ចេញផ្សាយថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
បន្ទាយមានជ័យ ៖ ឈ្មួញរកស៊ីដឹកទំនិញ តាមរថយន្តតូចធំ ពីក្រុងប៉ោយប៉ែត ឆ្លងកាត់ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ចាប់តាំងពីលោក ឆែ សុធា ត្រូវបានថ្នាក់លើ ប្រកាសតែងតាំង ជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ជំនួសលោក ថោង សុខាំភូ រហូតមកដល់ពេលនេះ គេសង្កេត
ឃើញថា៖ ការដកលោក ថោង សុខាំភូ ដាក់លោក ឆែ សុធា គឺឌាតែខ្នូច… ដូចតែគ្នា… ។
ប្រភពពីមន្ត្រីសាខាគយ ខេត្តបន្ទាយមានជ័យ ដែលមិនពេញចិត្ត នូវការដឹងនាំរបស់លោក ឆែ សុធា ពួកគេបាននិយាយឲ្យដឹងថា៖ បន្ទាប់ពីលោក ឆែ សុធា បានចូលមកកាន់តំណែង កន្លែងខ្លាញ់ ជាប្រធានសាខាគយ ខេត្តបន្ទាយមានជ័យ រយៈពេលប្រមាណជាង ១ ឆ្នាំមកនេះ លោកប្រធានសាខា ឆែ សុធា បានប្រើប្រាស់តួនាទី និងជំនាញរបស់ខ្លួន ដើម្បីរកផលប្រយោជន៍ តាមរបៀបពុករលួយ ពីពួកឈ្មួញទាំងខុសច្បាប់ នឹងត្រូវច្បាប់ ដើម្បីកើបប្រមូលលុយ ដាក់ចូលហោប៉ៅស្រងដើម នឹងមួយចំណែក ជូនទៅលោក មេគយធំ គុណ ញឹម ជាការតបស្នងសងគុណ នឹងដើម្បីរក្សាតំណែងខ្លាញ់នេះផង?។ ប្រភពបានបន្តថា ទង្វើបែបនេះ ជាការឃុបឃិតគ្នា ធ្វើឲ្យបាត់បង់ថវិកាចំណូរដ្ឋ រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ?។
ប្រភពដដែល បានបន្តឲ្យដឹងទៀតថា មិនតែប៉ុណ្ណោះលោក ឆែ សុធា មិនខ្លាចក្នុងការរកលុយ តាមរបៀបពុករលួយទេ ព្រោះអីលោក ឆែ សុធា អាងខ្នងបង្អែកដ៍រឹងមាំ ជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា? ហេតុនេះហើយ បានជាលោក មេសាខាគយរូបនេះ ហ៊ានធ្វើអ្វីៗតាមតែអំពើចិត្ត ហ៊ានឲ្យមន្ត្រីក្រោមឱវាទ ដាក់កុងត្រូជជុះ ដើម្បីគាបយកលុយ ពីរថយន្តដឹកទំនិញចេញ-ចូល និងការឃុបឃិត បើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់ជាច្រើន យ៉ាងអនាធិបតេយ្យ គ្មានញញើត នឹងមិនខ្វល់ពីការរិះគន់ឡើយ?។
បើតាមប្រភពពីឈ្មួញខ្លះ បានឲ្យដឹងថា ចាប់ពីច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត រហូតមកដល់ ខេត្តបន្ទាយមានជ័យ សព្វថ្ងៃមានកុងត្រូលជជុះ របស់គយ ក្រោមការចាត់ចែង របស់លោក ឆែ សុធា មានចំនួន ៤កន្លែង បូកទាំងការិយាល័យគយ នៅប៉ោយប៉ែត នឹងសាខាគយខេត្ត ទាំងអស់មាន ៦កន្លែង ដែលត្រូវពួកគាត់ចូលបង់លុយ?។ និងមានក្រុមគយចល័ត ១ក្រុមទៀត មានរថយន្តប្រដេញ យ៉ាងប្រសេចប្រសាច ដូចជាការប្លន់អញ្ចឹង វាផ្ទុយពីបទបញ្ជា របស់រាជរដ្ឋាភិបាលទាំងស្រុង។
ប្រភពបានបន្តឲ្យដឹងថា កុងត្រូលជជុះ ក្រោមការចាត់ចែងរបស់លោក ឆែ សុធា មេសាខាគយខេត្ត ទី១ នៅគល់ស្ពាន កម្ពុជា-ថៃ ក្នុងច្រកអន្តរជាតិ ក្រុងប៉ោយប៉ែត ទី២ នៅចំណុចផ្លូវ៥០ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ទី៣ នៅចំណុច សាលាក្រហម ឃុំសុភី ស្រុកអូរជ្រៅ និងទី៤ នៅចំណុចក្បែរ កន្លែងលក់ក្រឡាន ផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំគោកទន្លាប់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
ប្រភពពីក្រុមមន្ត្រីគយតូចតាច ដែលមិនបានទទួលប្រយោជន៍ បានខ្សិបប្រាប់ថា ការដែលលោក ឆែ សុធា ហ៊ានធ្វើអ្វីៗ តាមអំពើចិត្ត ដោយសារអាងមាន ឧកញ៉ា ដ៏មានឥទ្ធិពលម្នាក់ ដែលជាមិត្តភក្តិ? និងមានលោក គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ធ្វើជាខ្នងបង្អែក មិនខ្វល់ពីបទបញ្ជា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡើយ…?។
គួររំលឹកដែរថា កន្លងមក សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសព្រមាន ដល់ពួកមន្ត្រីៗ អាងខ្នងទាំងឡាយ រួចមកហើយថា …សូមកុំអាងខ្នងឲ្យសោះ… កុំថាឡើយ ខ្នងអ្នកឯង ពាក់ត្រឹមផ្កាយ ប៉ុន្មាននោះ… ទោះពាក់ដល់លោកខែ ក៍ដកបានភ្លាមដែរ ហើយអ្នកដែលមានខ្នង ឲ្យគេអាងអីនោះ ក៍ត្រូវតែបញ្ឈប់ដែរ… ប្រយ័ត្នអស់ខ្នង ខានឲ្យគេអាង… ។ ពាក្យសម្ដីនេះ ប្រជាជនម្ចាស់ឆ្នោត គោរពគាំទ្រ ១០០% ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងសន្យាថា នឹងបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ឲ្យបានឈ្នះឆ្នោត ភ្លូកទឹកភ្លូកដី ដើម្បីបាន សម្តេចតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រី ចាប់ពីឆ្នាំ២០១៨ តទៅទៀត ក្នុងគោលបំណង ចង់ឲ្យសម្តេចតេជោ ហ៊ុន សែនជួយចាត់ការពួកមន្ត្រីៗ ចូលចិត្តអាងខ្នង ក្នុងការប្រព្រិត្ត អំពើមិនគប្បីទាំងឡាយឲ្យអស់ តួយ៉ាងដូចករណីលោក ឆែ សុធា អាងខ្នងមេគយធំ… ជាដើម៕
ជុំវិញការបែកធ្លាយខាងលើ នឹងការលើកឡើងទាំងអស់នេះ អង្គភាព គេហទំព័រ CSN មិនអាចសុំការបំភ្លឺពីលោក គុញ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា នឹងលោក ឆែ សុធា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តបន្ទាយមានជ័យ បាននោះទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំរាល់ការបំភ្លឺពីលោក គុណ ញឹម នឹងលោក ឆែ សុធា នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់