ជនសង្ស័យក្នុងករណីឃាតកម្មយកទៅដុតក្នុងគំនរចំប៉ើង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់នឹងបន្តស្រាវជ្រាវ រកបក្ខពួកបន្តទៀតដើម្បីយកមកដាក់ទោសទៅតាមច្បាប់

ដោយ ៖ ករុណា ( កម្ពុជា ជោគជ័យ ) CSN

បាត់ដំបង៖ ក្រោយពីមានករណីឃាតកម្ម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងមកនេះ នៅចំណុចរោងចាំចំការ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង បានបញ្ជា
ឲ្យកម្លាំងនគរបាល ការិយាល័យជំនាញ សហការណ៍ ជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកបាណន់ ធ្វើការស្រាវជ្រាវ រហូតដល់ឈានការឃាត់ខ្លួន ជនសង័្សយម្នាក់ ភេទប្រុស កាលពីថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៦ ក្នុងករណីពាក់ព័ន្ឋអំពើឃាតកម្ម គឹតទុកជាមុន នៅស្រុកភ្នំព្រឹកខេត្តបាត់ដំបង។

តាមការឲ្យដឹងពីសមត្ថកិច្ច ជនរងគ្រោះ មានឈ្មោះ សុខ វណ្ណដា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ត្រូវបានឃាតករ សម្លាប់ រួចយកសកសព ទៅដុតក្នុងពំនូកចំបើង ស្ថិតនៅទីនោះ ដើម្បីបំបាត់ភស្តុតាង ។ ក្រោយកើតហេតុទើបដឹងថា ជនរងគ្រោះត្រូវបាត់បង់ម៉ូតូមួយគ្រឿង ម៉ាកហុងដា MSX ពណ៌ក្រហម លេខតួ F 5175101 លេខម៉ាស៊ីន E 0175101 គ្មានស្លាកលេខ សេរីឆ្នាំ ២០១៦ ដែលត្រូវបានជនសង្ស័យ យកទៅបាត់ ។

ប្រភពខាងលើ បានបន្តថា ក្រោមការបញ្ជា នឹងដឹកនាំ របស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ នៃស្នងការដ្ឋាន ក៏ដូចជា ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរង ទទួលផែននគរបាល យុត្តិធម៌ រហូត នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦ នគរបាល បានទទួលពត៌មានច្បាស់លាស់ និងឈានទៅរកឃើញម៉ូតូរបស់ជនរងគ្រោះ ដូចមានភិនភាគខាងលើ ស្ថិតក្នុងទំនប់តាអាន នៅភូមិបុស្ស ខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលជនសង័្សយ យកមកប្លុងចោលនៅទីនេះ ។

ផ្តើមចេញពីការស្រាវជ្រាវ ស៊ើបអង្កេតយ៉ាងដិតដល់ សមត្ថកិច្ចនគរបាលកំណត់បានមុខសញ្ញាល្មើសយ៉ាងជាក់ច្បាស់ ហើយនៅរសៀលថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ដដែល នគរបាលជំនាញ បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ ដែលពាក់ព័ន្ឋក្នុងករណីនេះ គឺឈ្មោះ សេត សារិទ្ឋិ ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់ នៅភូមរូង ឃុំចែងមានជ័យ ស្រុកបាណន់ យកមកធ្វើការស្រាវជ្រាវ ដោយឡែកមុខសញ្ញាផ្សេងទៀត នគរបាលកំពុងធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់។

blurimage1-12-2016_9-33-15 img-20161201-wa0153 img-20161201-wa0156 img-20161201-wa0152

សូមជួយស៊ែរព័ត៌មាននេះផង: