ដីព្រៃស្រោងគំរបព្រៃឡង់ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ កំពុងឈានទៅរកការវិនាសហិនហោច ប្រសិនបើមន្ទីរនឹងក្រសួងពាក់ព័ន្ធ មិនមានវិធានការទប់ស្កាត់

ចេញផ្សាយថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ក្រចេះ ៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ ពីស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា ដីគំរបព្រៃឡង់ ត្រូវបានក្រុមឈ្មួញ មានលុយមានអំណាច បានយកគ្រឿងចក្រជាច្រើនគ្រឿង ទៅលួចសម្ងំឈូសឆាយ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅចំណុចអូរបេង ក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ពុំឃើញមានមន្ត្រីស្ថាប័នពាក់ព័ន្ធ ឬអាជ្ញាធរ ចុះទប់ស្កាត់ នឹងចាត់វិធានការទៅលើ ជនដែលល្មើស ដែលកំពុង ហ៊ុមព័ទ្ធ ទន្ទ្រាន យកដីព្រៃអភិរក្សរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធ និងលក់បន្តនោះឡើយ ។

ប្រភពរាយការណ៍ បានបន្តថា ការកើតបទល្មើស យ៉ាងអនាធិប្បតេយ្យ ក្នុងស្រុកមួយនេះ គឺជារឿងធម្មតា របស់លោកប្រធាន មន្ទីរបរិស្ថាន ខេត្តក្រចេះ ទៅហើយ ដែលជារឿយៗ លោកប្រធានមន្ទីររូបនេះ តែងតែអះអាងថា ជាដីចុះបញ្ជីលេខ០១ និងកន្ទុយដី ចំការពលរដ្ឋ។ ហេតុផល លោកប្រធានមន្ទីរ បរិស្ថានបែបនេះ សបញ្ជាក់ឲ្យឃើញថា ដីព្រៃទាំងឡាយ មាននៅកន្ទុយដី របស់បុគ្គល់ណាម្នាក់ គឺមានសិទ្ធកាប់ទន្រ្ទានយកទាំងអស់។ នេះហើយជាការអសកម្ម នឹងជាការចន្លោះប្រហោង របស់ប្រធានមន្ទីរបរិស្ថាន ឬអាចនិយាយបានថា នេះគឺជាប្រភពសេដ្ឋកិច្ច របស់មន្ទីពាក់ព័ន្ធផងក៍ថាបាន?។

បើទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា៖ នៅទីតាំងសំខាន់ៗច្រើនទៀត ដែលពលរដ្ឋខ្សិបប្រាប់ថា? មានមន្ត្រីយោធា ឈ្មោះ យឹម ណាត ជាទាហ៊ាន ជើងចាស់ឈរជើង នៅស្រុកព្រែកប្រសព្វ តែងបាននាំយកគ្រឿងចក្រ ទៅឈូសឆាយ យកដីព្រៃរបស់រដ្ឋ ពីមួយកន្លែង ទៅមួយកន្លែង បន្តរហូតមកដល់បច្ចុប្បន្ននេះ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានលើកឡើងថា ដីព្រៃស្រោង រាប់រយហិកតារ ដែលជាគំរបតំបន់ព្រៃឡង់ ស្ថិតនៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ រងការកាប់បំផ្លាញ យ៉ាង អនាធិបតេយ្យ ពីសំណាក់អ្នលុយ នឹងមានអំណាចមួយចំនួន កាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ ឯកជន ដោយគ្មានការរារាំងពី អាជ្ញាធរឡើយ។ ពួកគាត់ដាក់ការសង្ស័យថា សកម្មភាពឈូសឆាយ ដោយគ្រឿងចក្រ ទ្រង់ទ្រាយធំយ៉ាងនេះ អាចជាប់ពាក់ព័ន្ធ នឹងមន្ត្រីមាន អំណាច និងអ្នកមានប្រាក់ នៅពីក្រោយខ្នង។

ពាក់ព័ន្ធការឈូសឆាយ ដីព្រៃខាងលើនេះ លោក យឹម ណាត បានអះអាង តាមទូរសព្ទ័ថា៖ ការឈូសឆាយ នោះជាដីចុះបញ្ជីលេខ០១ និងកន្ទុយដីចំការពលរដ្ឋ រីឯលោក ឌួងឆាយ សាវុធ ប្រធានមន្ទីរបរិស្ថាន ខេត្តក្រចេះ ឆ្លើយថា ចាំថ្ងៃស្អែកលោកនិងចាត់អោយកម្លាំង ចុះទៅដល់គោលដៅ ប៉ុន្តែលោកថា ដី ដែលឈូសឆាយនោះ គឺសុទ្ធតែជាដីមានប្លង់កម្មសិទ្ធិ ដែលក្រុមនិស្សិតស្ម័គ្រចិត្ត ធ្លាប់បានវាស់វែង រួចហើយ។

ករណីនេះផងដែល ប្រជាពលរដ្ឋ បានអំពាវនាវ តាមបណ្តាញផ្សព្វផ្សាយព័ត៌មាន ឲ្យឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងលោក វេង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខប្រមាញ់នឹងនេសាទ ជាពិសេសនោះ លោក សរ ចំរុង អភិបាល នៃគណអភិបាល ខេត្តក្រចេះ មេតាពិនិត្យទៅលើករណីនេះ ជាបន្ទាន់ផង ដើម្បីការពារធនធានធម្មជាតិ ឲ្យស្របទៅតាមអនុសាសន៍ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេច មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការអំពាវនាវនេះ ធ្វើឡើង ស្របពេលសកម្មភាពគ្រឿងចក្រ កំពុងឈូសឆាយបំផ្លាញ និង កាប់រានដីព្រៃ ពីសំណាក់ក្រុមឈ្មួញ មានលុយ យកមកធ្វើជាដីកម្មសិទ្ធិឯកជន បានចាប់ផ្ដើមកម្រើកឡើង វិញ។

ការឈូសឆាយ នឹងកាប់បំផ្លាញព្រៃខាងលើនេះ ត្រូវបានប្រជាសហគមន៍ ការពារព្រៃឡង់ ចាត់ទុកថា នេះជាវប្បធម៌ របស់អ្នកមានលុយ និង មានអំណាច រួមទាំងស្ថាប័នពាក់ព័ន្ធ ផ្សេងៗទៀត ដែលមន្ត្រីជំនាញ ហាក់មើលពុំឃើញ ពីសកម្មភាព កាប់ ព្រៃឈើខុសច្បាប់សព្វថ្ងៃនេះ។ ហើយបច្ចុប្បន្ននេះ នៅឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ មានសកម្មភាព អាប៊ុល និងអេស្កាវឺទ័រ ជាច្រើនគ្រឿង បានលួចឈូសឆាយដីព្រៃស្រោង គំរបព្រៃឡង់ យកដីធ្វើជាកម្មសិទ្ធិ អស់រាប់រយហិកតារ ចាប់តាំងពីដើម ឆ្នាំ២០១៧ មក។

ប្រភពបានបន្តថា បន្ទាប់ពីការ ឈូសឆាយ នៅឃុំ ផ្សេងៗ អស់រាប់ពាន់ ហិកតារ រហូតមកដល់ បច្ចុប្បន្ន នៅមិនទាន់ឃើញ អាជ្ញាធរចុះ ធ្វើការត្រួតពិនិតត្យ និងទប់ស្កាត់ ឬចាប់ជនល្មើស មកដាក់ទោស នៅឡើយទេ។ ទាំងនេះ គេចាត់ទុកថា ហេតុផល ដែលបណ្ដាល ឲ្យកើតមានករណី ឧក្រិដ្ឋកម្មព្រៃឈើយ៉ាងធំ មកពីការបណ្ដែតបណ្ដោយ ឬជាការអសកម្មភាព នឹងជាការបើកដៃ របស់មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរ មូលដ្ឋាន។

ពួកគាត់បន្តថា ព្រៃស្រោងគំរបតំបន់ ព្រៃឡង់ ដែលមានដើមឈើ រាប់ពាន់ប្រភេទ និងជាជម្រក សព្វព្រៃ ដ៏កម្រមួយចំនួន ដូចជាសត្វ ដំរី សត្វ ខ្លា និង សត្វ ទន្សោង ជាដើម ក៏ត្រូវរងគ្រោះធ្ងន់ធ្ងរ ពីការកាប់ បំផ្លាញព្រៃ ធ្វើជាអាជីវកម្ម ដើម្បីយកដីលក់បន្តនេះដែរ។

ករណីឈូសឆាយ រំលោភយកដីព្រៃ របស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងលក់បន្តនេះ អង្គភាព CSN យើងមិនអាចសាកសួបំភ្លឺ ពីក្រុមឈ្មួញឈូសឆាយ នឹងម្ចាស់គ្រឿងចក្រ កំពុងធ្វើសកម្មភាព ខាងលើនេះបានទេ ខណៈពេលអ្នកយកព័មានយើង ចុះទៅដល់កន្លែងកើត
ហេតុ ក្រុមឈ្មួញ នឹងអ្នកបញ្ជាគ្រឿងចក្រទាំងនោះ នាំគ្នាគេចខ្លួនបាត់អស់។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយ៌ចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author