រកមុខឃើញហើយ និងចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ ពាក់ព័ន្ធករណីជួញដូរអាវុធ

ឧត្តមសេនីយ៍យោធា ពាក់ផ្កាយ១ ម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនពាក់ព័ន្ធរក្សាទុក និងជួញដូរអាវុធខុសច្បាប់ នៅខេត្ដបាត់ដំបង។ ហើយការចាប់ខ្លួននេះ នៅមុខភោជនីយដ្ឋានមួយ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

មន្រ្តីយោធាដែលចាប់ខ្លួន ឈ្មោះ អូន ពិសិដ្ឋ ឋានន្តរសក្ដិ ឧត្ដមសេនីយ៍ត្រី នៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ជាប់ពាក់ព័ន្ធពីបទរក្សាទុក និងជួញដូរអាវុធ ដោយខុសច្បាប់ នៅឯខេត្ដបាត់ដំបង។

សូមជួយស៊ែរព័ត៌មាននេះផង: