មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក ហ៊ិន សុខខេង ស្នងការង ខេត្តខេត្តតាកែវ ស៊ីប៉ះត្រីឆ្អឹង កំពុងរកគ្រូស្ដោះផ្លុំ

តាកែវ​ ៖​ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរង ខេត្តខេត្តតាកែវ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ ប្ដឹងចូលទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពីបទបង្ខាំងមនុស្ស ដើម្បីជំរិតទាប្រាក់ ចំនួន ៣០ម៉ឺនដុល្លា យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ របស់មន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខេត្តតាកែវ ដែលសុំមិនបញ្ចេញឈ្មោះ ដែលអង្គភាព ស៊ីអេសអិន ( CSN ) ទើបទទួលបាន នាព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ នេះ ។

ក្នុងកម្មវត្ថុ «សំណើសុំគោលការណ៍ អង្កេតស្រាវជ្រាវ ពាក្យបណ្តឹង ចោទប្រកាន់ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង អត្តលេខ ៣០២៦៨ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ» បញ្ហានេះ ក្រសួងមហាផ្ទៃ សម្រេចចេញលិខិតបង្គាប់ការមួយ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដោយបានចាត់តាំង លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ប្រធាននាយកដ្ឋាន ទទួលពាក្យបណ្តឹង និង អង្កេតស្រាវជ្រាវកិច្ចការនគរបាល និង សហការី ចំនួន ៥នាក់ ចុះបំពេញបេសកកម្ម នៅស្នងការដ្ឋាននគរបាល ខេត្តតាកែវ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នេះ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដើម្បីអង្កេតស្រាវជ្រាវ លើពាក្យបណ្តឹង ដែលបានចោទប្រកាន់លើ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ។

តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលអង្គភាព ស៊ីអេសអិន ទទួលបាន រៀបរាប់ពីដំណើររឿងថា ចាប់តាំងពីថ្ងៃចូលកាន់តំណេង នៅដើមឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ពុំដែលមានស្នាដៃ ក្នុងការបង្ក្រាបបទល្មើសទេ គឺបានតែអួតអាង បង្កើតបក្ខពួក គំរាមកំហែងថ្នាក់ក្រោម គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ។

នៅចុងឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រួមជាមួយបក្ខពួក បានចាប់បង្ខាំងជនរងគ្រោះ ជំរិតយកប្រាក់ ចំនួន ២០ម៉ឺនដុល្លារ និង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង និង លោកវរសេនីយ៍ទោ សាក់ ទូច រួមទាំងបក្ខពួក បានធ្វើសកម្មភាព ចាប់បង្ខាំងជនរងគ្រោះ ជាជនជាតិវៀតណាម ចំនួន ៣នាក់ និង ជនជាតិខ្មែរ ចំនួន ២នាក់ ជំរិតយកប្រាក់ ចំនួន ១០ម៉ឺនដុល្លារ និង បានដកហូតយកខ្សែដៃ ខ្សែក ចិញ្ចៀនពេជ្រ ពីជនរងគ្រោះ ដោយមានលោកវរសេនីយ៍ទោ រស់ សេន នាយរងការិយាល័យបុគ្គលិក ជាអ្នកបកប្រែ ។

ប្រភពព័ត៌មាន បន្តទៀតថា លុះដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២០ មានតំណាងរបស់ជនរងគ្រោះ ចំនួន ២នាក់ បានមកប្តឹងតវ៉ា ដល់ស្នងការដ្ឋាននគរបាលខេត្តតាកែវ គឺ លោកឧត្តមសេនីយ៍ឯក មាស ប៊ុនឡី និង លោកឧត្តមសេនីយ៍ទោ សុខ សម្បត្តិ បម្រើការងារ នៅអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិ ក្នុងគោលបំណង ទាមទារអោយអនុវត្តច្បាប់ ចំពោះមន្ត្រីនគរបាលជាន់ខ្ពស់ខាងលើ និង ទាមទារយកសម្ភារៈ ដែលបានដកហូត យកពីជនរងគ្រោះ ជាអ្នកវិនិយោគិន ជនជាតិវៀតណាម ត្រឡប់មកវិញ ។ ហើយក្រោយពីមានបណ្តឹងតវ៉ា ក៏មានស្នងការរងនគរបាល ខេត្តតាកែវ មួយរូប បានយកសម្ភារៈ ទៅប្រគល់ជូនជនរងគ្រោះវិញ ដល់រាជធានីភ្នំពេញ ។

ករណីនេះ តំណាងអយ្យការ អមសាលាដំបូង ខេត្តតាកែវ ធ្លាប់បានកោះហៅ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង សាកសួរដំណើររឿង បង្ខាំងមនុស្សខុសច្បាប់ម្តងរួចមកហើយ ។ ម្យ៉ាងវិញទៀត លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង បានធ្វើអោយពលរដ្ឋ ក្នុងខេត្តតាកែវ ភ័យខ្លាចនិងបាត់បង់ទំនុកចិត្ត មកលើសមត្ថកិច្ច ដែលជាអ្នករក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការកើតមានបទល្មើស ជាបន្តបន្ទាប់ ក្នុងមូលដ្ឋាន ខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង រង់ចាំតែហៃអើ ជាមួយបទល្មើស ដោយពុំមានចំណាត់ការ ជាក់ស្តែងឡើយ ។

ទោះបីយ៉ាងណា ពេលនេះ ក្រសួងមហាផ្ទៃ បានសម្រេចចេញលិខិតបង្គាប់ការ ដោយបានចាត់តាំង លោកឧត្តមសេនីយ៍ឯក សេង វណ្ណៈ ចុះបំពេញបេសកកម្មនៅស្នងការដ្ឋាននគរបាល ខេត្តតាកែវ ហើយនៅរង់ចាំតែលទ្ធផល លើលោកឧត្តមសេនីយ៍ត្រី ហ៊ិន សុខខេង ប៉ុណ្ណោះ ៕

ពាក់ព័ន្ធករណីខាងលើនេះ អង្គភាព ស៊ីអេសអិន ( CSN ) ពុំទាន់អាចសុំការបកស្រាយបំភ្លឺ ពីឯកឧត្តម សុខ សំណាង ស្នងការនគរបាល ខេត្តតាកែវ ដែលជាមេកោយបានទេ ដោយទូរស័ព្ទរបស់លោក អង្គភាពយើង ព្យាយាមទំនាក់ទំនងជាច្រើនដង ជាប់រវល់រហូត។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook