បើនៅតែមានការប្រមូលផ្ដុំបែបនេះ ថ្ងៃណាចប់កូវីដ? សូមឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ មេត្តាពិនិត្យមើលផងទាន

កំពង់ស្ពី៖ បើតាមសេចក្តីរាយការណ៍ ពីស្រុកឱរ៉ាល់ បានឲ្យដឹងថា ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ កំពុងកើតមានយ៉ាងពេញបន្ទុក មានដូចជា៖ បញ្ជល់មាន់ កន្ទុយលេខ យូគី បៀរ និងអាប៉ោង បើកលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងតំបន់អភិវឌ្ឍន៍ យោធភូមិភាគ ទី៣ និងក្នុងចំការឬស្សី នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើទោះបីជាប្រមុខរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវបម្រាម ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ.១៩ ជាពិសេសជំងឺកូវីដ.១៩ បំលែងថ្មី (Delta) ដ៍កាចសាហាវយ៉ាងណាក្តី ក៍គេនៅតែឃើញ ក្រុមនាក់ញៀនល្បែងស៊ីសង នៅតែប្រមូលផ្តុំគ្នាដដែល ហើយលោកឧត្តមសេនីយ៍ត្រី គុង គឿង និងលោក វរសេនីយ៍ទោ ជឿន ថេន ត្រូវបានគេដាក់ការសង្ស័យថា ជាអ្នកបើកភ្លើងខៀវ ឲ្យកើតមានល្បែងស៊ីសងទាំងនេះ។

ប្រភពរាយការណ៍ បានបញ្ជាក់ថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើ គឺលោកឧត្តមសេនីយ៍ត្រី និងលោកវរសេនីយ៍ទោ យោធាភូមិភាគ ទី៣ ជាអ្នកបើកបនល្បែងស៊ីសងខុសច្បាប់នេះឡើង? ហើយមិនមានសមត្ថកិច្ចណា ហ៊ានបង្ក្រាបនោះទេ។ ពីព្រោះអ្នកទាំងពីនោះ មានអំណាច និងលុយ រត់ការរៀបចំកញ្ចប់ជូន ពីថ្នាក់ក្រោម រហូតថ្នាក់លើ មិនមានទាស់ចិត្តឡើយ។

ប្រភពបន្តថា៖ ទីតាំងទី២ គឺក្នុងបន្ទាយទាហាន ( តំបន់អភិវឌ្ឍន៍ យោធភូមិភាគ ទី៣) ក្នុងភូមិតាក្រាំង ឃុំតាសាទប ស្រុកឱរ៉ាល់ និង មួយទីតាំងទៀត នៅតាមបណ្តោយផ្លូវជាតិ លេខ៤៤ ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៥៨ ទៅបង្គោលគីឡូម៉ែត្រ លេខ៥៩ ស្ថិតនៅក្នុងភូមិដំបងវេញ ឃុំសង្កែសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅក្នុងចំការឬស្សី ដែលជាកន្លែងស្តុកឈើប្រណីត របស់លោកវរសេនីយ៍ទោ ជឿន ថេន នេះតែម្តង។

ប្រភពព័ត៌មាន បានបឲ្យដឹងទៀតថា ល្បែងស៊ីសង របស់មន្ត្រីយោធាទាំង ២នាក់ នោះ បើកដំណើរការដោយរលូន មិនដែលមានសមត្តកិច្ចពាក់ណា មកបង្ក្រាបម្តងសោះឡើយ។ ហើយគេចាប់ពីថ្ងៃ ពុធ ព្រហស្បតិ៍ សុក្រនិង និងថ្ងៃសៅរ៍ នៅក្នុងបន្ទាយទាហាន ( តំបន់អភិវឌ្ឍន៍យោធភូមិភាគ ទី៣ ) ស្ថិតនៅក្នុងភូមិតាក្រាំង ឃុំតាសាល ស្រុកឱរ៉ាល់ និងចំពោះថ្ងៃ អាទិត្យ វិញ ល្បែងស៊ីសងគ្រប់ប្រភេទនេះ បានលើកទៅលេងក្នុង ចំការឬស្សី តាមបណ្តោយផ្លូវជាតិ លេខ៤៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ លេខ៥៨ ទៅលេខ៥៩ ក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលអ្នកញៀនល្បែងស៊ីសងគ្រប់ប្រភេទនេះ មកតាមបណ្តាខេត្តនានា និងមកពីរាជធានីភ្នំពេញ ក៏មានដែរ ជិះរថយន្តស៊េរីទំនើបៗ ហើយល្បែងបញ្ជល់មាន់ ភ្នាល់ដាក់លុយ ចាប់ពី ២ម៉ឺនដុល្លារឡើងទៅ រហូតដល់ទៅ ១០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក អាចមានច្រើនជាងនេះ លេខក៏មានដែរ។

ប្រភពបន្ថែមថា៖ នៅមានល្បែងកន្ទុយលេខ ល្បែងយូគី និងល្បែងបៀ អាប៉ោង ថែមទៀត ចំពោះម្ចាស់បនល្បែង បើទោះបីជា អ្នកញៀនល្បែងភ្នាល់ដាក់ប៉ុន្មាន ចាញ់ឈ្នះប៉ុន្មានក៏ដោយ ម្ចាស់បនល្បែង តម្រូវឱ្យបង់ក្នុង ១ថ្ងៃ ត្រឹមតែ ១ពាន់ដុល្លារ តែប៉ុណ្ណោះ។ ដើម្បីការពារសុវត្ថិភាព ជូនអ្នកញៀនល្បែងស៊ីសងទាំងអស់នោះ។

ប្រភពព័ត៌មាន បានបឲ្យដឹងទៀតថា កន្លងមកមានការបង្ក្រាប តែមិនបានប៉ុន្មានថ្ងៃផង ម្ចាស់សង្វៀនបញ្ជល់មាន់ ស្ថិតនៅចំណុច ( តំបន់អភិវឌ្ឍន៍យោធភូមិភាគ ទី៣ ) ក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកលេងល្បែងក្នុងបន្ទាយឡើងវិញ យ៉ាងសប្បាយដដែល ដោយមិនខ្វល់និងអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជាពិសេសបំរាមរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនោះទេ។

ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ខាងលើ ពលរដ្ឋជាច្រើនរស់នៅ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លើកឡើងថា ការបង្ក្រាបកន្លង សមត្ថកិច្ចធ្វើឲ្យតែល្អមើល និងលេងសៀកឆ្ពិនភ្នែក អោយពលរដ្ឋមើល តែមួយភ្លែតប៉ុណ្ណះ។ ហេតុនេះហើយ មហាជនស្នើសុំដល់លោក វី សំណាង អិបាលខេត្តកំពង់ស្ពឺ សូមមេតាជួយមើលល្បែងសុីសងខាងលើផងទាន ជាវាងនិងការចម្លងនៃជម្ងឺកូវីដ១៩៕

សូមជួយស៊ែរព័ត៌មាននេះផង: