មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកពោធិ៍រៀង ខេត្តព្រៃវែង សម្ងំរក្សាទុកសង្វៀនជល់មាន់និងអាប៉ោង ផ្ទុយពីគោលនយោបាយ ៩ចំណុច ភូមិ-ឃុំ មានសុវត្ថិភាព

ព្រៃវែង ៖ ល្បែងស៊ីសង បញ្ជល់់មាន់ ព្រៀបបានដូចចាប់ក្ដាមដាក់ចង្អេរ ជាហេតុធ្វើឲ្យសមត្ថកិច្ចលំបាក ក៍ប៉ុន្តែ ទទឹមនិងនេះ ក៍មានមន្ត្រីសមត្ថកិច្ចមូលដ្ឋាន ខិលខូចមួយចំនួន ឆ្លៀតឱកាស បិទបាំងថ្នាក់លើ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ឃុបឃិតបើកភ្លើងខៀវ ឲ្យកើតមាននូវល្បែងស៊ីសងខុសច្បាប់នេះដែរ ជាក់ស្ដែង ដែលអង្គភាព CSN ទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ន នៅក្នុងមូលដ្ឋានរបស់ពួកគាត់ កំពុងកើតមានតាំង សង្វៀនបញ្ជល់មាន់ និង វង់បៀ អាប៉ោង ស្ថិតក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង។ ហើយរហូតមកដល់ពេលនេះ គឺមិនដែលឃើញ សមត្ថកិច្ចមូលដ្ឋាន ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក៍ដូច លោក ព្រុំ សន្ធរ ស្នងការនគរបាលនគរបាល ខេត្តព្រៃវែង លោក ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង និង លោក ជា សុមេធី អភិបាល ខេត្តព្រៃវែង ចាត់វិធានការបង្ក្រាប នៅឡើយ។

ដូច្នេះហើយ ទើបប្រជាពលរដ្ឋ អំពាវនាវសុំឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យទៅលើភាពអសកម្ម របស់មន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុង ខេត្តព្រៃវែង ខ្លះផងទាន។ ដោយហេតុថា ល្បែងស៊ីសងខុសច្បាប់ ក្នុងឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម ប៉ុន្តែមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រក្សាភាពស្ងៀមស្ងាត់ មិនចាត់វិធានការបង្ក្រាបឡើយ។

ប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង បានឲ្យដឹងទៀតថា នៅក្នុងមូលដ្ឋានពួកគាត់ បច្ចុប្បន្ននេះ មានគេបើកសង្វៀនបញ្ជល់មាន់ វង់បៀអាប៉ោង ទ្រង់ទ្រាយធំ ដំណើរការយ៉ាងរលូន ព្រោះមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ច ថ្នាក់ឃុំ ថ្នាក់ស្រុក មិនចាត់វិធានការបង្ក្រាបឡើយ។ ហេតុនេះហើយ ទើប្រជាពលរដ្ឋ អំពាវនាវជាថ្មីម្តងទៀត ឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាល ខេត្តព្រៃវែង និង លោក ជា សុមេធី អភិបាល ខេត្តព្រៃវែង ចាត់វិធានការបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ ជាបន្ទាន់។ ប្រជាពលរដ្ឋ បានលើកឡើងថា ផ្តើមចេញពីល្បែងស៊ីសងខុសច្បាប់នោះហើយ ទើបបច្ចុប្បន្នក្នុងឃុំព្រែកតាសរ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខសង្គម។

សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ បានឲ្យដឹងថា អ្នកបើកសង្វៀនបញ្ជល់មាន់ និង វង់បៀអាប៉ោង ក្នុងឃុំព្រែកតាសរ ទំនងមានខ្នងបង្អែករឹងមាំ ទើបមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ថ្នាក់ឃុំ ថ្នាក់ស្រុក មិនហ៊ានបង្ក្រាបទាល់តែសោះ។ ហើយប្រភព ពីប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា សង្វៀនបញ្ជល់មាន់​ និងវង់បៀអាប៉ោង ក្នុងភូមិតាព្រះ ឃុំព្រែកតាសរ បើកលេងជាយូរមកហើយ មិនដែលមានសមត្ថកិច្ច ចាត់វិធានកាបង្ក្រាបទាល់តែសោះ។ ក្នុងមួយថ្ងៃៗ មានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងបៀអាប៉ោង យ៉ាងពពាក់ពពូន ដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះទេ ។ ហើយអ្នកបើកល្បែងស៊ីសងខុសច្បាប់ បានអួតអាង ប្រាប់អតិថិជន របស់ខ្លួនថា គេរត់ការបង់លុយ គ្រប់លំដាប់ថ្នាក់ ទើបចៀសផុតពីការបង្ក្រាបបែបនេះ ៕

Share on Facebook