នាយកគ្រប់គ្រង អង្គភាព លោក បាន គន្ធី { Ban Kunty } ស្នាក់ការទំនាក់ទំនង : 078 55 11 12 / 097 777 6000
– នាយកគ្រប់គ្រង ព័ត៌មាន លោកស្រី សុខ គន្ធា
– នាយកបច្ចេកទេស លោក គន្ធី លីហ៊ាង នៃការិយាល័យ បណ្ដាញ ព័ត៌មាន { CSN }
__________________________________________
ចេញផ្សាយថ្ងៃ ច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៨
ខេត្តបន្ទាយមានជ័យ គឺជាខេត្តមួយ មានព្រំដែន ជាប់ជាមួយ នឹងប្រទេសថៃ ថ្មីៗនេះ មានសេចក្ដី រាយការណ៍ បានឲ្យដឹងថា ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត គឺជាច្រកដ៍សំខាន់ ក្នុងការដោះដូរ ចេញចូល រវាងប្រទេស ទាំង២ ក្រៅពីច្រក ទ្វារអន្តរជាតិ ប៉ោយប៉ែត គេបានសង្កេតឃើញ មានច្រកតំបន់ នឹង ច្រករបៀង ជាច្រើន ផងដែរ បើហៅតាមភាសា បងទ័ព គេហៅថា ផ្លូវស្រមោច បច្ចុប្បន្ននេះ ផ្លូវស្រមោច របស់កងទ័ព ចល័តទាំងនេះ ត្រូវបានក្លាយ ទៅជាផ្លូវសេដ្ឋកិច្ច របស់មេៗ កងទ័ព នៅប្រចាំ តាមខ្សែក្រវាត់ព្រំដែន នឹង មេៗ នគរបាល ការពារព្រំដែន យ៉ាងពេញបន្ទុក។
ជាក់ស្ដែង បច្ចុប្បន្ន គេបានសង្កេតឃើញ ច្រករបៀង { ក្ដិបថ្ម } ស្ថិតនៅក្នុង ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈជើងការពារ ដោយ កម្លាំងយោធា អភិវឌ្ឍន៍ ភូមិភាគ៥ ដោយគេស្គាល់ យ៉ាងច្បាស់ថា គ្រប់គ្រងដោយលោក មេបញ្ជាការ ង៉ែត ព្រឿង ដែលជាអតីត មេបញ្ជាការ យោធាល្បាត ព្រំដែនគោក លេខ ៥០៣ ក្រោមការ គ្រប់គ្រង របស់លោក ឧត្តមសេនីយ៍ ឯក ប៊ុន សេង មេបញ្ជាការរង កងទ័ពជើងគោក និង ជាមេបញ្ជាការ ភូមិភាគ៥ បាន ឃុបឃិត ជាមួយ មេខ្យល់ បើកច្រក របៀង ខាងលើ កើបប្រមូល លុយ ដាក់ហោប៉ៅ ចែកគ្នា ធ្វើមានធ្វើបាន យ៉ាងក្រអឺតក្រទម។
បើតាមប្រភព រាយការណ៍ បានឲ្យដឹង ទៀតថា ពលករខ្មែរ សពថ្ងៃ ត្រូវបានមេខ្យល់ ដឹកទាំងឡានៗ សម្រុកចូលទៅ ច្តកក្ដិបថ្ម ដើម្បីឆ្លងដែន ទៅធ្វើការ នៅប្រទេសថៃ ដោយខុសច្បាប់ យ៉ាងគគ្រឹក គគ្រេង។ ហើយបញ្ហានេះ គេបាន ដាក់ការសង្ស័យថា ប្រហែលជា មានការបើដៃ ពីលោក ប៊ុន សេង មេបញ្ជាការ ភូមិភាគ៥ ផងដែរហើយ ទើបអសច ដំណើរការ ទៅបាន ដោយរលូន បែបនេះ ហើយគេពុំបាន ដឹងទេថា ចំណែកលោក ប៊ុន សេង ទទួលបាន ប៉ុន្មានរយ ប៉ុន្មានពាន់ ដុល្លារទេ ក្នុង ១ខែៗ ពីការបើកច្រក ច្របាច់ក ពលករខ្មែរ ឆ្លងដែនខុសច្បាប់ ទៅរកការងារ ធ្វើនៅទឹកដីថៃ នេះទេ។
គួររំលឹងផងដែរថា បញ្ហាច្រករបៀង តាមខ្សែក្រវាត់ព្រំដែន កម្ពុជា-ថៃ ត្រូវបាន សម្ដេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានប្រកាស បិទទាំងអស់ ផងដែរ នាពេលកន្លងមក ថ្មីៗនេះ តែទៅយ៉ាងណា គេបានសង្កេតឃើញថា លោក ប៊ុន សេង នឹង លោក ង៉ែត ព្រឿង មិនបានយកចិត្តទុក្ខដាក់ ទៅនឹង អនុសាសន៍ ដ៍ម៉ឺងម៉ាត់ របស់សម្ដេច ក្រឡាហោម ស ខេង ឡើយ ។
បើតាមប្រភព ពីប្រជាពលរដ្ឋ ក៍ដូចកងកម្លាំង មួួយចំនួន បបានប្រាប់ ឲ្យបណ្ដាញ ព័ត៌មាន CSN យើង ឲ្យបានដឹង កាលពីរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ខណៈបណ្ដាញ ព័ត៌មាន យើង ចុះទៅ យក ព័ត៌មាន នៅទីនោះថា ច្រករបៀង ក្ដិនថ្ម គ្រប់គ្រង ដោយលោក ង៉ែត ព្រឿង បានបើកឲ្យពលក ឆ្លងដែនខុសច្បាប់នេះ ជាយូមកហើយ បន្ទាប់ពី ច្រករបៀង អូរបីជាន់ ត្រូវបាន លោក អភិបាលខេត្ត បានប្រកាសបិទ ហើយច្រកមួយនេះ ពលករខ្មែរ ត្រូវបានមេខ្យល់ នាំទៅដាក់ ទាំងឡានៗ ជារៀងរាល់ថ្ងៃ ។
ប្រភព ប្រជាពលរដ្ឋ នៅចំណុច ច្រករបៀង ក្តិបថ្ម ឬ ហៅថា { ច្រក លើភ្នំ } បានឲ្យដឹងថា រាល់ថ្ងៃ ពួកគាត់ បានឃើញ មានរថយន្ត ជាច្រើនគ្រឿង បានសម្រុក ដឹកពលករ ចូលទៅប្រទេសថៃ យ៉ាងគក្រឹកគក្រេង ដោយមាន មន្ត្រីយោធាម្នាក់ នៅប្រចាំការ ច្រកខាងលើនេះ ជាអ្នកចាំបើកបារាស់ ឲ្យរថយន្ត ម៉ាកតូរីស ពណ៍ស ១គ្រឿង មានពាក់ ស្លាកលេខ ភ្នំពេញ 2AF- 5721 ដែរតែងតែ ដឹកពលករ មកដាក់ច្រកនេះ។
បើតាមប្រភព ពីបុរស អ្នករត់ ម៉ូតូឌុប ម្នាក់ សុំមិនបញ្ចេញ ឈ្មោះ បានប្រាប់ឲ្យ ភ្នាក់ងារបណ្ដាញ ព័ត៌មាន CSN ដឹងថា ក្រុមមេខ្យល់ នាំយកពលករ ទៅប្រទេសថៃ ខុសច្បាប់ ដោយមាន ការឃុបឃិតគ្នា ជាមួយមន្ត្រីយោធា អភិវឌ្ឍន៍ ភូមិភាគ៥ នោះ មានឈ្មោះ ដូចជា ទី១ ឈ្មោះ ផ្លោក, ទី២ ឈ្មោះ នី , ទី៣ ឈ្មោះ រិន , ជាមន្ត្រី ប៉េអិម ក្រុងប៉ោយប៉ែត ឲ្យប្រពន្ធ ឈ្មោះ រស្មី ជាអ្នកបើក រថយន្ត ម៉ាកហាយ ឡែនឌឺ ពណ៍ទឹកប្រាក់ ដឹកពលករ ឆ្លងដែន ទី៤ ឈ្មោះ ដា { នៅណងច័ន្ទ } ទី៥ ឈ្មោះ រ៉ួត , ទី៦ ឈ្មោះ ចែល័ក្ខ , នឹង ទី៧ ឈ្មោះ សិទ្ធ ,ហើយឈ្មោះ របស់មេខ្យល់ ទាំងអស់ ដូចខាងលើនេះ ភាគច្រើន សុទ្ធសឹងតែ ជាអ្នកមានទីលំនៅ ក្នុងក្រុងប៉ោយប៉ែត។
