មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លំអិតហេតុការណ៍បង្រ្កាប់ឧក្រិដ្ឋជន ៤នាក់ ចូលប្លន់ក្នុងផ្ទះបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិត យកប្រាក់ ១លានដុល្លារ

ភ្នំពេញ៖ ហេតុការណ៍បង្រ្កាប់ឧក្រិដ្ឋជន ៤នាក់ ចូលប្លន់ក្នុងផ្ទះមួយកន្លែង នៅបុរីអង្គរភ្នំពេញ ដោយរៀបផែនការជម្រិត យកប្រាក់ ១លានដុល្លារ ជាមុន ទើបប្លន់សម្លាប់ម្ចាស់ផ្ទះ ទាំងប្តីប្រពន្ធ និងកូនឈ្នួល ០២នាក់ ជាក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរា ជធានីភ្នំពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បើកប្រតិបត្តិការចុះបង្ក្រាប ក្រុមឧក្រិដ្ឋជនទាំង ០៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK ០១ដើម និងកាំភ្លើងខ្លី ០២ដើម បាញ់ស្រោចមកលើ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថ បានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង ០៤នាក់ ស្លាប់នៅនឹងកន្លែងទីតាំងកើតហេតុ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ចំពោះព័ត៌មានដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គមហ្វេសប៊ុកថា ជនល្មើស ដែលកងកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាញ់សម្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាប ក្រុមឧក្រិដ្ឋជន ជម្រិតទារប្រាក់ ១លានដុល្លារ ពីជនរងគ្រោះ នៅក្នុងភូមិគ្រឹះ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាមន្ត្រីនៅបញ្ជាការដ្ឋានអង្គរក្សនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋាន បញ្ជាការដ្ឋានអង្គរក្ស បានបដិសេធនិងច្រានចោល គឺមិនមែនជាការពិតនោះទេ និងមិនមានឈ្មោះនៅក្នុងបញ្ជីអង្គរក្សទេ។

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី បណ្តាញសង្គមហ្វេសប៊ុក បានបង្ហោះរូបភាព បុរសម្នាក់ស្លៀកឯកសណ្ឋាន ពាក់ប៉ារ៉ា និងកាតសម្គាល់ខ្លួន ដោយបានភ្ជាប់រូបភាព ជនល្មើសម្នាក់ ដែលកងរាជអាវុធហត្ថ បាញ់សម្លាប់។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ប្រាប់ថា “ រូបភាពនេះ អត់មានឈ្មោះ នៅក្នុងបញ្ជីអង្គរក្សទេ ភាគច្រើនប័ណ្ណពាក់ករ របស់បញ្ជាការដ្ឋានអង្គរក្ស គឺមានលេខកូដត្រឹមត្រូវ មានបញ្ជីស្នាមត្រឹមត្រូវ ហើយការធ្វើនេះ គឺក្លែងក្លាយ ពីព្រោះខាងខ្ញុំ មានលក្ខណៈពិសេសសម្គាល់ខាងខ្ញុំ ហើយអត់មានពាក់ព័ន្ធ ជាមួយបញ្ជាការដ្ឋានអង្គរក្ស ហើយបើធ្វើចឹងមែន គេបាញ់ចោលល្អហើយ”៕

Share on Facebook