មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អាជីវករ ៦ផ្សារផ្សេងគ្នា រកឃើញវិជ្ជមាន​កូវីដ

អាជ្ញាធររាជធានីភ្នំពេញ បានប្រកាសអត្តសញ្ញាណអ្នកជំងឺកូវីដ​ ទើបឆ្លងថ្មី ទាំង ១៤៥ នាក់ថ្ងៃនេះ។ ក្នុងនោះដែរ មានអាជីវករដែលលក់ដូរនៅផ្សារចំនួន ៦ ដែលមានដូចជា ផ្សារដើមគរ, ផ្សារឈូកវ៉ា២, ផ្សារតាំងក្រសាំង, ផ្សារអ៊ីអន ( ១ និង ២ ) ផ្សារចាស់ និងផ្សារអូរឬស្សី។

គួរបញ្ជាក់ដែរថា ផ្សារទាំង ៦ខាងលើមានផ្សារមួយចំនួន ត្រូវបានផ្អាកជាបណ្តោះអាសន្នដែលមានដូចជា ផ្សារអូរឬស្សី និងផ្សារចាស់។ យ៉ាងណាមិញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តារួសរាន់យកសំណាកពិនិត្យ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ក្នុងករណីដែលមានការពាក់ព័ន្ធ ឬមានចេញរោគសញ្ញាមួយចំនួនដូចជា គ្រុនក្តៅ, ក្អក, កណ្តាស់, ឈឺបំពង់ក, ដកដង្ហើមខ្លីៗ សូមមេត្តារួសរាន់យកសំណាកពិនិត្យ។
ចំពោះទីតាំងដែលអាចពិនិត្យបានមានដូចជា វិទ្យាល័យបាក់ទូក, វិ.បឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យសូវៀត, សាលាមឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យតាមបណ្តាខេត្តនានា ៕

Share on Facebook