ប្រភពបានបន្ត ឲ្យដឹងទៀតថា ចំពោះពលករខ្មែរ ដែលអាចឆ្លងដែន តាមច្រករបៀង { ក្តិបថ្ម } នេះបាន ត្រូវបង់ប្រាក់ ឲ្យទៅមន្ត្រី យោធា ក្រោយការគ្រប់គ្រង លោក ង៉ែត ព្រឿង ដែលនៅប្រចាំ ច្រករបៀង មួយនេះក្នុងម្នាក់ៗ ១០០០០៛ { មួយមឺុនរៀល } ឬ ១០០ { មួយរយ បាត } លុយថៃ ចំណែក ខាងទាហ៊ានថៃ ត្រូវបង់ប្រាក់ ក្នុងម្នាក់ៗ ចំនួន ២០០ { ពីររយបាត } ហើយថ្លៃជិះឡានថកាតគ្រោះថ្នាក់ របស់ពលរដ្ឋខ្មែរឡើយ ទោះបី ធ្លាប់បានដឹង បានលឺ ថា កន្លងមក មានប្រជាពលរដ្ឋខ្មែរ ជាច្រើនណាស់ ដែលត្រូវបាន ចាញ់បោកមេខ្យល់ យកទៅលក់ ព្រះ និង ខ្លះទៀត បានស្លាប់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ខណៈពេលដែល ទាហ៊ានថៃ បើកឡាន ដេញចាប់ ឡាន ដែលដឹកជញ្ជួន ពលករខ្មែរយើង ទៅតាមផ្លូវផ្ដងៗ នោះក៍ដោយ ។
ពាក់ព័ន្ធទៅនិង បញ្ហានេះ អង្គភាព CSN មិនអាចស្វែងរក សុំធ្វើការបំភ្លឺ ពីលោក ង៉ែត ព្រឿង នឹង ក្រុមមេខ្យល់ ដែលមានឈ្មោះ ខាង លើ បានទេ រហូតមកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ សម្រាប់ធ្វើការទំនាក់ទំនង អង្គភាពយើង សង្ឃឹមថា នឹងមានប្រតិកម្ម ពីសាមី ពាក់ព័ន្ធ ខាងលើ ដើម្បីកែតម្រូវ នៅពេលក្រោយ។
ជាវិញបញ្ហា នេះផងដែរ ប្រជាពលរដ្ឋ ក៍ដូចកងកម្លាំង មួយចំនួន បានស្នើសុំ ឲ្យឯកឧត្យម សួន បវរ អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ មេត្តាពិនិត្យ ទៅលើ លោក ង៉ែត ព្រឿង មេបញ្ជា ការ យោធាអភិវឌ្ឍន៍ ភូមិភាគ៥ នឹង បក្ខពួក នៅប្រចាំច្រកខាងលើនេះ ជាបន្ទាន់ផង ព្រោះអីនៅច្រកនេះ បច្ចុប្បន្ន នៅតែមានរថយន្ត ដឹកពលករ បន្តកន្ទុយគ្នា ទៅទឹកដីថៃ តាមច្រកនេះ ដដែរ។
ហើយសូមបញ្ជាក់ ផងដែរថា រាល់ការចេញផ្សាយ របស់អង្គភាព យើងខ្ញុំនេះ គឺផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមានចេតនា រិះគន់ជាន់ពន្លិចទេ ហើយក៍ មិនមានពាក់ពន្ធ ទៅនឹងនយោបាយ ណាមួយដែរ អង្គភាពយើងខ្ញុំ ផ្សាយតែ ព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាម ប្រភព ច្បាស់ការណ៍ នឹង ឯកសារមួយចំនួន តែប៉ុណ្ណោះ។
ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាន យើងខ្ញុំ ខាងលើ មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើជាលិខិត ដើម្បីស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានភ្ជាប់ជាមួយ ឯកសាមួយចំនួន ដែលសាមីខ្លួនពាក់ព័ន្ធ គិតថាឯកសាត្រឹមត្រូវ ដើម្បីធ្វើការ កែតម្រូវបាន រាល់ម៉ោងធ្វើការ ៕ រូបភាព នឹង អត្ថបទ ដោយ លោក រ៉ម សាវី