ឈ្មួញឈើយួនឈ្មោះ អ៊ុក ញ៉ ដ៍ល្បីនៅខេត្តមណ្ឌលគិរី ឃុបឃិតសូកប៉ាន់ ឲ្យកងកម្លាំង នឹងសមត្ថកិច្ចពាក់ព័ន្ធ ថ្នូរនឹងកាប់ដឹកជញ្ជូនឈើប្រណិត ពីតំបន់ព្រៃអូរហ៊ុច ទៅលក់ស្រុកយួន

ចេញផ្សាយដោយ ៖ អង្គភាព « CSN » ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម 097 777 6000

មណ្ឌលគិរី ៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ ក៍ដូចមន្រ្តីសមត្ថកិច្ច នឹងមន្ត្រីរាជការ មួយចំនួននៅខេត្តមណ្ឌលគិរី បានលើកឡើងថា៖ បច្ចុប្បន្នគេបានសង្កេតឃើញ ក្រោមការដឹកនាំ របស់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាល ខេត្តមណ្ឌលគិរី នឹងជាគណៈបញ្ជាការឯកភាព ក្នុងការទប់ស្កាត់ នឹងបង្ក្រាប រាល់បទល្មើសព្រៃឈើផងដែលនោះ ហាក់ដូចជាគ្មានសកម្មភាព បង្ក្រាបសោះ ទុកឲ្យឈ្មួញធ្វើសកម្មភាព ដឹកជញ្ជូនឈើទៅលក់នៅស្រុកយួន យ៉ាងពេញបន្ទុក បែជាជំនាញ នឹងសមត្ថកិច្ច ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួន នាំគ្នាសម្ងំឈឹង។

ប្រភពខាងលើបានបន្តទៀតថា ដោយមិនមានការទប់ស្កាត់ នឹងបង្ក្រាប ពីសំណាក់សមត្ថកិច្ចជំនាញខេត្តមណ្ឌលគិរី បានក្លាយទៅជា ជំរកដ៍ត្រជាក់របស់ឈ្មួញជាច្រើន ជាពិសេស គឺឈ្មួញជនជាតិយួន ឈ្មោះ អ៊ុក ញ៉ បាននឹងកំពុងធ្វើសកម្មភាព ដឺកជញ្ជូនឈើ ពីខេត្តមណ្ឌលគិរី ទៅលក់នៅប្រទេសយួន យ៉ាងពេញ
បន្ទុក ពុំមានសមត្ថកិច្ច ឬជំនាញបង្ក្រាបសោះ។

ប្រភពព័ត៌មាន ពីខេត្តមណ្ឌលគិរី បានបញ្ជាក់ កាលពីពេលថ្មីៗនេះថា ឈ្មួញ អ៊ុក ញ៉ ដែលគេស្គាល់ថា ជាជនជាតិយួននោះ បានសូកប៉ាន់ មន្រ្តីយោធា ឈ្មោះ ស៊ុង ហួរ ឈ្មោះ ជុំ រតនា និងឈ្មោះ ទា ខៃម៉េង ដើម្បីកាប់ឈើ ចេញពីតំបន់អូរហ៊ុច។ ឈ្មួញឈើ អ៊ុក ញ៉ មិនត្រឹមតែ បានសូកប៉ាន់ មន្រ្តីយោធា ឈ្មោះ ស៊ុង ហួរ ឈ្មោះ ជុំ រតនា និងឈ្មោះ ទា ខៃម៉េង ដើម្បីកាប់ឈើចេញពីតំបន់អូរហ៊ុចនោះទេ តែក៏បានសូកប៉ាន់មន្រ្តីជំនាញផ្សេងៗទៀតផងដែរ ដែលក្នុងនោះមាន ទាំងមន្រ្តីកងរាជអាវុធហត្ថ មន្រ្តីរដ្ឋបាលព្រៃឈើ ហើយនឹងអាច មានការពាក់ព័ន្ធ មន្ត្រីសាលាខេត្តផងដែល ទើបឈ្មួញឈើខាងលើនេះ អាចមានលទ្ធភាព កាប់ឈើ និងដឹក
ជញ្ជូនឈើ យកទៅលក់ព្រំដែនកម្ពុជា-យួន ដោយគ្មានការរំខានពីសមត្ថកិច្ចបែបនេះ។

ប្រភពពីមន្រ្តីយោធា ដែលមិនបានទទួលផលប្រយោជន៍ ពីការឃុបឃិត ប្រព្រឹត្តបទល្មើស ព្រៃឈើខាងលើនេះ បានបង្ហើបឲ្យដឹងថា ទឹកប្រាក់ប្រហែលជាង១០ម៉ឺនដុល្លារ ត្រូវបានឈ្មួញចំណាយ ដើម្បីសូកប៉ាន់ ក្រុមមន្រ្តីជំនាញខាងលើនេះ ហើយមន្រ្តីជំនាញខាងលើនេះ ក៏បានបែងចែកគ្នា តាមមុខតំណែង និងសមត្ថភាពរបស់ពួកគេផងដែរ។

ចំណែកប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរី ក៏បានរិះគន់ដែរថា បើទោះជាកន្លងមក រដ្ឋាភិបាល បានចាត់វិធានការក្តៅ ឬបានបង្កើតគណៈកម្មការចម្រុះ ដើម្បីបង្រ្កាបបទល្មើសព្រៃឈើក៏ដោយ ក៏ព្រៃឈើនៅតែវិនាសហិចហោចដដែល ព្រោះឈ្មួញឈើ នៅតែអាចកាប់ឈើចេញពីតំបន់អភិរក្ស យកទៅលក់តាមអំពើចិត្តដដែល។

ជុំវិញបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តមណ្ឌលគិរី បានស្នើដល់រដ្ឋាភិបាល នឹងលោក សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងជាប្រធានគណៈកម្មការ បង្ក្រាបបទល្មើសព្រៃឈើ គប្បីធានាថាបទល្មើសព្រៃឈើ ត្រូវតែបង្រ្កាប ដោយប្រសិទ្ធភាព និងមានតម្លាភាពផងដែរ ព្រោះសព្វថ្ងៃនេះ សមត្ថកិច្ចបង្រ្កាប បានតែបទល្មើសព្រៃឈើ តូចតាចប៉ុណ្ណោះ ចំណែកឈ្មួញធំៗ នៅតែអាចប្រព្រឹត្ត បទល្មើសព្រៃឈើដោយគ្មានញញើតអ្វីទាំងអស់។

ពាក់ព័ន្ធការលើកឡើង នឹងរិះគន់ខាងលើ អង្គភាព CSN មិនទាន់អាចសុំកាបំភ្លឺ ពីលោក ស៊ុង ហួរ លោក ជុំ រតន លោក ទា ខៃម៉េង ព្រទាំងស្ថាប័នពាក់ព័ន្ធ បានទេថ្ងៃនេះ ដោយលេខទូរស័ព្ទ ធ្វើការទំនាក់ទំនងបាន អង្គភាពយើងរង់ចាំ ការបកស្រាយពីលោក នៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

 

សូមជួយស៊ែរព័ត៌មាននេះផង: