មេឈ្មួញ សុខ ចំរើន ល្បីកក្រើកនៅស្រុកកំពង់ត្រឡាច និងស្រុកជលគីរី ពាក់ព័ន្ធបទល្មើនេសាទ ដោយឡែកមន្ត្រីជំនាញ នាយសង្កាត់ នាយផ្នែក និងលោកនាយខណ្ឌជលផល សម្ងំស្ងៀមចាំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប

កំពង់ឆ្នាំង៖ ប្រភពរាយការណ៍ពី ស្រុកជលគីរី បានឲ្យដឹងថា បច្ចុប្បន្ននៅតាមព្រែកតូចធំ ជាច្រើនកន្លែង ពោពេញទៅដោយឧបករណ៍នេសាទ ខុសច្បាប់ជាច្រើនកន្លែង ជ្រកក្រោមលេសសហគមន៍ បន្លំភ្នែកមហាជន ឧបករណ៍នេសាទខុសច្បាប់ទាំងនោះ មានដូចជា៖ របាំងសាច់អួនក្រឡាញឹក លាតសន្ធឹងពេញព្រែក ធ្វើឲ្យមច្ឆាជាតិ ទាំងតូចទាំងធំ ចរាចរណ៍មករកទន្លេបឹងមិនរួច ។

តាមប្រភព ពីបងប្អូនប្រជានេសាទលក្ខណៈគ្រួសារ នៅក្នុងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាព ស៊ី អេស អិន ( CSN ) TV ព័ត៌មាន ដឹងថា៖ ជារាងរាល់ឆ្នាំ ដល់ពេលរដូវត្រីទំលាក់ខ្លួន ចរាចរណ៍មករកបឹងវិញ គឺមានមេឈ្មួញធំម្នាក់ ដែលអ្នកស្រុកតែងតែហៅថា មេកញ្ច្រែង ឈ្មោះ សុខ ចំរើន ជាអ្នកផ្ដល់មធ្យោបាយ គ្រប់បែបយ៉ាង ដើម្បីឱ្យបក្សពួករបស់ខ្លួន ប្រព្រឹត្តបទល្មើសនេសាទ ដាក់ដៃសាច់អួនក្រឡាញឹក កាត់ព្រែក ជាច្រើនព្រែក នៅលើទឹកដីស្រុកជលគិរី
ខេត្តកំពង់ឆ្នាំង។

ប្រភពប្រជានេសាទ បានបន្តទៀតថា បទល្មើសនេសាទ ប្រព្រឹត្តទៅបានយ៉ាងរលូន គឺកើតចេញពីអំពើពុករលួយ ជ្រកក្រោមលេសសហគមន៍ ហើយករណីនេះ សង្ស័យលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក លីឡា នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង លោក ឃីម ឡុង នាយផ្នែកជលផល ស្រុកជលគីរី និងលោក នួន រិទ្ធី នាយសង្កាត់ជលផល បានទទួលសំណែន សើមមាត់សើមករ ពីលោក សុខ ចំរើន ដែលជាមេឈ្មួញ ឈរជើងប្រមូលទិញត្រីគ្រប់ព្រែក នៅក្នុងទឹកដីភូមិសាស្រ្ត ស្រុកជលគីរី ផងដែរហើយ ទើបគ្មានការបង្ក្រាបនិងទប់ស្កាត់បែបនេះ?។

បើតាមប្រភព អង្គភាព ស៊ី អេស អិន ( CSN TV ព័ត៌មាន ) យើងទទួលបានមក លោក សុខ ចំរើន គឺជាមន្ត្រីទាហានផង និងជាឈ្មួញដ៍ធំ មានស្តង់ត្រីនៅក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង។ ហើយបានប្រមូលទិញត្រី ពីបទល្មើសដាក់សំរាស់ បទល្មើសឆក់ និងនៅតាមព្រែក ក្នុងស្រុកជលគីរីនេះ ជារៀងរាល់ឆ្នាំមកហើយ ធ្វើឲ្យមច្ឆាជាតិតូចធំ ចរាចរណ៍ចុះទៅរកបឹងបួរ ត្រពាំង ទន្លេវិញ មិនរួចទេ ។

ពាក់ព័ន្ធករណីបទល្មើសនេសាទ កំពុងកើតមានយ៉ាងពេញបន្ទុក ខាងលើនេះ ប្រជាពលរដ្ឋនៅក្នុងស្រុកជលគីរី និងស្រុកកំពង់ត្រឡាច សូមអំពាវនាវដល់ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម អភិបាលនៃគណ:អភិបាល ខេត្តកំពង់ឆ្នាំង មេត្តាពិនិត្យនិងចាត់វិធានការ ទៅលើមន្ត្រីខិលខូចមួយចំនួន មន្ត្រីកន្ទេធំបន្លំដេក ជាបន្ទាន់ផងទាន បើមិនដូច្នេះទេ មច្ឆាតូចធំ ពីមួយឆ្នាំ ទៅមួយឆ្នាំ រលាយបន្តិចម្ដងៗគ្មានសល់ ក្រោមស្នាដៃ មេឈ្មួញ សុខ ចំរើន និងបក្ខពួក រួមទាំងមន្ត្រីខិលខូច មិនខានឡើយ។

តែទោះយ៉ាងណា ពាក់ព័ន្ធករណីខាងលើនេះ គ្រាន់តែជាព័ត៌មានបឋម ដោយសាអង្គភាព ស៊ីអេសអិន ( CSN TV ព័ត៌មាន ) មិនមានលេខទូរស័ព្ទ មន្ត្រីពាក់ព័ន្ធខាងលើ ធ្វើការសុំបកស្រាយបំភ្លឺ ដោយឡែកលោក សុខ ចំរើន អង្គភាពយើងខ្ញុំ ក៍មិនអាចសុំការបងស្រាយបានដែរ ដោយទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបាន ជុំវិញបញ្ហាខាងលើនេះ បើសាមីខ្លួនពាក់ព័ន្ធខាងលើ ចង់ធ្វើការបកស្រាយពាក់ព័ន្ធករណីខាងលើ អង្គភាពយើងខ្ញុំ នឹងរងចាំបកស្រាយ ជូនរៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភពមហាជន នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ សូមអរគុណ

សូមជួយស៊ែរព័ត៌មាននេះផង: