ភ្នំពេញ : មានករណីកេ្មងស្រីម្នាក់បានលង់ទឹកស្លាប់ នៅវេលាម៉ោងប្រមាណ ១៧:៣០នាទីល្ងាច ថ្ងៃទី ០៧ ខែវិចិ្ឆកា ឆ្នាំ២០១៤ ។ ក្រោយមកកម្លាំងសមត្ថកិច្ចបានស្រង់សពក្មេងស្រីដែលបានលង់ទឹកស្លាប់ នៅចំណុចក្បែរគល់ស្ពាននាគ បែកខាងត្បូង នៃមជ្ឈមណ្ឌលកោះពេជ្រ ។
យោងតាមសម្តីសមត្ថកិច្ចបានបពា្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ស៊ុន ពេជ្រធីតា ភេទស្រី អាយុ ១០ឆ្នាំ ត្រូវជាកូនរបស់អ្នកស្រី ហ៊ួ គាង ភេទស្រី អាយុ៥៥ឆ្នាំ មានមុខរបរលក់ភេសជ្ជ: នៅផ្ទះលេខ ៧៩ ផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បន្ទាប់មកក្រុមគ្រួសាររបស់កេ្មងស្រីរងគ្រោះបានសំណូមពរដល់សមត្ថកិច្ចឲ្យជួយរៀបចំរថយន្តដឹកសពយកទៅធ្វើបុណ្យនៅវត្តសំបួរមាស ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ម្តាយកេ្មងស្រីរងគ្រោះបាននិយាយថា គាត់មកដេកស្នាក់នៅលក់ភេសជ្ជ:រយ:ពេល ០៣ថ្ងៃមកហើយ ស្រាប់តែពេលនេះដល់ម៉ោង ១៥:១៥នាទី គាត់បានមករកកូនស្រី ដែលមកងូកទឹកដូចរាល់ដង តែមិនបានឃើញកូនរបស់គាត់សោះ ប៉ុន្តែបែរជាឃើញតែខោអាវនៅមាត់ច្រាំងទនេ្លទៅវិញ ។
អត្ថបទដោយ៖ តាំង ស៊ុនតិច
កម្ពុជាជោគជ័យ