មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លោក មាស ប៊ុនធឿន ហៅ ( កាមែល ) យកតួនាទីជាប៉ូលិសសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ ប្រើអំណាចដើរជំរិតយកលុយ ពីប្រជានេសាទបឹងទន្លេសាប រាប់ម៉ឺនដុល្លា

ខេត្តពោធិ៍សាត់ ៖ លោក មាស ប៊ុនធឿន ហៅ ( កាមែល ) មន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងត្រូវប៉ាន់ ពីការពុលរលួយ ដោយប្រើអំណាច ទៅលើប្រជានេសាទ តាមដងទន្លេសាប ត្រូវឲ្យប្រជានេសាទ បង់លុយឲ្យខ្លួន ក្នុង ១ឡុង ចំនួន ២លានរៀល បើម្នាក់មានរហូតដល់ ១០ឡុក ត្រូវបង់ ២០លានរៀល ទើបអាចដាក់បាន មិនថាក្នុងឡូអភិរក្ស ឬក្រៅឡូឡើយ នេះតាមប្រភពព័ត៌មាន ដែលអង្គភាព ស៊ីអេសអិន ( CSN ) ទើបទទួលបាន នាពេលថ្មីៗនេះ។ ហើយថ្មីៗនេះ ជសក់ស្ដែង កាលពីថ្ងៃទី៩ ម៉ោងប្រមាណ ៣រៀល មានក្រុមសមត្ថកិច្ចប៉ូលិសសេដ្ឋី ខេត្តពោធិ៍សាត់ មួយក្រុម ដឹកនាំដោយលោក មាស ប៊ុនធឿន បានចុះទៅកាត់កំទេច ក្បាលឡុក របស់ប្រជានេសាទ ឈ្មោះ ឃឹម សុខឃីម នៅចំណុចអ្នកតាស្ដេចក្មេង ដោយជេប្រមាថ ហើយដកកាំភ្លើងខ្លីផ្ចង់ និងវាយទៅលើប្រជានេសាទ បណ្ដាលឲ្យសន្លប់ ស្ដូកស្ដឹងនៅនឹងកន្លែងផងដែរ។

យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ ពីប្រជានេសាទ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅខេត្តពោធិ៍សាត់ នឹង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានរៀបរាប់ ប្រាប់អ្នកយកព័ត៌មានយើងថា លោក មាស ប៊ុនធឿន ( ហៅ កាមែល ) ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ច ខេត្តពោធិសាត់ បានដើរជម្រិតទារប្រាក់ ពីប្រជានេសាទ តាមដងទន្លេសាប ក្នុងទឹកដី ខេត្តពោធិសាត់ ក្នុងមួយឡុកៗ ចាប់ពី ១លានរៀល ទៅ ២លានរៀល ហើយអ្នកខ្លះ មាន ៣ឡុក អ្នកខ្លះ មាន រហូត ១០ឡុង ហើយអ្នកខ្លះទៀត មានទ្រង់ទ្រាយធំ ដាក់រាប់គីឡូដី ត្រូវបង់ឲ្យលោក មាន ប៊ុនធឿន រាប់សិបលានរៀល ទៀតផង ជាថ្នូរនិងការបិទភ្នែក បិទត្រចៀក បើមិនដូច្នេះទេ និង មានការចុះបង្ក្រាប អនុវត្តវិធានការណ៍ យ៉ាងធ្ងន់ធ្ងរបំផុត ។ ហើយមិនតែប៉ុណ្ណោះទេ លោក មាន ប៊ុនធឿន បន្ទាប់ពីបង់លុយ តាមចំនួនឡុក ក្នុងមួយ ២លានរៀលហើយ ត្រូវបានលោក មាស ប៊ុនធឿន តម្រូវឲ្យផ្ដិតមេដាយរុះរើផងដែរ នៅពេលណាមួយ។

ការជម្រិត និងការគម្រាមកំហែងបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋ មានការឈឺចាប់ និងថ្នាំងថ្នាក់យ៉ាងខ្លាំង និងមានការរិះគន់ ទៅលើការដឹកនាំ របស់អាជ្ញាធរ ខេត្តដោយមិនបានមើល អោយបានគ្រប់ជ្រុងជ្រោយ បណ្តែតបណ្តោយ អោយមន្ត្រីរូបនេះ ដើរធ្វើបាបប្រជាពលរដ្ឋ ជាអ្នកនេសាទបែបនេះ ។

ប្រជាពលរដ្ឋនៅតំបន់នោះ បានលើកឡើងទៀតថា ប្រសិនបើមានការបង្ក្រាប ដូចការអះអាង របស់មន្ត្រីនគរបាលសេដ្ឋកិច្ច ឈ្មោះ មាស ប៊ុនធឿន ( ហៅ កាមែល ) គឺពួកគាត់ ពិតជាមិនមានយោបល់ ជំទាស់អ្វីឡើយ សូមឲ្យតែការបង្ក្រាបទាំងនោះ ធ្វើឲ្យបានទូទៅ កុំឲ្យមានការបង្ក្រាប តែអ្នកគ្មានលទ្ធភាព បង់លុយ តាមការជម្រិតទាមទារ របស់មន្ត្រីកន្ទេលធំបន្លំដេក លោក មាស ប៊ុនធឿង ប៉ូលិសសេដ្ឋកិច្ច ខេត្តពោធិ៍សាត់ រូបនេះ ព្រោះថា ជារឿយៗ គេសង្កេតឃើញថា ការចុះបង្ក្រាបបទល្មើសនេសាទ ទាំងឡាយ គឺធ្វើឡើងតាមតំបន់ ដែលមិនបានឲ្យផលប្រយោជន៍ ដល់ក្រុមអ្នកចុះបង្ក្រាប តែប៉ុណ្ណោះ ចំពោះទីតាំង ដែលខ្លួនបានទទួលប្រយោជន៍ ហើយនោះ គឺរស់នៅប្រព្រឹត្តបទល្មើសយ៉ាងរលូន ។

ប្រជាពលរដ្ឋ ជាអ្នកនេសាទ សំណូមពរ ឯកឧត្តម អភិបាលខេត្ត លោក ម៉ៅ ធនិន្ន មេត្តាជួយពិនិត្យ និងតាមដានមន្ត្រីមួយចំនួន ដែលមានតួនាទី តាមដងទន្លេសាប មុនចុះបង្ក្រាប សូមមេត្តាសហការណ៍ ជាមួយមន្ត្រីជំនាញ និងអាជ្ញាធរ ជៀសវាងការចុះបង្ក្រាប ជាលេស ដើម្បីគំរាមជម្រិតយកប្រាក់ ពីប្រជាពលរដ្ឋប៉ុណ្ណោះ ។

សូមរម្លឹកថា បើយោងសេចក្តីរាយការណ៍ អះអាងថា មន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តពោធិសាត់ ដែលដឹកនាំដោយលោក មាស ប៊ុនធឿន ( ហៅ កាមែល ) នាយផ្នែកនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ទទួលបន្ទុកផែននេសាទ កាលពីវេលាម៉ោង៣ ជាងរសៀល ល្ងាច ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ ក៍បានចុះជម្រិតទារប្រាក់ ពីប្រជានេសាទមួយគ្រួសារ ដែលមានឈ្មោះ នៅក្នុង វីដេអូរ ធ្វើបទសម្ភាសន៍ ចំនួន ចាប់ពី ១លានរៀល ទៅពីរ លានរៀល នៅត្រង់ចំណុច ចុងព្រែកអ្នកតា ស្ដេចក្មេង ស្ថិតក្នុងតំបន់ក្រចាប់ ភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលជាតំបន់ព្រំប្រទល់ ជាប់ខេត្តពោធិសាត់ ។

យោងតាមប្រជាពលរដ្ឋ បានអះអាងថា ក្រុមមន្ត្រីនគរបាល មានគ្នា ចំនួន ៤នាក់ ទៅប្រាំនាក់ ប្រដាប់ដោយអាវុធខ្លី ១ដើម បានធ្វើការគម្រាមកំហែង លើប្រជានេសាទ ដាក់របាំងលប នៅចំណុចខាងលើ ធ្វើឲ្យម្ចាស់ភ័យស្លន់ស្លោ ដោយខ្លាចការគម្រាមកំហែង ចាប់ដាក់ខ្នោះ យកទៅដាក់ពន្ធនាគារ នៅខេត្តពោធិសាត់ ។

បើទោះប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំធ្វើកំណែទម្រង់ ស៊ីជម្រៅ លើគ្រប់វិស័យ និងបានចេញបញ្ញត្តិ និងអនុសាន៍ល្អៗ ដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមបម្រើប្រទេសជាតិ សង្គម និង ប្រជាពលរដ្ឋ ។ ក្នុងនោះផងដែរ មានពាក្យស្លោកមួយចំនួន បានលើកឡើងថា « ធ្វើជាមន្ត្រីត្រូវបម្រើរាស្ត្រ មិនមែនធ្វើជាចៅហ្វាយ របស់រាស្ត្រឡើយ » « អំពើពុករលួយ ធ្វើឲ្យបែកបាក់ក្នុងសង្គម » «អំពើពុករលួយ ធ្វើឲ្យរាំងស្ទះ ដល់ការអភិវឌ្ឍន៍ សង្គមជាតិ » ជាដើម ។

តែផ្ទុយទៅវិញ មន្ត្រីក្រោមឱវាទ មួយចំនួនតូច មិនបានអនុវត្ត តាមឡើយ បែរជាអនុវត្តផ្គើន និងអនុសាសន៍ របស់សម្តេច ក៍ដូចជាផ្គើន និងច្បាប់ផងដែរ ដោយយកតួនាទី ទៅធ្វើអាជីវកម្ម ដើម្បីរកលាភសក្ការៈ ដាក់ហោប៉ៅទៅវិញ។

តួយ៉ាងដូចជា សកម្មភាព របស់មន្ត្រីប៉ូលីសសេដ្ឋកិច្ច ខេត្តពោធិសាត់ មាន ប៊ុនធឿន បានយកតួនាទី របស់ខ្លួន ដើរជម្រិតប្រជាពលរដ្ឋ ដែលជាអ្នកនេសាទ តាមដងទន្លេសាប នៃទឹកដីខេត្តពោធិសាត់ យ៉ាងគគ្លើន។

ពាក់ពាន់ករណីខាងលើនេះ លោក មាស ប៊ុនធឿន ( ហៅ កាមែ ) នាយផ្នែកនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ទទួលបន្ទុកផែននេសាទ ខេត្តពោធិ៍សាត់ អង្គភាពយើង មិនអាចសុំការបកស្រាយបានទេ ជុំវិញករណីនេះ ដោយមិនមានលេខទូរស័ព្ទទំនាក់ទំទន ។ ហើយពាក់ព័ន្ធករណីនេះផងដែរ ក៍មានមន្ត្រីម្នាក់ស្គាល់ឈ្មោះមិនច្បាស់ ដែលប្រជានេសាទ តែងតែហៅថា លោក ( តោ ) ត្រូវជាប្អូនថ្លៃ របស់លោក មាស ប៊ុនធឿន ហៅ ( កាម៉ែល ) ឈរជើងប្រើនៅស្នាក់ការ ព្រៃក្រ នៃបឹងទន្លេសាប ក្នុងទឹកដីខេត្តពោធិ៍សាត់ ក៍ធ្លាប់បានឆ្លើយតប និងទទួលស្គាល់ តាមរយ:ទូរស័ព្ទ ពាក់ព័ន្ធករណី ក្នុងការតម្រូវ ឲ្យប្រជានេសាទ បង់លុយក្នុងមួយឡុង ចំនួន ២លានរៀល នេះផងដែរ។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook