វារីអគ្គិសនីសេសានក្រោម២ ប្រើប្រាស់ទុនវិនិយោគ រហូត៨០០លានដុល្លារអាមេរិច នឹងបិទកទំនុបទឹកសាកល្បង នៅថ្ងៃទី១៥ខាងមុខនេះ

ចេញផ្សាយថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ស្ទឹងត្រែង ៖ បើតាមការឲ្យដឹង ពីមន្ត្រីជាន់ខ្ពស់១រូប នៅក្រសួងរ៉ែ នឹងថាមពល បានឲ្យដឹងថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៧​ ខាងមុខនេះ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២​ ដ៏​ធំ​ជាគេ នៅក្នុងប្រទេសកម្ពុជា ហើយក៍ជាប្រវត្តិសាស្ត្រ​ នៅប្រទេស​កម្ពុជា ដែល​ប្រើប្រាស់​ ទុនវិនិយោគ ​រហូត​ដល់​ចំនួន​ ៨០០​លាន​ដុល្លារ ​អាមេរិក​នោះ និង​ត្រូវធ្វើ​ពិធី​បិទ​ទំនប់ទឹក​សាកល្បង​ មុន​ឈានទៅ​ប្រារព្វ​ ពី​ធី​បិទ​ទំនប់ទឹកជា​ផ្លូវការ​ នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ គឹនៅ​មិន​ដល់ ​រយៈពេល​០៤​ខែ​ទៀត​ទេ វា​រី​អគ្គិសនី​ដ៏​ធំ ជាងគេ​នៅ​កម្ពុជា​នេះ ​នឹង​ចាប់ផ្តើម ​ដំណើរការ​តួប៊ីន​ទី​១​របស់ខ្លួន ។

​​តាមបញ្ជាក់ ពីប្រភពខាងលើ បានបន្តឲ្យដឹងថា វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ដែល​ឋិត​ នៅ​ខេត្តស្ទឹងត្រែង ​ត្រូវបាន​សាងសង់​ នៅលើ​ផ្ទៃដី​ទំហំ​៣៦ ០០០​ហិកតា និង​មាន​កម្ពស់​ ៨០​ម៉ែត្រ ក្នុងនោះ ​កម្ពស់​សម្រាប់​ទប់ទឹក​ ៧៥​ម៉ែត្រ និង​កម្ពស់​សម្រាប់​ការពារ​ ហានិភ័យ ​៥​ម៉ែត្រ « នៅពេល​មាន​កម្រិត ​កម្ពស់​ទឹក ​ខ្ពស់​ខ្លាំង​ជ្រុល​ » ។ ក្នុងនោះដោយ​ប្រើប្រាស់​ ទុនវិនិយោគ​ សរុប​ចំនួន​៨០០​លាន​ដុល្លារ​ អាមេរិក​ រវាង​ក្រុមហ៊ុន ​វិនិយោគ ​មកពី​ប្រទេស​ចិន​ ឈ្មោះ Hydrolancang International Energy មាន​ភាគហ៊ុន​៥១% ,​ក្រុមហ៊ុន​ខ្មែរ​ឈ្មោះ Royal Group របស់លោក​ឧកញ៉ា គិត ម៉េង មាន​ភាគហ៊ុន​ ៣៩% និង​ក្រុមហ៊ុន​ មកពី​ប្រទេស​វៀត
ណាម​ ឈ្មោះ EVN មាន​ភាគហ៊ុន​១០% ។​

​បច្ចុប្បន្ន វារិ​អគ្គិសនី​សេ​សាន​ក្រោម​២​នេះ សាងសង់​សម្រេចបាន​ ជាង​៩០%​ហើយ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ សរុប​ជាង​២ ០០០​នាក់ ។ ហើនៅ​ខែតុលា ឆ្នាំ​២០១៧​ខាងមុខ តួប៊ីន​ទី​១ ​របស់​វា​រី​អគ្គិសនី​ នឹង​ចាប់ផ្តើម​ ដំណើរការ ​អាច​ផលិត​ថាមពល​អគ្គិសនី​ បាន​ប្រមាណ ​៥០MW និង​នៅ​ចុងឆ្នាំ​២០១៨ គឺ​តួប៊ីន​ទាំង​៨​របស់​វា​រី​អគ្គិសនី​ នឹង​ដំណើរការ​ ពេញលេញ ដោយ​អាច​ផលិត​ថាមពល​អគ្គិសនី​ សរុប​បាន​ ៤០០MW ខណៈ​តាម​ការប៉ាន់ស្មាន​ បាន​ឲ្យ​ដឹងថា នៅពេល​វា​រី​អគ្គិសនី​នេះ​ ដំណើរការ​ពេញលេញ​ នឹង​អាច​ផ្តល់ប្រាក់​ចំណូលពន្ធ​ ចូល​រដ្ឋ​ប្រមាណ ​៣០​លាន​ដុល្លារ​ អាមេរិក​ក្នុង​ ១​ឆ្នាំ ។

​អនុលោម​ តាម​កិច្ចព្រមព្រៀង ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន ​វិនិយោគ​ វា​រី​អគ្គិសនី​ សេ​សាន​ក្រោម​២ គឺ​បន្ទាប់ពី​ ដំណើរការ​អាជីវកម្ម​ អស់​រយៈពេល​៤០​ឆ្នាំ នឹងត្រូវ​ផ្ទេរ​ មក​ឲ្យ​រាជរដ្ឋាភិបាល​ កម្ពុជា​គ្រប់គ្រង​វិញ ។

​ដំណើរការ​របស់​វា​រី​អគ្គិសនី​ សេសា​ន​ក្រោម​២ ត្រូវបាន​ក្រុមមន្ត្រី​រាជរដ្ឋាភិបាល ​រំពឹងទុក​ថា នឹង​អាច​ចូលរួមចំណែក ​កាត់បន្ថយ​តម្លៃ​អគ្គិសនី​ នៅ​កម្ពុជា​ បាន​យ៉ាងច្រើន ហើយក៏​អាចជួយ​ កាត់បន្ថយ​ ការ​ជាវ​ចរន្តអគ្គិសនី​ ពី​ប្រទេសជិតខាង​ផងដែរ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុ​ជា មាន​ឯករាជ្យភាព​ ខាង​ថាមពល​អគ្គិសនី ៕​

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author