មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ស្ងាត់ឈិងល្អណាស់ ករណីបុរសវ័យ ២៩ឆ្នាំម្នាក់ បានស្លាប់ក្រោយពីរត់រកសេវាព្យាបាល នៅមន្ទីរពេទ្យ ជា ប្រាំង តើករណីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជ្រាបហើយឬនៅ

ភ្នំពេញ៖ ករណីបុរសវ័យ ២៩ឆ្នាំ ម្នាក់ ស្លាប់តាមផ្លូវ ក្រោយពីក្រុមគ្រួសារ បញ្ជូនត្រឡប់ ទៅមន្ទីរពេទ្យឯកជនមួយវិញ មានឈ្មោះ ( ជា ប្រាំង ) បន្ទាប់ពីពេទ្យ ដាក់សេរ៉ូម នឹងឲ្យថ្នាំលេប ហើយមិនមានទំនួលខុសត្រូវ ដែលអង្គ CSN ទើបទទួលបាន ពីប្រភព ក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះនៃសព នារសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ ជាព័ត៌មានច្បាស់ការណ៍មួយ ដែលបានអះអាងថា ជនរងគ្រោះ ស្លាប់ដោយគ្រូពេទ្យ ដាក់សេរ៉ូម នឹងឲ្យលេបថ្នាំលេបច្រឡំ បណ្ដាលធ្វើឲ្យអ្នកជំងឺ គាំងបេះដូងស្លាប់តែម្ដង។

ប្រភពបន្តថា៖ ជនរងគ្រោះ ដំបូងឡើយ គាត់មានអាការៈ ចុកពោះ ហើយបានរត់ទៅរកសេវាព្យាបាល នៅពេទ្យឯកជនមួយ ដែមានឈ្មោះ ( ជា ប្រាំង ) ដោយគ្រូពេទ្យទីនោះ បានធ្វើការជួសឈាមមើល រួចក៏ប្រាប់អ្នកជំងឺថា៖ អ្នកជំងឺ មានមេរោគក្រពះ។ ហើយបន្ទាប់មក គ្រូពេទ្យ ក៏បានដាក់សេរ៉ូម ឲ្យអ្នកជំងឺ ជាបន្តបន្ទាប់ ចំនួន ៤ផ្លោក និង បានផ្សំថ្នាំ ឲ្យសម្រាប់លេប ផងដែរ ។

ប្រភពបានបន្តថា៖ ក្រោយពេលដែលគ្រូពេទ្យ ព្យួរសេរ៉ូម ឲ្យអ្នកជំងឺ រួចហើយ ក៏ឲ្យអ្នកជំងឺ ត្រឡប់ទៅផ្ទះវិញ នៅពេលដែលវិលត្រឡប់ ទៅដល់ផ្ទះវិញ អ្នកជំងឺ ក៏បានហូបបាយរួចរាល់ហើយ ក៏លេបថ្នាំ ធ្វើតាមការណែនាំ របស់ពេទ្យ នៅពេលដែល លេបថ្នាំរួចបន្តិចមក អ្នកជម្ងឺចាប់ផ្ដើមស្លខ្យល់តែម្ដង ក្រោយពីឃើញបែបនេះ គ្រួសាររបស់អ្នកជំងឺ ក៏បានយកអ្នកជំងឺ ត្រឡប់ទៅកាន់ ពេទ្យឯកជន នោះវិញ គឺពេទ្យ ( ជា ប្រាំង ) ដែលមានផ្ទះ លេខ 17.k ផ្លូវ 114 ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជនីភ្នំពេញ។ ហើយនៅពេលដែលទៅដល់ គ្រូពេទ្យទាំងនោះ មិនទទួលទេ ព្រោះឃើញអ្នកជម្ងឺ មានអាការ: ជិតដាច់ខ្យល់ ភ្លាមៗនោះផងដែរ ក្រុមគ្រួសាររបស់អ្នកជំងឺ ក៏បានដឹកអ្នកជំងឺ ទៅកាន់មន្ទីរពេទ្យរដ្ឋ គឺ ( មន្ទីរពេទ្យរុស្ស៊ី ) តែអកុសល ទៅមិនទាន់ដល់ពេទ្យផង អ្នកជំងឺ ក៍ដាច់ខ្យល់ស្លាប់ តាមផ្លូវទៅហើយ ។

សូមបញ្ជាក់ថា៖ ករណីខាងលើនេះ ក្រោយមកក្រុមគ្រួសារ របស់សព ក៏បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍រដ្ឋបាល នគរបាល ចោមចៅ ៣ នៅពេលដែលទទួលបានពាក្យបណ្ដឹង នឹងធ្វើការសួរនាំរួចរាល់ហើយ សមត្ថកិច្ចក៏បាន ចុះទៅដល់មន្ទីរពេទ្យ ឯកជនខាងលើផងដែរ និង មានមន្ត្រីជំនាញ ផ្នែកោសល្យវិច័យ ផងដែរ បានពិនិត្យយ៉ាងល្អិតល្អន់ ទៅលើសាកសព ទៅតាមជំនាញ កោសល្យវិច័យ របស់មន្ត្រីជំនាញ លិតផល បានឲ្យអ្នកសារព័ត៌មានដឹងថា៖ អ្នកជំងឺ ស្លាប់ដោយសាគាំងបេះដូង ។

