ចោកាច់កម៉ូតូស្ទើភ្លើង ទទួលបានរង្វាន់លេខ៨ ពីសមត្ថកិច្ច

ចេញផ្សាយដោយ ៖ អង្គភាព CSN

បន្ទាយមានជ័យ ៖ ក្រុមចោរកាច់កម៉ូតូ ២នាក់ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនបាន បន្ទាប់ពីជនសង្ស័យ២នាក់ ធ្វើសហកម្មភាព លួចកាច់កម៉ូតូចេញ ពីក្នុងវត្តសិរីមង្គល សុទ្ធារាម (ហៅ រត្តស្ទឹងបត់) ដែលកំពុងតែប្រារព្ធពិធី ឆ្លងសាលាអនុគណ ក្រុងប៉ោយប៉ែត នឹងស្រោចស្រពសុគន្ធវារី ប្រគេនព្រះរាជាគណៈ ថ្នាក់កិត្តិយស និងសម្ភោធ សមិទ្ធផលនានា នៅវត្តសិរីមង្គលសុទ្ធារាម (ហៅវត្តស្ទឹងបត់) ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត អធិការ នៃអធិការដ្ឋានក្រុងប៉ោយប៉ែត បានអោយដឹងថា៖ បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាព កាច់កម៉ូតូម៉ាក PCX សេរី ឆ្នាំ 2015 ស្លាកលេខ (បន្ទាយមានជ័យ1P-0639 )ជនរងគ្រោះ ឈ្មោះជីវ គឹម ហ៊ាង ភេទស្រី អាយុ១៧ឆ្នាំរស់នៅភូមិក្បាលស្ពាន១ ជាក្រុមយុវជន (សសយក)
ដែលចូលក្នុងពិធីខាងលើ បានរាយការណ៍ប្រាប់កម្លាំងរបស់លោកភ្លាមនោះ កម្លាំងរបស់លោក ក៏ធ្វើការតាមរក នឹងឃាត់ខ្លួនជនសង្ស័យពីរនាក់ ដែលកំពុងបណ្តើរម៉ូតូ។

លោកវរសេនីយ៍ទោ ធិន ស៊ិនដេត បានបន្តឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន ទី១ ឈ្មោះសៅ មករា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិជោ ឃុំក្រញូង ស្រុកំចាយមា ខេត្តព្រៃវែង ទី២. ឈ្មោះ ហ៊ីម វុទ្ធី ភេទប្រុស រស់នៅភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងរួមមាន ដែកអក្សរតេ សំរាប់កាច់សោរម៉ូតូ ទូរសព្ទ័ដៃ ១គ្រឿងម៉ាកTG ពណ៌
ខ្មៅ ម៉ូតូC125 ពណ៍ខ្មៅ សេរី២០០៤ ១គ្រឿង បិតតែម ២០១២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1K-7246 នឹងកូនសោម៉ួតូ១ផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចយកទៅសួរនាំ ធ្វើសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តរតាមផ្លូវច្បាប់។ ចំនែកឯម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនជនរងគ្រោះវិញ៕ ដោយ រ៉ម សាវី

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author