ស្នេហ៍​ខុស​បំណង​ចង​.ក​សម្លាប់​ខ្លួន​ទាំង​មាន​ផ្ទៃ​ពោះ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​មាន​ផ្ទៃពោះ​ម្នាក់​បាន​ដាច់​ចិត្ត​ចង​.​ក​ធ្វើ​អត្តឃាត​នៅ ​ក្នុង​បន្ទប់​ផ្ទះ​ជួល ព្រោះ​មាន​វិបត្តិ​ស្នេហា ហើយដោយ​សារ​តែ​ពុំ​មាន​អ្នក​ណា​ដឹង រហូត​ដល់​សព​ជះក្លិន​ស្អុយ​ទើប​នាំ​គ្នា​ទៅ​បើកទ្វារ​មើល ឃើញ​ស្ត្រី​រូប​នេះ​ចង​.​ក​ស្លាប់​មិនដឹង​តាំងពី​ពេល​ណា​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១១ វិច្ឆិកា នៅ​ក្នុង​បន្ទប់​ជួល​លេខ​៣ ដី​ឡូត៍​លេខ​៥០២ តាម​បណ្តោយ​ផ្លូវ​លេខ​៤៤៦ ក្នុងភូមិ​៥ ក្រុម​ទី​៣៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ម្នាក់​ឱ្យ​ដឹង​ ថា នារី​ដែល​ធ្វើ​អត្តឃាត​នេះ​ឈ្មោះ លី​ន​ណា អាយុ​២១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​តា​ពក ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ បាន​មក​ជួល​បន្ទប់​ស្នាក់​នៅ​តែ​ម្នាក់ឯង​ទេ ។ ការ​ចង​.​ក​សម្លាប់​ខ្លួន​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​ដឹង​ថា​បាន​កើតឡើង​នៅ​ពេល​ណា​ឡើយ ព្រោះ​ស្ត្រី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​នេះ​តែ​ម្នាក់ឯង ។ មន្ត្រី​រូប​នោះ​បន្ត​ថា មុន​ពេល​មានការ​ភ្ញាក់ផ្អើល​នេះ មាន​ក្មេង​ៗ​មួយ​ក្រុម​នាំ​គ្នា​រត់​លេង​នៅ​ខាង​មុខ​បន្ទប់​នោះ ក៏​បាន​ធុំក្លិន​ស្អុយ​ប្លែក​ភាយ​ចេញពី​ក្នុង​បន្ទប់ ហើយ​ក៏​បាន​ទៅ​ប្រាប់​ចាស់​ៗ​ដែល​នៅ​ជិត​នោះ ។ ក្រោយ​ពី​ក្មេង​ៗ​ប្រាប់​ដូច្នោះ ក៏​បាន​នាំ​គ្នា​មក​មើល និង​យកដៃ​ទៅ​គោះ​ទ្វារ​ក៏​របើក និង​បាន​ប្រទះ​ឃើញ​ស្ត្រី​រង​គ្រោះ​ចង​.​ក​ជាប់​នឹង​ចម្រឹង​បង្អួច ដែល​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ ។

ចុចអានបន្ត=> http://kohsantepheapdaily.com.kh/article/108656.html

0023a621-14d3-4c2c-9d40-c58d895baf58

សូមជួយស៊ែរព័ត៌មាននេះផង: