មន្ត្រីនគរបាលនាយកដ្ឋាន ធ្វើលិខិតឆ្លងដែន { ប៉ាស័្ពរ }ម្នាក់ បាញ់កម្ទេចកញ្ចក់រថយន្តខ្លួនឯង ជាង១០គ្រាប់ ដោយខិងម្ដាយមករករឿង ខណ:ខ្លួនកំពុងច្រៀងខារ៉ាអូខេ ឱបស្រីក្មេង នៅ { ពិភពរាត្រី }.!

ចេញផ្សាយ ថ្ងៃសៅរ៍​ ១០កើត ខែកត្តិក ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយអង្ភាភព ព័ត៌មាន { CSN } ការិយាល័យនិពន្ធ 097 777 6000

 

ភ្នំពេញ៖ បុរសម្នាក់ បាញ់បោះជាច្រើនគ្រាប់ បង្កការភ្ញាក់ផ្អើល ទាំងកណ្ដាល យប់ នៅមុខហាង ខារ៉ាអូខេ យីហោ “ពិភពរាត្រី” ស្ថិតក្នុង ភូមិសាស្ត្រ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ហើយបុរស ដែរបង្កការភ្ញាក់ផ្អើលខាងលើ ត្រូវបានគេស្គាល់ច្បាស់ថា ជាមន្ត្រីនគរបាល នៅនាយកដ្ឋាន ធ្វើលិខិតឆ្លងដែន{ ប៉ាស្ព័រ } ព្រោះតែខឹងម្ដាយមករករឿង ខណៈពេលខ្លួន កំពុងច្រៀង ឱបស្រី សប្បាយអឺងកង នៅក្នុងហាង ខារ៉ាអូខេ មួយកន្លែងខាងលើ ។

 

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១១យប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ បើតាមសាក្សី នៅកន្លែងកើតហេតុ បាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ មន្ត្រីនគរបាល ជាជនបង្ក បានបើករថយន្តម៉ាក { ហាយឡែនឌ័រ } ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2D-3913 មកចូលច្រៀង ខារ៉ាអូខេ ដែរមានយីហោ “ពិភពរាត្រី” ខាងលើ ខណះពេលកំពុង ឪបស្រី និងច្រៀងលេងកម្សាន្តសប្បាយ ក៏ស្រាប់តែលេចមុខម្ដាយ ដោយបានទៅរករឿង ដល់ក្នុងហាងតែម្ដង ធ្វើឲ្យមន្ត្រីនគរបាលរូបនោះ មានការខឹងសម្បារ នឹងម្ដាយយ៉ាងខ្លាំង ក៏ស្ទុះដើរចេញមកខាងក្រៅ រួចធ្វើសកម្មភាព ដកកាំភ្លើងបាញ់ សំដៅរថយន្តរបស់ខ្លួន ចំនួន ១១គ្រាប់ បណ្ដាលឲ្យធ្លុះ កញ្ចក់រថយន្ត ផ្នែកខាងមុខ បង្កឲ្យមានការភ្ញាក់ផ្អើល ភ្ញៀវរត់ជាន់ជើងគ្នា ។

 

ប្រភពដដែលបន្តថា ក្រោយពីបាញ់រួច ជនបង្កបានរត់គេចខ្លួន បាត់ស្រមោល ពោលគឺទាំងម្ដាយ និងកូន ដោយបន្សល់ទុក តែរថយន្ត នៅកន្លែងកើតហេតុ ។ ហើយបន្ទាប់មក ទើបកម្លាំង ខណ្ឌចំការមន និងកម្លាំងនគរបាល ព្រមទាំងកម្លាំងអាវុធហត្ថ បានចុះមកកន្លែងកើតហេតុ ដើររើសសំបកគ្រាប់ ដើម្បីធ្វើការតាមជំនាញ។

 

ប្រភពរាយការណ៍ព័ត៌មាន ក៍ដូចអ្នកបានឃើញហេតុការណ៍ បានឲ្យដឹងថា ក្រោយពីកើតហេតុ ដោយជនបង្កទុករថយន្តចោល ដោយម្ចាស់ហាង ខារ៉ាអូខេ ខាងលើ ខ្លាចមានបញ្ហា ដល់ហាងផឹកស៊ី របស់ខ្លួន ក៍បានបញ្ជា ឲ្យមេការហាង ខារ៉ាអូខេ “ពិភពរាត្រី” នាំគ្នារុញរថយន្ត ដែលរងការបាញ់ប្រហារ ដោយមន្ត្រីនគរបាលរូបនោះ ទៅលាក់ទុក ឆ្ងាយពីហាង ប្រហែល ១០០ម៉ែត្រ ពីកន្លែងបាញ់ កើតហេតុ នៅចំណុចមុខ ខារ៉ាអូខេ ពិភពរាត្រី។ ករណីខាងលើនេះ មន្ត្រីអាវុធហត្ថ បានបញ្ជាក់ថា នឹងធ្វើការស្រាវជ្រាវ រកមន្ត្រីនគរបាល ដែលជាជនបង្ក ការបាញ់បោះនោះ ដើម្បីចាត់វិធានការ ទៅតាមនីតិវិធីច្បាប់។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព { CSN } យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយ
មានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕ ដោយភ្ងាក់ងារ យកព័ត៌មាន CSN

អាចទំនាក់ទំនង នឹងផ្ដល់ ព័ត៌មាន មកកាន់ការរិយាល័យនិពន្ធ CSN យើងខ្ញុំ តាមរយៈ ទូរស័ព្ទ ដែលមាន 097 777 6000

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author