កម្លាំងសមត្ថកិច្ចចុះប្រតិបត្តិការ​បង្ក្រាបជួញដូរនឹងប្រើប្រាស គ្រឿងញៀនឃាត់ខ្លួន២១នាក់នឹងវត្ថុតាងមួយចំនួន

ដោយ ៖ សហការី CSN

ភ្នំពេញ ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថដា ទីតាំងសំណង់ គ្មានរបៀបរៀបរយ មួយកន្លែង នៅក្រោយប៉ុស្តិ៍ ទួលសង្កែ ស្ថិតនៅក្រុម១៤ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែរជាកន្លែង ប្រជុំទៅដោយ ក្មេងប្រុស ស្រី នោះ កាលពីវេលាម៉ោង២ នឹង៣៥នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦
នេះ ត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យកណ្តាល ប្រឆាំងបទល្មើស គ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសហការណ៍ជាមួយកម្លាំងសមត្ថកិច្ច ខណ្ឌឬស្សីកែវ ធ្វើការបង្ក្រាប នឹងរកឃើញទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន នឹងបានឃាត់ខ្លួន មនុស្សប្រុស ស្រី ចំនួន២១នាក់ ព្រមទាំងដកហូតថ្នាំញៀនបានចំនួន ១៣កញ្ចប់ផងដែរ នៅក្នុងភូមិសាស្ត្រ ខាងលើនេះ។

នៅក្នុងប្រតិបត្តិការ ចុះបង្ក្រាប ទីតាំងខាងលើនេះ សមត្ថកិច្ច បាសនឲ្យដឹងថា ដោយសារតែមានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចយើង បានធ្វើស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់បំផុត។ ក្នុងការបង្ក្រាបទីតាំងខាងលើ និងមានការចូលរួម សម្របសម្រួល ពីលោក ខាំ សុផារី ព្រះរាជអាជ្ញារង អមយ្យការ សាលាដំបូងរាជធានីភ្នំពេញ ទើបកម្លាំងសមត្ថកិច្ចការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន ធ្វើការចុះបង្ក្រាប ទីតាំងខាងលើ ព្រមទាំងបានឃាត់ខ្លួន មនុស្សប្រុស ស្រី ២១នាក់ ប្រុស ១៦នាក់ ស្រី ៥នាក់ និងបានដកហូតថ្នាំញៀន ១៣កញ្ចប់។

បច្ចុប្បន្នជនសង្ស័យទាំង ២១នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ច បញ្ជូនខ្លួនទៅកាន់ការិយាល័យកណ្តាល ប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

img-20161201-wa0142 img-20161201-wa0140 img-20161201-wa0138 img-20161201-wa0139 img-20161201-wa0145 img-20161201-wa0144 img-20161201-wa0137

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author