សែនសង្វេគសម្លេងពលរដ្ឋរាប់រយនាក់ ស្រេកដង្ហោយយំរកសម្ដេចតេជោ ហ៊ុន សែន ជួយ ខណ:លោក ផៃ​ ប៊ុនវណ្ណ: ដឹកនាំកម្លាំងប៉ូលិស​ ចុះធ្វើការ​វាស់វែង​ដី​មួយកន្លែង ដែលពួកគាត់កំពុងរស់នៅ ​ទៅ​ឲ្យលោក​ ជំទាវ​ ហុង​ ស៊ួន ប្រពន្ធលោកឧកញ៉ា​ សុីវ គង់ទ្រីវ ដ៍មហាសាលនៅ​ខេត្ត​ព្រះសីហនុ

ចេញផ្សាយ ថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក្ត ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ចេញផ្សាយដោយ៖ អង្ភាភព ព័ត៌មាន { CSN }

ប្រិយមិត្ត មានបំណង ចង់ផ្ដល់ព័ត៌មាន អាចទំនាក់ទំនង មកកាន់ការិយាល័យនិពន្ធ តាមរយ: ទូរស័ព្ទលេខ 097 777 6000

ព្រះសីហនុ៖ ស្របពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុង​មានការអភិវឌ្ឍ ហើយទម្ទឹមនឹងនេះ ដីក៍កំពុងតែមានហាងឆេង បានធ្វើឲ្យពលរដ្ឋទុនខ្សោយ ម្ចាស់ដីពិតប្រាកដ ទឹកភ្នែក​ជូតក្បាលជង្គង់ ស្ទើគ្រប់ទីកន្លែង ដោយសារការំលោភបំពាន ពីសំណាក់ អ្នកមានលុយ មានអំណាច មួយចំនួន។

ជាក់ស្ដែងកាលពីព្រឹក​ ថ្ងៃទី​១៧ ខែ​មករា​ ឆ្នាំ​ ២០១៩ នេះ នៅ​ចំណុចខាងត្បូង​វត្ត​ អូរត្រេះ​ ស្ថិតក្នុងភូមិ​គគីរ​ ឃុំ​បិតត្រាំង​ ស្រុក​ព្រៃនប់​ ខេត្តព្រះសីហនុ មានប្រជាពលរដ្ឋ​ រាប់រយ​នាក់​ ដង្ហោយយំ បត់ជើង​នឹងដីសំពះ លោកអភិបាល​រងខេត្ត ខណៈ​ដែល​ក្រុមការងារ​ គណៈ​បញ្ជាការ​ ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ដោយ​លោក​ ផៃ​ ប៊ុនវណ្ណ: ដឹកនាំកម្លាំងប៉ូលិស​ ចុះធ្វើការ​វាស់វែង​ ដី​មួយកន្លែង​ ​ឲ្យទៅ​លោក​ ជំទាវ​ ហុង​ ស៊ួន ប្រពន្ធលោកឧកញ៉ា​ សុីវ គង់ទ្រីវ ដ៍ល្បីនៅ​ខេត្ត​ព្រះសីហនុ​ ។ ហើយខ្លះទៀត ប្រដាប់​ដោយ​កង់ឡាន​ និង​កញ្ចុះ​រុឺម៉ក​ ព្យាយាមបិទផ្លូវ​ ​ដោយ​​ដុតកង់ឡាន​ ផ្សែងខ្មួលខ្មាញ់​ បញ្ជាក់ពីការតស៊ូ យ៉ាងក្រាញននៀល ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ខណ:នោះ លោក​ ផៃ​ ប៊ុន​វណ្ណ​: អភិបាល​រងខេត្ត​ បាន​ថ្លែងទៅ​កាន់​ បងប្អូនប្រជាពលរដ្ឋ​ថា​ វត្តមាន​របស់​លោក​ ដែល​ចុះមកនេះ ​ដើម្បី​វាស់វែង​ដី​នៅចំណុច​នេះ​ ជូន​លោក​ជំទាវ​ ហុង​ ស៊ួន​ ហើយបើ​បងប្អូន​ មាន​ដី​ប៉ុន្មាន?​ ទំហំ​ប៉ុន្មាន?​ គាត់​ដោះស្រាយ ​ជូនបងប្អូន​។

 

ក៍ប៉ុន្តែ ប្រសាសន៍​ របស់លោក ផៃ​ ប៊ុន​វណ្ណ អភិបាលរងខេត្ត ដែើបានថ្លែងទៅកាន់ ប្រជាពលរដ្ឋខាងលើនេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ មិនព្រមទទួលយកទេ ដោយចោទថា​ ធ្វើបែបនេះ ជាល្បិចបោកប្រាស់ កំពុង​ចង់​បណ្ដេញ​ពួកគាត់​ និង​វាស់វែង​ដី​គម្រប​ព្រៃឈើ​ អនុក្រឹត្យ​របស់​រដ្ឋ​ ដែល​ពលរដ្ឋ​ កំពុង​រស់នៅ ជាក់ស្ដែង ​ជាច្រើន​ឆ្នាំ​មកនេះ​ ឲ្យ​ទៅ​បុគ្គល​ អ្នកមាន​លុយ​ និងមាន​អំណាច​ ( ពីរនាក់ ប្ដី​-ប្រពន្ធ ) គឺ​លោក​ ជំទាវ​ ហុង​ ស៊ួន​ និងឧកញ៉ា​ សុីវ គង់ទ្រីវ ដ៍មហាសាល​ នៅ​ខេត្ត​ព្រះសីហនុ​ នេះ។

 

ករណីនេះ ប្រជាពលរដ្ឋ​ កំពុង​តែ​ឆ្ងល់ថា​ ហេតុ​អ្វី​? គាត់​រស់នៅ​លើដី​រដ្ឋ​នេះ យូរឆ្នាំ​មកហើយ​ បែរជាដល់ដីឡើងថ្លៃ បែជាមានលោក​ ផៃ​ ប៊ុន​វណ្ណ​: ដឹកនាំ​កម្លាំង​ប៉ូលិស​ មក​វាស់វែង​ ដី​របស់​ពួកគាត់នេះ​ ទៅឲ្យ​បុគ្គល​ម្នាក់​ ឈ្មោះ ជំទាវ​ ហុងស៊ួន​? ខណៈ​ដីទាំង​នេះ​ ជា​ដី​អនុក្រឹត្យ​ និង​គម្របព្រៃឈើ​ ឆ្នាំ​ ២០០២ បាន​និរាករណ៍​ អស់​ទៅហើយ​ ដូច្នេះ ​មាន​តែ​រដ្ឋបាល​ខេត្តព្រះសីហ
នុ​ យកប័ណ្ណ​កម្មសិទ្ធ ដែល​ងាប់តាំងពីឆ្នាំ២០០២ ទៅហើយនោះ ព្យាយាមឲ្យរស់ឡើងវិញ​ ដើម្បី​យកដី​ឲ្យ​ជំទាវ​តែម្នាក់​ ធ្វើឲ្យ​ប្រជាពលរដ្ឋ​រាប់រយនាក់​ ស្រែកយំ​រងភាព​អយុត្តិធម៌​បែបនេះ​..? ។

 

បញ្ហាខាងលើនេះ ប្រជាពលរដ្ឋជាច្រើន ពួកគាត់​បាន​អំពាវនាវ​ ទៅដល់​ថ្នាក់ដឹកនាំ​ ក្រសួងពាក់ព័ន្ធ ជាពិសេស សម្ដេច​តេជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដេច មេត្តាជួយ​ដល់កូនចៅ ពលរដ្ឋកំពុងរងទុកនេះផង​ បើមិនដូច្នោះទេ​ ដីមានបន្តិចបន្ទួចម្នាក់នេះ អ្នកមានលុយ នឹងអ្នកមានអំណាច ឃុបឃិត​គ្នា លេបត្របាក់ អស់ជាក់ជាមិនខាន។

 

ពាក់ព័ន្ធករណីខាងនេះ CSN មិនទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម ពីលោក ផៃ​ ប៊ុន​វណ្ណៈ បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទ របស់លោក ធ្វើការទំនាក់ទំនង ករណីខាងលើនេះ អង្គភាពយើង នឹងសិក្សាស្រាវជ្រាវ ស្វែងរកព័ត៌មានបន្ថែម ​យកមកធ្វើការផ្សាយ ជូនមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

 

សូមបញ្ជាក់ រាល់ការផ្សាយ អង្គភាព យើងខ្ញុំ ផ្សាយក្នុងការរិះគន់ ដើម្បីស្ថាបនា មិនមែនរិះគន់ ដើម្បីជាន់ពន្លិច ឬក៍ញុះញ៉ង់ ឲ្យមានការរើសអើងឡើយ អង្គភាពយើងខ្ញុំ ផ្សាយតែព័ត៌មានពិត ដោយយោងតាមប្រភព នឹង ឯកសារមួយចំនួន ប្រសិនបើ អស់លោក លោកស្រី គិតថា ព័ត៌មានខាងលើនេះមិនពិត អាចប្ដឹងមកការិយាល័យនិពន្ធ យើងខ្ញុំបាន តាមរបបសារព័ត៌មាន ដើម្បីធ្វើការបកស្រាយ បំភ្លឺឡើងវិញបាន ដោយមានភ្ជាប់ជាមួយឯកសារ ដែលអះអាងថា ជាឯកសារពិតនោះ មកជាមួយ ដើម្បីអង្គភាពយើង ធ្វើការកែតម្រូវជូនឡើងវិញបាន រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author