អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរចេញពីខេត្តសៀមរាប មកភ្នំពេញ

🚨អ្នកជំងឺ 🦠 កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរ 📌នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប វេលាម៉ោង១៤:០០ មកដល់រាជធានីភ្នំពេញ ម៉ោង២០:៣០ ឈប់នៅបេនឡាន ឡារីតា សាខាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
👉បញ្ជាក់៖ អ្នកជំងឺចេញរោគសញ្ញា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រួចបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១
📢✅សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមមធ្យោបាយខាងលើយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន
🙏សូមចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ
សូមអរគុណ!
សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author