បានរៀបរាប់ប្រាប់ថា ខ្លួនមានឈ្មោះ ចាប នួន មុខរបរជាជាងធ្វើទឹកនៅមន្ទីពេទ្យកាល់ម៉ែត ដោយការឆ្លើយទាំងភ្លេចមុខភ្លេចក្រោយ ម្តងថាផ្ទះនៅកំពង់ចាម ម្តងថាផ្ទះនៅជិតមន្ទីពេទ្យកាល់ម៉ែត ហើយឆ្លើយច្បាស់ជាងគេ ជនរងគ្រោះប្រាប់ថា ទើបមកពីជួបជុំគ្នាផឹកស៊ី នៅអង្តែន ទួលគោក ហើយក៏បានបបួលគ្នាទៅច្រៀងខារ៉ាអូខេ តែខ្លួនមិនបានដឹងថាមិត្តភក្តិជិះម៉ូតូទៅដល់ណាអស់ហើយ និយាយទាំងវង្វែងមិនដឹងថាខ្លួនកំពុងនៅទីណាផង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានទៅដល់ ហើយក៏បានធ្វើការវាស់វែង នឹងនាំយកជនរងគ្រោះទៅកាន់មន្ទីពេទ្យបង្អែកស្រុក ដើម្បីព្យាបាលរបួស។ ចំណែកឯម៉ូតូ សមត្ថកិច្ចបានយកទៅរក្សាទុក ដើម្បីរងចាំរហូតដល់ជនរងគ្រោះដឹងខ្លួនច្បាស់លាស់ ទើបប្រគល់ឲ្យទៅជនរងគ្រោះវិញ។

សូមបញ្ជាក់ផងដែរថា រថយន្តដែលបង្កមិនបាននៅកន្លែងកើតហេតុទេ គឺដាក់មេប្រួចបាត់ស្រមោលសូន្យមិនដឹងនៅទីណា៕

DSC_0501 DSC_0503 DSC_0505

កម្ពុជាជោគជ័យ

Share on Facebook