ខ្លាំងទល់ខ្លាំង ! ក្រុមកាំបិទហោះ បើកឆាកប្រយុទ្ធបង្ហូរឈាម ទីបំផុតអ្នកឈ្នះជាប់គុក អ្នកចាញ់ដេកពេទ្យ

ចេញផ្សាយ ថ្ងៃអាទិត្យ ទី០១ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បន្ទាយមានជ័យ ៖ ក្រុមក្មេងស្ទាវ១ក្រុម ដែលគេហៅថា ក្រុមអ្នកលេងកាំបិទហោះ បានដេញកាប់គ្នា យ៉ាងសាហាវ ដូចក្នុងរឿងចិន បានបង្កឲ្យមានការភ្ងាក់ផ្អើល ដល់អ្នកភូមិទាំងយប់ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ២០១៧ វេលាម៉ោង ប្រមាណ៩ នឹង៣០ នាទីយប់ ស្ថិតនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាមសម្ដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងហេតុការណ៍ និងម្តាយក្មេកជនរងគ្រោះ បានឲ្យដឹងថា កូនប្រសាររបស់គាត់ មុនពេលកើតហេតុណ៍ បាននាំគ្នាទៅមើលគេរាំធុងបាស នៅឯវត្តព្រៃគប់ លុះដល់ពេលត្រលប់មកវិញ ដល់ចំនុចផ្សារព្រៃគប់ ឃើញក្រុមជនបង្ករ មានគ្នាចំនួន២នាក់ បានមកវាយ និងកាប់កូនប្រសាររបស់គាត់ទាំងមិនដឹងមូលហេតុណ៍។

គួបញ្ជាក់ថា ក្រោយពីក្រុមទាំងពី បានប្រយុទ្ធគ្នាមួយប្រាវ ក៍មានកម្លាំងប៉ុស្តិ៍ព្រំដែន ព្រៃគប់ នៃវរសេនាតូចនគរបាល ការពារព្រំដែនគោក ៩១១ ចំនួន៣នាក់ ដឹកនាំដោយលោក កែវ បូរ៉ា នាយប៉ុស្តិ៍ បានចុះបង្ក្រាប់ និងធ្វើការឃាត់ខ្លួន ក្រុមក្មេងទំនើង ដែលកាប់គ្នា នៅចំណុចផ្សារភូមិព្រៃគប់ បានចំនួន២នាក់ ភ្លាមៗផងដែរ ហើយក្រោយពីបានសួរនាំរួច កម្លាំងសមត្ថកិច្ច ៩១១ បានបញ្ជួនជនបង្ករទាំង២នាក់ ប្រគល់ឲ្យទៅកម្លាំង ប៉ុស្តិ៍រដ្ធបាលនគរបាល សង្កាត់ផ្សារកណ្តាល ដើម្បីចាត់ការបន្ត ចំនែកជនរងគ្រោះទាំង២នាក់ បានដឹកជញ្ជួនតាមកង់ ទៅព្យាបាលរបួស នៅមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត ( ដីថ្មី )។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនបង្កដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ទី១ ឈ្មោះ អៀត សុភា ភេទប្រុស អាយុ២៥ឆ្នាំ ទី២ ឈ្មោះ ហេង ឡេង ភេទប្រុស អាយុ២០ឆ្នាំ ជនបង្ករទាំង២នាក់នេះ បានប្រើកាំបិតប័ុងតោសំរាប់ធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះ។

រីឯជនរងគ្រោះ២នាក់ ទី១ មានឈ្មោះ ខិត ជិន ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិ ព្រៃគប់ រងរបួស ផ្នែកក្បាល ចំនួន០២ កន្លែង លើចិញ្ចើម ចំនួន០១ និង ក្បាល០១ ទី២ ឈ្មោះ ខិត ម៉េង ភេទ ប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ ព្រៃគប់ រងបួស ផ្នែកក្បាល ចំនួន ០១កាំបិទ ត្រង់លើចិញ្ចើម ដេរចំនួន ០៥ថ្នេរ។

លោក ច័ន្ច ពន្លឺរតនះ នាយរងប៉ុស្តិ៍ រដ្ធបាល សង្កាត់ផ្សារកណ្តាល បានឲ្យអ្នកយមព័ត៌មាន CSN យើងដឹងថា បច្ចុប្បន្នខាងកម្លាំងរបស់លោក កំពុងតែរៀបចំឯកសារ ដើម្បីបញ្ជួនជនដៃដល់ ទាំង២នាក់នេះ ទៅកាន់តុលាការ ដើម្បីចាត់ការបន្ត ទៅតាមនីតិវិធីច្បាប់។ ដោយ រ៉ម សាវី

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author