មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ឯកឧត្ដម គង់សោភណ្ឌ័ ដឹកនាំក្រុមការងារ ចុះពិនិត្យ ទីតាំងសំរាប់ធ្វើចត្តាឡីសក័ រោងចក្រ២កន្លែង ស្ថិតនៅខេត្តកណ្តាល

ខេត្តកណ្ដាល៖ កាលពីព្រលប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល រួមដំណើរដោយ ឯកឧត្តម នៃ ចារី ឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះសម្របសម្រួល និងផ្តល់ការគាំទ្រ ដល់រដ្ឋបាល ស្រុកអង្គស្នួល និងស្រុកមុខកំពូល ក្នុងការគិតគូររៀបចំទីតាំង ត្រៀមសម្រាប់ធ្វើចត្តាឡីស័ក កម្មករកម្មការិនី និយោជិត និងដាក់ចេញវិធានការក្នុងការ គ្រប់គ្រងសភាពការណ៍ នៃការផ្ទុះរាលដាល វីរុសកូវីដ-១៩ នៅក្នុងរោងចក្រ ចំនួន០២ គឺទី១ .រោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល និងទី២ .រោងចក្រ Six Plus ស្ថិតនៅ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។

ស្ថិតក្នុងស្ថានភាពនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា៖ រោងចក្រទាំងពីរខាងលើ នឹងត្រូវផ្អាកដំណើរការ សង្វាក់ផលិតកម្ម ជាបណ្តោះអាសន្នសិន ហើយ បងប្អូនកម្មករ កម្មការិនី និយោជិត ទាំងអស់ ត្រូវតាមដាន និងផ្តល់ព័ត៌មាន អំពីស្ថានភាពសុខភាពរបស់ខ្លួន ដោយផ្ទាល់ នៅតាមរដ្ឋបាល រោងចក្រ និមួយៗ និងអាជ្ញារមូលដ្ឋាន ដែលខ្លួនរស់នៅ ឱ្យបានជាប់ជាប្រចាំ ។ ហើយដោយឡែក ក្នុងអំឡុងពេលនៃការផ្អាកការងារនេះ អាជ្ញាធរស្រុក និង ម្ចាស់រោងចក្រ ត្រូវសហការបាញ់ថ្នាំ សម្លាប់មេរោគ នៅតាមអាគារសង្វាក់ផលិតកម្មនានា រាប់ទាំងបរិវេណក្រៅអគាររោងចក្រផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញ អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវផ្សព្វផ្សាយ និងណែនាំ ប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត បន្តចូលរួមសហការ គោរពអនុវត្ត និងផ្សព្វផ្សាយបន្ត អំពីគោលការណ៍អនាម័យ របស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ« ៣.ការពារ និង៣.កុំ » សំដៅឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នេះ កាន់តែឆាប់ ដើម្បីស្តារស្ថានភាព វិលទៅរកប្រក្រតីភាពឡើងវិញ។

សូមជម្រាបថា៖ នៅតាមរោងចក្រទាំង២ កន្លែងនោះ ក្រុមគ្រូពេទ្យ ០២ក្រុម កំពុងដុតដៃដុតជើង យកសំណាក ធ្វើតេស្តរកមេរោគ កូវិដ-១៩ ចំពោះ អ្នកពាក់ព័ន្ធដោយផ្ទាល់ ទាំងយប់ដោយប្រើប្រាស់ឧបករណ៍ធ្វើតេស្ត សំណាក Rapid Test ដើម្បីប្រាកដថា កម្មករកម្មការិនី និយោជិត ទាំងនោះ មានវិជ្ជមានឬអវិជ្ជមាន កូវិដ-១៩។

ជាលទ្ធផលបឋម ចំពោះរោងចក្រ ស្តារម៉ាស្ទរ័&ហ្វ្រែង ក្រុមគ្រូពេទ្យបានរកឃើញ កម្មករ កម្មការិនី ចំនួន ២១នាក់ វិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមកម្មករកម្មការិនី និយោជិត ចំនួន ២២៥នាក់ ជាប់ពាក់ព័ន្ធដោយផ្ទាល់ និងមាន ចំនួន ៧១៨នាក់ទៀត ជាប់ពាក់ព័ន្ធដោយប្រយោល លើចំនួនសរុប ចំនួន ៩៦៣នាក់

ចំណែកនៅរោងចក្រ Six Plus ស្ថិតនៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលវិញ ក្រុមគ្រូពេទ្យ បានរកឃើញមាន វិជ្ជមាន ០១ករណី ក្នុងចំណោម កម្មករ កម្មការិនីនិយោជិត ប្រមាណ ៧០នាក់ផ្សេងទៀត ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់៕

 

Share on Facebook