ប៉េអឹមផ្ទៃប្រទេស ឋានន្តរស័ក្តិ ថ្នាក់វរសេនីយ៍ឯក២រូប ត្រូវបានលុបឈ្មោះ ចេញពីក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទជាស្ថាពរ

ចេញផ្សាយថ្ងៃសៅរ៍ ទី០៨ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ថ្មីៗនេះនាយទាហាន​ មាន​ឋានន្តរស័ក្តិ​ថ្នាក់​វរសេនីយ៍ឯក « ​ស័ក្តិ​៥ » បម្រើ​ការងារ ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ​ចំនួន ​២​នាក់ ត្រូវបានលុបឈ្មោះ ចេញពី​ក្របខ័ណ្ឌ​ នៃ​កងយោធពល​ខេមរភូមិន្ទ​ ជា​ស្ថាពរ ដោយ​អនុក្រឹត្យ​ លេខ​៥៧៩​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៧ ។​ យោងតាម​សំណើ​ របស់​ឯកឧត្តម ​នា​យ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ រាជរដ្ឋាភិបាល​កម្ពុជា​ ដែលមាន​ សម្តេច​អគ្គមហាសេនា បតី​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជា នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ ​ផ្កាយ​មាស​៥ ។

បើតាមការសម្រេចនៅក្នុងអនុក្រឹត្យ បានឲ្យដឹងថា ​ប៉េអឹម​ពាក់​ស័ក្តិ​៥ ​ចំនួន​២​នាក់ ដែល​ត្រូវបាន​លុបឈ្មោះ ​ចេញពី​ក្របខ័ណ្ឌ​ នៃ​កងយោធពល​ ខេមរភូមិន្ទ​នោះ ១.គឺ​លោក​វរសេនីយ៍ឯក ស៊ិន ស៊ីថា អត្តលេខ​០០២១៨១ នាយការិយាល័យ​ស្រាវជ្រាវ​ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ​នៃ​ស្នងការដ្ឋាន​យុត្តិធម៌​ កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ២.​លោក​វរសេនីយ៍ឯក លន់ សំណាង អត្តលេខ​០២៣៤០៩ នាយ​លេខាធិការដ្ឋាន​ នៃ​ស្នងការដ្ឋាន ​ប្រភព​កម្លាំង ​កងរាជអាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស ។​

​ទោះយ៉ាងណា អង្គភាព CSN ពុំមានការបញ្ជាក់ណាមួយ ពីក្រសួងការពារជាតិ​ អំពី​មូលហេតុ​ពិតប្រាកដ​ ដែល​នាំ​ឲ្យ​ស័ក្តិ​៥ ​ប៉េអឹម​ផ្ទៃ​ប្រទេស​ ទាំង​២​នាក់ ត្រូវបាន​លុបឈ្មោះ​ចេញ ពី​ក្របខ័ណ្ឌ​ នៃ​កងយោធពល​ ខេមរភូមិន្ទ​នោះឡើយ ប៉ុន្តែ​ គេ​គ្រាន់តែ​បានគិត​ប៉ាន់​ស្មានថា ទំនង​ជា ប៉េអឹមទាំង២ននាក់ មាន​កំហុស​ធ្ងន់ធ្ងរ​ ទើប​ឈានដល់​ចំណាក់​ការ ​ក្រសួងការពារជាតិ​ ស្នើ​ឲ្យ​មានការ​លុបឈ្មោះ​ ចេញពី​ក្របខ័ណ្ឌ​ នៃ​កងយោធពល​ខេមរភូមិន្ទ​បែបនេះ ៕​

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author