ករណីខាងលើនេះ បិទជិតឈឹងបានល្អណាស់ មិនដឹងថា ៖ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង លោកបានដឹងដែរឬទេ ព្រោះថា បើតាមប្រភពច្បាស់ការ បានឲ្យដឹងថា ពេទ្យឯកជនមួយកន្លែងនេះ ទំនងមានខ្សែធំ ខ្នងក្រាស់ណាស់។ ហើយពេទ្យនេះ បើកមិនទាន់បាន ១ឆ្នាំ ស្រួលបួលផងទេ ស្លាប់អ្នកជំងឺម្នាក់ទៅហើយ សង្ស័យគ្មានជំនាញ ឬវិជ្ជាជីវ: ជាគ្រូពេទ្យពេញលក្ខណៈទេ បានជាប្រើប្រាស់ថ្នាំខុស បណ្ដាលឲ្យអ្នកជំងឺបាត់បង់ជីវិតបែបនេះ ។

ពាក់ព័ន្ធករណីនេះ មហាជនជាច្រើន ស្នើសុំ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសុខាភិបាល ម៉ម ប៊ុនហេង គួរមានវិធានការបែបណា ចំពោះមន្ទីរពេទ្យ ឯកជន ខាងលើនេះ ក៍ដូចបន្ទប់ពិនិត្យ នឹងព្យាបាល មួយចំនួន គិតតែពីប្រយោជខ្លួន ហើយមិនបានគិត ពិផលប៉ះពាល់ សុខភាព នឹងការគ្រោះថ្នាក់ របស់អ្នកជំងឺ ហើយមិនតែប៉ុណ្ណោះទេ គេសង្កេតឃើញ ពេទ្យឯកជនមួយចំនួន កុំពុងអនុវត្តផ្ទុយពីច្បាប់ របស់ក្រសួងសុខាភិបាល ដែលមានដូចជា៖ ការប្រើប្រាស់ថ្នាំ មិនត្រឹមត្រូវ ទៅតាមអការ: នៃជំងឺ កាប្រើប្រាស់ថ្នាំចាក់ ចាក់សេរ៉ូម ឲ្យអ្នកជំងឺកាន់ទៅផ្ទះ បើកបន្ទប់ពិនិត្យពិគ្រោះផង លក់ថ្នាំផង រហូតដាក់គ្រែសម្រាក់ព្យាបាលទៀតផង ជាងនេះទៅទៀត នៅពេលឃើញអ្នកជំងឺចូលទោ ដូចឃើញសាច់ជ្រូកបីជាន់ គ្រាន់តែផ្ដាសាយធម្មតា បំភ័យអ្នកជំងឺ ដោយឲ្យជួសឈាមមើល ហើយប្រាប់អ្នកជំងឺ ពីអការ:ធ្ងន់ៗ ធ្វើយ៉ាងណាឲ្យអ្នកជំងឺភ័យ ហើយធ្វើតាមខ្លួនដែលចង់បាន ជាក់ស្ដែងដូចពេទ្យឯកជន ( ជា ប្រាំង ) ខាងលើនេះអញ្ចឹង គាំងបេះដូងស្លាប់ ក្រោយពីប្រើប្រាស់ថ្នាំ របស់ពេទ្យឯកជន ( ជា ប្រាំង ) ខាងលើនេះ សង្ស័យ ពេទ្យប្រើថ្នាំ ខុសបច្ចេកទេស ទើបបណ្ដាលឱ្យអ្នកជម្ងឺ គាំងបេះដូងស្លាប់ ហើយនៅតែបន្ត ការបើកអាជីវកម្មរបស់ខ្លួនដដែល ។

ពាក់ព័ន្ធករណីខាងលើនេះ កអ្នកព័ត៌មានយើង មិនអាចសុំការបកស្រាយបំភ្លឺ ពីខាងមន្ទីរឯកជន ( ជា ប្រាំង ) បានទេរហូតមកដល់ថ្ងៃនេះ បានធ្វើការទាក់ទងតាមរយៈលេខទូរសព្ទ របស់លោកវេជ្ជបណ្ឌិត ជា ប្រាំង ម្ដង ជាពីរដង ចូលតែគ្មានអ្នកលើកទទួល ព្យាយាមក្រោយមក មានអ្នកទទួលទូរស័ព្ទ តែថា លោកជាប់រវល់ ៕ ដោយការិយាល័យនិពន្ធ CSN 097 777 6000

Share on Facebook