ការិតបន្តឹងចរាចរណ៍ផ្កូវគោកនៅតែជាបញ្ហាសំខាន់

ដោយ ៖ គង ករុណា ( កម្ពុជា ជោគជ័យ ) CSN

 

 

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរ

បាលជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងជាប្រធានអនុគណៈកម្មការ

ទី២ បានថ្លែងថា ការរឹតបន្តឹងចរាចរណ៍ ផ្លូវគោកនៅតែជាបញ្ហាសំខាន់ និងជាកង្វល់របស់ ថ្នាក់ដឹកនាំក្រសួង

មហាផ្ទៃ។

 

នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែសីហា ឆ្នាំ២០១៦

របស់អនុគណៈកម្មការទី២ នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគរ

បាលជាតិ ឯកឧត្តម នាយឧត្តម សេនីយ៍ នេត សាវឿន បានមានប្រសាសន៍ផ្តោតសំខាន់ ទៅលើចំណុច ៣

ទី១.បន្តការអប់រំ ដាស់តឿន រំលឹក ( អប់រំចំពោះអ្នក ធ្វើចរាចរណ៍ណា ដែលមានកំហុស តិចតួចដូចជា ករណី

បត់ឆ្វេង បត់ស្តាំជាដើម និងមិនត្រូវរំខានពេលវេលា នឹងផាកពិន័យពួកគាត់ នាំឲ្យយូរមានការ ថ្នាំងថ្នាក់ ) ។

 

ទី២ មន្ត្រីនគរបាលអនុវត្តច្បាប់ចរាចរណ៍ ត្រូវប្តូរឥរិយាបទមកទល់ ម៉ោងនេះមិនត្រូវឲ្យមានការទះគូទឡាន

រឺក៏ទះក្បាល ឡានទៀតទេ អាហ្នឹងដាច់ខាត ត្រូវតែកែឥរិយាបទនឹងឲ្យបាន កែមិនបានដោះ ស្រាយតាមវិន័យ

និងត្រូវប្តូរឥរិយាបទ ខឹងឆេវឆាវឲ្យមក ស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់ នឹងការងារ។

 

ទី៣ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ចំពោះអ្នកធ្វើចរាចរណ៍ណា ដែលខុសធ្ងន់ធ្ងរ ដូចជាប្រឆាំងបទបញ្ជា ជា

មួយសមត្ថកិច្ច ហៅអត់ឈប់ ផ្គើន តដៃ ឬក៏វ៉ៃ ឬក៏បំពានទៅសមត្ថកិច្ច ឬក៏ឡានដែលខុសធ្ងន់ដែល មិនអាច

អត់ឱនឲ្យបាន ដូចជាពាក់ស្លាកលេខក្លែងក្លាយ ដូចជា អ្នកបើកបរ គ្មានប័ណ្ណបើកបរ ករណីនេះ ត្រូវចាប់ខ្លួន

បញ្ជូនទៅតុលាការ។

 

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើក ឡើងពីបញ្ហាប្រឈមនៅតែមានចំពោះ

គ្រោះថ្នាក់ចរាចរណ៍ដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិ ការបត់ ការជែង ការបើកបរ

ក្រោមឥទ្ធិពល នៃជាតិស្រវឹង ការដឹកលើសចំណុះ ការមិនពាក់ មួកសុវត្ថិភាពជាដើម ហើយមុខសញ្ញាដែល

ទទួល រងគ្រោះ ភាគច្រើន អ្នកជិះម៉ូតូ អ្នកជិះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកកម្មករ ៕

 

IMG-20160907-WA0012-1 IMG-20160907-WA0008-1 IMG-20160907-WA0010-1 IMG-20160907-WA0011-1

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author