មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

យាយ រឿន ដេអេ មេឈ្មួញឈើដ៍សកម្ម ចាប់ផ្ដើមគៀងគរកម្មករ ចូលកាប់ឈើក្នុងព្រៃសហគមន៍ ដឹកជញ្ជូនទៅស្រុកយួនទៀតហើយ ខណៈលោកស្វាយ សំ អ៊ាង អភិបាលខេត្ត និងលោក ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្ត រក្សាភាពស្ងៀមសា្ងត់

ខេត្តមណ្ឌលគីរី ៖ សកម្មភាពដឹកជញ្ជូនឈើ ចេញទៅស្រុកយួន ចាប់ផ្ដើមដំណើរការ ឡើងវិញបណ្ដើរៗហើយ នេះបើតាមប្រភព រាយការណ៍ព័ត៌មាន បឋម ចេញពីចំណុច ( ដេអេ នឹង ពូជ្រៃ ) ស្រុកពេជ្រាដា ដែលអង្គភាព CSN យើងទើបទទួលបាន នូវរសៀល ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នេះ ។ ហើយសកម្មភាពនេះ ដំណើការទៅបាន ក៍ដោយសា មានការឃុបឃិត ពីមន្ត្រីខិលខូច នឹងមានការបើកភ្លើងខៀវ ពីមន្ត្រីពាក់ព័ន្ធ មួយចំនួន ក្នុងខេត្តមណ្ឌលគីរី ផងដែរ។ ព្រោះថា ឈើនេះ ពួកគេបានធ្វើសកម្មភាព ដឹងជញ្ជូនចេញពីផ្ទះ យាយ រឿន ( ដេអេ ) ដែលជាមេឈ្មួញដុះស្និម ចាស់វស្សា ប្រចាំ នៅដេអេ ហើយនណាក៍គេស្គាល់ដែរ ហេតុអ្វីមន្ត្រីជំនាញ មន្ត្រីសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន មិនដឹងនោះ សូម្បីតែអ្នកកាសែត មួយចំនួន ក៍ត្រូវបានក្រុមឈ្មួញទាំងនោះ រៀបចំជាកញ្ចប់ មាន៖ ១០ម៉ឺន ១៥ម៉ឺន ឬ ២០ម៉ឺន រហូតដល់ ១០០ដុល្លា ២០០ដុល្លា ម្នាក់ៗ ក្នុង ១ខែៗ ផងដែរ ថ្នូរនឹងការបិទព័ត៌មាន មិនចេញផ្សាយ រឿងអ្វីមិនរលូន។

សេចក្ដីរាយការណ៍ បានបន្តថា ៖ សកម្មភាពដឹកជញ្ជូនឈើ ទៅស្រុកយួន របស់មេឈ្មួញលាក់មុខ ឈ្មោះ យាយ រឿន ( ដេអេ ) ដោយមានមេការ ជំនិតៗ ២នាក់ ទី១. ឈ្មោះ រិទ្ធ នឹងទី២ ឈ្មោះ ណាង ដោយអ្នកទាំង ២នាក់នេះ ឈ្មោះ ណាង ( ជាអ្នកចាត់ចែងនាំឡានដឹកឈើ ចេញទៅស្រុកយួយ ) ឈ្មោះ រិទ្ធ ជាអ្នករត់មើលផ្លូវ មុនឡានឈើចេញពេលយប់ ដើម្បីចាត់ចែងលុយ ឲ្យអ្នកកាសែតណា នៅចាំតាមដងផ្លូវ ពីខេត្តមណ្ឌលគីរី ទៅច្រកដាក់ដាំ ឆ្ពោះទៅយួន ។ ហើយសកម្មភាពនេះ បានស្ងប់ស្ងាត់មួយរយៈពេលខ្លី បន្ទាប់ពីមន្ត្រីគយ ចាប់រថយន្ត ចំនួន ២គ្រឿង បច្ចុប្បន្នដំណើការវិញហើយ ជាក់ស្ដែង កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ រថយន្តម៉ាក ធុនដ្រា នឹង រថយន្តឡង់គ្រីស័រ ប្រមាណ ៤-៥ គ្រឿង ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ចេញពីចំណុច ដេអេ និង ឃុំពូជ្រៃ ស្រុកពេជ្រាដា ចេញទៅស្រុកយួន តាមច្រក ដាក់ដាំ យ៉ាងសុខស្រួល។

ប្រភពពីមន្ត្រីពាក់ព័ន្ធ នៅច្រកទ្វេភាគី ដាក់ដាំ បានលួចបង្ហើប ឲ្យដឹងថា ៖ លោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វេភាគី ដាក់ដាំ មានសិទ្ធិអំណាចធំជាងគេ ក្នុងការបើកបារ៉ាស់ ឲ្យឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន? ។

ប្រភពពីមន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល ឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេល ប្រមាណ ១សប្តាហ៍ កន្លងទៅនេះ គេបានសង្កេតឃើញឈ្មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីដេអេ ទៅស្រុកយួន នូវពេលយប់ ដោយមិនមានការរំខាន ពីសំណាក់មន្រ្តីជំនាញ នឹងសមត្ថកិច្ចឡើយ ព្រោះមាន មេការ ឈ្មោះ រិទ្ធ និង មេការ ឈ្មោះ ណាង ជាអ្នករៀបចំយ៉ាងស្ទាត់ជំនាញ បានប្រើប្រាស់រថយន្ត ម៉ាក់ធុនដ្រា និង រថយន្តឡង់គ្រីស័រ ជាច្រើនគ្រឿង ដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ១ ចេញទៅស្រុកយួន តាមច្រកព្រំដែន ទ្វេភាគី ដាក់ដាំ ស្រុកអូររាំង យ៉ាងពេញបន្ទុក។

ប្រភពពីមន្ត្រីសមត្ថកិច្ចតូចតាច នៃស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគីរី បានឲ្យដឹងថា លោក យូ សុធា នាយប៉ុស្តិ៍នគរបាល អន្តោប្រវេសន៍ ច្រកទ្វេភាគី ដាក់ដាំ ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត គឺដោយសារអាងមាន លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរី ជាបង្អែកដ៏រឹងមាំ ។

ចំណែក ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាល និងជាបញ្ជាការឯកភាព ខេត្តមណ្ឌលគិរី និង លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ហាក់ដូចមិនចាត់វិធានការបង្ក្រាប ករណីឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក នោះទេ។

ហេតុនេះហើយ ទើបមានសេចក្តីអំពាវនាវ ដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត នឹងលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការអាវុធហត្ថខេត្ត មេត្តាពិនិត្យមើល ជាបន្ទាន់ផងទាន ជៀសវាងការិះគន់ពីមហាជន ជាពិសេសក៍មានការអំពាវនសយ សូមឲ្យថ្នាក់ដឹកនាំ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើស ធនធានធម្មជាតិ ចាត់វិធានការបង្ក្រាប ក្រុមឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន តាមច្រកដាក់ដាំ ឬច្រករបៀង ដាក់ដាំ ជាបន្ទាន់។

ព្រោះថា ៖ បើយោងតាមប្រភពច្បាស់ការមួយ ពីប្រជាពលរដ្ឋ ដែលជាកម្មករ ស៊ីស្នួលកាប់ឈើ បានលួចប្រាប់ឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញធំ ឈ្មោះ យាយ រឿន ប្រចាំនៅដេអេ កុំពុងប្រកាសគៀងគរ កម្មកចាស់ៗ ធ្លាប់កាប់ឈើឲ្យខ្លួន ឡើងមកដេអេ ដើម្បីចូលព្រៃកាប់ឈើបន្តទៀត ព្រោះថៅកែយួន បានទំលាក់លុយមកឲ្យមេឈ្មួញធំ នៅដេអេ ហៅ យាយ រឿន ធ្វើឈើទៀតហើយ ។ ហើយប្រភពដដែរនេះ បានបន្តថា ចំណុចពួកគេចូលទៅកាប់នោះ ពួកគេស្គាល់មិនច្បាស់ទេ គ្រាន់តែដឹងថា ចុះពីក្រោយផ្ទះ យាយ រឿន ទៅឆ្ងាយ គឺកាប់ក្នុងព្រៃសហគមន៍ ពេលបានឈើហើយ មានរថយន្តច្នៃ ចូលទៅដឹកជញ្ជូនចេញពីព្រៃ យមមកផ្ទះមេឈ្មួញ ហៅថា យាយ រឿន ឬក៍ផ្លូវចំហៀងសង្ខាងផ្ទះ យាយ រៀន ហើយលើកដាក់ចូលរថយន្ត ធុនដ្រា នឹង រថយន្តឡង់គ្រីស័រ ពេលខ្លះ ពួកគេប្រើប្រាស់ រថយន្តសាំយ៉ុង ជាច្រើនគ្រឿង ដឹកចេញទៅស្រុកយួនតែម្ដង អត់ស្ដុកទុក្ខទេ។

ប្រការនេះ កំពុងធ្វើឲ្យព្រៃឈើ ដែលនៅសេសសល់ ក្នុងស្រុកកែវសីមា ស្រុកកោះញែក និង ស្រុកពេជ្រាដា កំពុងប្រឈម និង សេចក្តីវិនាស ព្រោះឈ្មួញ ឈ្មោះ យាយ រឿន មានឥទ្ធិពលយ៉ាងមហិមា ក្នុងការធ្វើជំនួញឈើ ចេញទៅស្រុកយួន តាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក។ បញ្ហាដែលគួរឲ្យកត់សម្គាល់នោះគឺ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មិនចាត់វិធានការបង្ក្រាប ក្រុមឈ្មួញ ដែលប្រព្រឹត្តបទល្មើសព្រៃឈើ៕

ជុំវិញបញ្ហាខាងលើនេះ អង្គភាពយើង មិនអាចសុំការបកស្រាយ ពីឯកឧត្តមអភិបាលខេត្ត ឯកឧត្ដមស្នងការខេត្ត និងឯកឧត្ដម មេបញ្ជាការអាវុធហត្ថខេត្ត បានទេ មិនមានលេខទូរស័ព្ទទំនាក់ទំនង ប្រសិនបើ ឯកឧត្ដម ចង់ធ្វើការបកស្រាយ នឹងពន្យល់ត្រង់ សេចក្តីមួយនោះ អង្គភាពយើង នឹងរងចាំបកស្រាយ ជូនរៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook