កូនអ្នកមានអំណាចម្នាក់បើករថយន្តពេលស្រវឹងស្រា បានបុករបាំងថ្មបាក់អស់ចំនួន ៥ផ្ទាំង

ភ្នំពេញ : មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ។ ដោយតែយុវជនម្នាក់បានស្រវឹងស្រាបើកបររថយន្តទំនើប ០១គ្រេឿង បានជ្រុលទៅបុករបាំងពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្តោលឲ្យបាក់របាំងថ្មអស់ចំនួន ០៥ផ្ទាំង បានរងការខូចខាតទាំងស្រុង ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោង ២:១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែវិចិ្ឆកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស កែងផ្លូវម៉ៅសេទុង ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមមន្រ្តីនគរបាលបានឲ្យដឹងថា យុវជនខាងលើនេះ មិនព្រមឲ្យមន្រ្តីនគរបាលស្គាល់អត្តសញ្ញាណទេ ព្រោះខ្លួនអាងជាកូនអ្នកមានអំណាចម្នាក់ ដោយបើករថយន្តទំនើប ០១គ្រេឿង ម៉ាក Jeep ពណ៍ ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ក្នុងស្ថានភាពស្រវឹង ៕

154584_640773252707042_6326422901086323249_n 10469889_640770302707337_4301244067037724045_n 10734095_640775559373478_198847752255417359_n 10805687_640837052700662_3295045447719810284_n

ដោយ៖ តាំង ស៊ុនតិច

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង: