មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

អំពើពុករលួយរបស់លោក ផែន ភឿន មេស្នាក់ការគយចល័ត ផ្លូវជាតិលេខ១ ត្រូវបានលាតត្រដាង

ក្រុមអាជីវកផ្ទុះការតវ៉ា នៅមុខស្នាក់ការ ( គយចល័ត ) ផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ខណៈមន្ត្រីគយចល័ត ក្រោមការបញ្ជា របស់មេស្នាក់ការ គយចល័ត ផែន ភឿន ចាប់ឃាត់រថយន្តវ៉េអង ១គ្រឿង ដឹកផ្លែឈើ ( គូលែន ) ពីប្រទេសវៀតណាម ចូលមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ជំរិត ២០លានរៀល ថ្នូរការដោះលែង។

ហេតុការណ៍ ផ្ទុះការតវ៉ា ពីសំណាក់ក្រុមអាជីវករ ខាងលើនេះ បានកើតឡើងកាលពីព្រឹក ថ្ងៃទី៩ មិថុនា ២០២១ បន្ទាប់ពីមន្ត្រីគយចល័ត ផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានចាប់រថយន្ដ ដឹកទំនិញផ្លែឈើ របស់ពួកគាត់មួយគ្រឿង ទុក១យប់ បណ្ដាលឲ្យខូចផ្លែឈើគាត់ ហើយទាលុយគាត់ ២០លានរៀលទៀត។

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមអាជីវកបានឲ្យដឹងថា រថយន្តរបស់ពួកគាត់ ដឹកទំនិញផ្លែឈើ ( គូលែន ) ពីវៀតណាម ចូលមកកម្ពុជា ដោយមានបង់ពន្ធត្រឹមត្រូវ និងមានការត្រួតពិនិត្យ ពីស្ថាប័នពាក់ព័ន្ធ នៅព្រំដែនផងដែល តែទោះយ៉ាងណា ចរាចរណ៍លើផ្លូវ នៅតែបង់ថ្លៃបាយទឹក ស្ទើគ្រប់កន្លែង ជាពិសេស គឺកន្លែងស្នាក់ការ គយចល័ត របស់លោក ផែន ភឿន ដែលមាននៅចំណុចខាងលើនេះ ទាច្រើនជាងគេ រហូត ៣០ម៉ឺនរៀល ក្នុង១រថយន្ត ពួកគាត់ឲ្យរាល់ជើង មិនដែលខាងមួយជើងទេ ស្រាប់តែយប់ថ្ងៃទី៨ ខែមិថុនា នេះ គយចល័តខាងលើ ទាប្រាក់ពីគាត់រហូត ២០លានរៀល ដោយចោទថា រថយន្តរបស់គាត់ បង្កប់ទំនិញផ្សេង តែជាក់ស្ដែក បើករើមើលអត់ឃើញមាន ទំនិញផ្សេងបង្កប់ បែជាគំរាមថា បើមិនមាន ២០លានរៀល អត់ឲ្យចេញទេ ដោយគាត់ខ្លាចខូចផ្លែឈើ គាត់បានធ្វើការសម្របសម្រួល ជាមួយគយចល័ត ផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង សុំត្រឹមតែ ១០លានរៀល ក៍ប៉ុន្តែក្រុមមន្ត្រី គយចល័តខាងលើ ពួកគាត់មិនព្រម ហើយក៍បានធ្វើការឃាត់ រថយន្ដរបស់ពួកគាត់ ទុកតែម្ដង ដោយខាងគយចល័ត តម្រូវឲ្យបង់គ្រប់ចំនួន ២០លានរៀល ជាកំហិត។

ក្រុមអាជីវករខាងលើ បានបញ្ជាក់ថា ពួកគាត់ដឹកទំនិញ ឆ្លងកាត់ទីនេះ បង់លុយឲ្យខាងគយចល័ត ផ្លូវជាតិលេខ១ ស្នាក់ការនៅ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ជារៀងរហូត មិនដែលខាននោះទេ គឺចំនួនទឹកប្រាក់ ៣០មុឺនរៀល (ឡានធំ)។ ហើយពួកបានធ្វើការ ដឹកទំនិញនេះ មួយឆ្នាំជាងទៅហើយ ហើយទំនិញផ្លែឈើទាំងអស់នេះ ពួកគាត់នាំយកមក តាមច្រកបុសមន ក្នុងស្រុករំដួល ខេត្ដស្វាយរៀង។

ក្រុមអាជីករអះអាងថា ពួកគាត់ដឹកទំនិញផ្លែឈើ មានឯកសារត្រឹមត្រូវ ហើយខាងគយច្រក ព្រំដែន ក៍បានអនុញ្ញាត ដែរដែលមានន័យថា បង់ពន្ធរួចហើយ តែអ្វីដែលពួកគាត់ហួលចិត្ដនោះ គឺខាងគយចល័ត ផ្លូវជាតិលេខ១ ដែលមានស្នាក់ការ នៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ចាប់រថយន្ដពួកគាត់ ដោយមិនដឹងមូលហេតុ។

ជុំវិញការចោទប្រកាន់ ពីក្រុមអាជីវកខាងលើនេះ មន្ដ្រីគយចល័ត ផ្លូវជាតិលេខ១ ថា ការទាមទារប្រាក់ គឺជារឿងមិនពិតនោះទេ ហើយការឃាត់រថយន្ដនោះ គឺធ្វើទៅតាមច្បាប់ តែប៉ុណ្ណោះ?។

បើតាមក្រុមអាជីវករ ឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗ មានរថយន្តរាប់សិបគ្រឿង ដែលដឹកទំនិញ ពីវៀតណាម ចូលមកខ្មែរ ដោយចរាចរណ៍ លើផ្លូវជាតិលេខ១ នឹងតែងតែមកឈប់ នៅមុខស្នាក់ការ ចូលបង់លុយបាយទឹក ជូនគយចល័ត ផ្លូវជាតិលេខ១ ក្រោមការគ្រប់គ្រង របស់លោក ផែន ភឿន មេគយចល័តខាងលើនេះ ជាប្រចាំ ។

ពាក់ព័ន្ធរឿងរ៉ាវខាងលើ លោក ផែន ភឿន មេគយចល័ត ប្រចាំផ្លូវជាតិលេខ១ អង្គភាពគេហទំព័រ ស៊ីអេសអិន មិនអាចសុំការបកស្រាយបំភ្លឺបានទេ ដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាន ជុំវិញបញ្ហាខាងលើនេះ បើលោក ផែន ភឿន មេស្នាក់ការគយចល័ត ប្រចាំផ្លូវជាតិលេខ១ ខេត្តព្រៃវែង ចង់ធ្វើការបកស្រាយ នឹងពន្យល់ត្រង់ សេចក្តីមួយនោះ អង្គភាពយើង នឹងរងចាំបកស្រាយ ជូនរៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពខ្លះ នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

Share on Facebook