របួសជិត៥០ថ្នេរ ផ្ដើមចេញពីកាផឹកស៊ីស្រវឹង បបួលលេងបៀរដាក់បារី

ខេត្តកណ្តាល៖ ករណីហិង្សាដោយចេតនា កាលពី ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១២ និង ៣០នាទី នៅចំណុចមុខរោងលក់ កាហ្វេរបស់ឈ្មោះ ប៉ោ ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់។

តាមការឲ្យដឹងពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ភូ យ៉ាំងក ភេទប្រុស អាយុ ២៦ឆ្នាំ កម្មករបូមខ្សាច់ មានទីលំនៅ ភូមិរកាកោង ឃុំរកាកុងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល រងរបួស ចំនួន ៦កន្លែង ដេរចំនួន ៤៥ថ្នេរ ។ ហើយជនសង្ស័យ ឈ្មោះ ដាំង យ៉ាំងថាន់ ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរ នេសាទត្រី មានទីលំនៅ ភូមិរកាកោង ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្ដាល។ វត្ថុតាងចាប់យក ៖ បំណែកកែវ ចំនួន ២ដុំ។

ប្រភពកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីថ្ងៃទី២២ សីហា ២០២១ វេលាម៉ោង ៩ និង ១៥នាទី ជនសង្ស័យ បានទិញស្រាបៀរ កម្ពុជា ចំនួន ៦កំប៉ុង ទៅផឹក នៅមុខផ្ទះ ឪពុកក្មេក របស់ខ្លួន ឈ្មោះឌាំង នៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ជាមួយឈ្មោះ វី និងម្នាក់ទៀត មិនស្គាល់ឈ្មោះ ជាអ្នកច្រូតស្មៅគោ ជនជាតិខ្មែរ។ ហើយលុះផឹករហូតដល់ វេលាម៉ោង១២ ជនសង្ស័យ ក៏ឈប់ផឹកស្រាបៀរ ហើយដើរទៅនោម នៅក្បែររោងលក់កាហ្វេ របស់ ឈ្មោះ ប៉ោង ពេលនោមរួចជនសង្ស័យ ក៏បានដើរចូលទៅក្នុងរោងកាហ្វេ របស់ ឈ្មោះ ប៉ោ ពេលចូលទៅដល់ ក៏ឃើញជនរងគ្រោះ នឹងមនុស្សផ្សេងទៀត ចំនួន ៤នាក់ កំពុងលេងបៀរដាក់បារី ពេលនោះ ជនរងគ្រោះ បានបបួលជនសង្ស័យ លេងបៀរដាក់បារី បើជនរងគ្រោះ ឈ្នះ យកចំនួន ២កញ្ចប់ តែបើជនសង្ស័យ ឈ្នះ បានចំនួន ៤កញ្ចប់ ពេលនោះ ជនសង្ស័យ បានឆ្លើយថា៖ អញអត់លេងទេ ព្រោះអញអ្នកក្រ ភ្លាមនោះ ជនរងគ្រោះ ក៏បបួលជនសង្ស័យវាយគ្នាមួយស្មើ ហើយជនសង្ស័យ ក៏ឆ្លើយថា៖ អញមិនមែនអ្នកប្រដាល់ទេ ហើយក៏ស្ងាត់មាត់រៀងខ្លួន។ ហើយបន្ទាប់មក ជនរងគ្រោះ ក៏បានបបួលជនសង្ស័យ លេងបៀរទៀត តែជនសង្ស័យ នៅតែប្រកែកមិនលេងជាមួយ ហើយក៏មានការឈ្លោះប្រកែកគ្នា ពេលនោះ ជនរងគ្រោះក៏បានដាល់ ជនសង្ស័យ ចំនួន១ដៃ ចំមុខ ហើយជនសង្ស័យ ក៏ស្ទុះទៅយកកែវកាហ្វេ វាយទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសស្នាម ដូចបានរៀបរាប់ខាងលើ ហើយអ្នកនៅទីនោះ ក៏បានមកចាប់ឃាត់ជនរងគ្រោះ និងជនសង្ស័យ បន្ទាប់មក បងប្អូនជនរងគ្រោះ ក៍បាននាំជនរងគ្រោះ យកទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រកាកោង ចំណែកជនសង្ស័យ ត្រូវបានបងប្អូនរបស់ជនរងគ្រោះ មួយចំនួនទៀត ចាប់ឃាត់ខ្លួន យកមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាល ព្រែកដំបង។

ក្រោយពីសមត្ថកិច្ច ធ្វើការសួរនាំជនសង្ស័យ បានឆ្លើយសារភាពថា៖ ខ្លួនពិតជា បានយកកែវវាយ ទៅលើជនរងគ្រោះ បណ្ដាលឱ្យមានរបួសស្នាមពិតមែន។

បច្ចុប្បជនសង្ស័យ ត្រូវឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានគរបាល ស្រុកមុខកំពូល។ ហើយករណីនេះ ជំនាញ និងប៉ុស្តិ៍កំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

សូមជួយស៊ែរព័ត៌មាននេះផង: