គំនរឈើប្រណិតរាប់រយកំណាត់ត្រូវបានគេដុតបំ ផ្លាញចោលគ្មានស្រណោះ

ដោយ ៖ រស់ សុភា

មណ្ឌលគិរី៖​​ គំនឈើរាប់រយកំណាត់ ដែលកំពុងឆេះ នៅក្នុងក្រុមហ៊ុន ប៊ិន ហ្វឿក ដែលមានទីតាំង នៅភូមិ
ចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី​ បើគិតមកដល់ព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦នេះ
មានរយៈពេល៤ថ្ងៃបីយប់ហើយ នៅមិនទាន់រលត់នៅឡើយទេ។

បើតាមសម្ដី ពលរដ្ឋដែលរស់នៅតំបន់នោះ បានរៀបរាប់ថា​ គំនរឈើត្រូវបានគេដុត នៅក្នុងបរិវេណក្រុមហ៊ុន
ប៊ិនហ្វឿក តាំងពីយប់ថ្ងៃទី១៩ ខែមកម្លេះ រហូតដល់ថ្ងៃនេះ គនរខ្លះ បានឆេះ ក្លាយជាផេះ អស់ទៅហើយ ពួក
គាត់បានបន្ថែមថា គេនាំគ្នាដុតចំនួន៦ ទៅ៧ កន្លែងផ្សេងគ្នា មួយកន្លែៗណមានចំនួន មិនតិច ជាង១០០
កំណាត់នោះទេ ហើយឈើហ៊ុបប្រភេទសុក្រម នៅក្នុងបរិវេណ ក្រុមហ៊ុន ប៊ិន ហ្វឿក រាប់ពាន់កំណាត់ ត្រូវបាន
សមត្ថកិច្ច ចំរុះចុះទៅធ្វើវាសវែងផងដែរ នៅព្រឹកមិញនេះ។

លោក ជុយ សុឃាង​ នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា បានឲ្យដឹងថា​ រហូតដលម៉ោងនេះ មន្ត្រីជំ
នាញនៅមិនទាន កំណត់បានអំពីតួរលេខ ចំនួនឈើនៅឡើយទេ ព្រោះលោកនិយាយថា ខ្ញុំទើបតែមកតាន់
ថ្មី មិនទាន់ដឹងថា គំនរឈើណា មានត្រានៅឡើយទេ វាមានចំនួនច្រើន ហើយមន្ត្រីជំនាញ ចែកគ្នាធ្វើការតាម
គោលដៅផ្សេងគ្នា​ នៅមិនទាន់ បូកបញ្ចូលគ្នា នៅឡើយទេ ចំណែកឈើដែលឆេះ គឺឆេះអស់ហើយ។/

IMG-20160122-WA0011

IMG-20160122-WA0013

IMG-20160122-WA0012

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author