ភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ កំពុងប្រឈមមហន្តរាយបណ្ដើរៗហើយ ក្រោមស្នាដៃ តាអុល ក្រោមលេសធ្វើទីបញ្ជាការដ្ឋាន

ខេត្តតាកែវ៖ ប្រជាពលរដ្ឋរស់នៅ តំបន់ក្បែៗភ្នំដិន នៃស្រុកគិរីវង់ ខេត្តតាកែវ បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ភ័យខ្លាចបាត់បង់ភ្នំ ដោយសារឈ្មួញមានអំណាច ដាក់គ្រឿងចក្រធ្វើសកម្មភាព ជីកកកាយដីភ្នំ ដឹកយកអាចម៌ដី ធ្វើអាជីវកម្ម ក្រោមលេសឈូសឆាយ ធ្វើទីបញ្ជាការដ្ឋាន ភូមិភាគ៣ ដែលមានបន្ទាយនៅទីនេះស្រាប់ ។

ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះ បានបន្តថា ពាក់ព័ន្ធដាក់គ្រឿងចក្រឈូសឆាយដីភ្នំខាងលើនេះ សង្ស័យគ្មានច្បាប់អនុញ្ញាត គឺលួចធ្វើដោយមានការឃុបឃិតគ្នា ជាមួយឈ្មួញ និងមេបន្ទាយទាហានភូមិភាគ៣ នៅទីនេះ ហើយប្រើរូបភាព បំភាន់ភ្នែកមហាជនថា ឈូសឆាយធ្វើទីបញ្ជាការដ្ឋាន តែធាតុពិត មានឈ្មោះ តាអុល ជាអ្នកជួលគ្រឿងចក្រមកដាក់ទីនេះ កាយយកអាចម៌ដី ដឹកយកទៅចាក់តាមដីឡូ យ៉ាងអនាធិបតេយ្យ ជាក់ស្ដែងបច្ចុប្បន្ន កំពុងសម្រុកដឹកចាក់លើដីឡូមួយកន្លែងដ៍ធំ ស្ថិតនៅចំណុច ល្បែងកាស៊ីណូ ( តាកែវ ) ស្ថិតនៅជិតច្រកទ្វារព្រំដែនអន្តរជាតិ( ភ្នំដិន) កម្ពុជា- វៀតណាម នៃស្រុកគិរីវង់ ខេត្តតាកែវ។

ប្រភពពីប្រជាពលរដ្ឋដដែល បានបន្តឲ្យដឹងទៀតថា កាលពី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ មានក្រុមការងាររ៉ែថាមពល តែមិនដឹងថា មន្ទីរ ឬការិយាល័យស្រុកទេ ពួកគាត់បានចុះមកដល់ទីតាំងខាងលើនេះ ហើយបានធ្វើការឃាត់គ្រឿងចក្រ ដែលកំពុងឈូសឆាយភ្នំ មិនឲ្យមានធ្វើសកម្មភាពតទៅទៀត ព្រោះគ្មានអាជ្ញាប័ណ្ណ សម្រាប់ការអនុញ្ញាត ប្រកបអាជីវកម្មនោះទេ ។ ហើយនូវថ្ងៃនោះផងដែរ ក្រុមការងាររបស់រ៉ែនិងថាមពល បានបញ្ជាក់ឲ្យដឹងថា៖ បើម្ចាស់គ្រឿងចក្រនេះ នៅតែរឹងទទឹង មិនព្រមដាក់គ្រឿងចក្រចុះ ឈប់កាយភ្នំ ក្នុងរយ:ពេល ២ថ្ងៃនោះទេ គាត់នឹងឲ្យកម្លាំងជំនាញ ចុះមកអន្តរាគមន៍ដើម្បីឃាត់យកគ្រឿងចក្រនេះទៅខេត្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។

ប្រភពបន្តថា៖ ទោះបីមានក្រុមការងារបស់ររ៉ែនិងថាមពល បានចុះមកផ្អាកសកម្មភាព ក៍ពិតមែន ក៍ប៉ុន្តែក្រុមគ្រឿងចក្រ ដែលមានឈ្មោះ តាអុល ហាក់ដូចមិនខ្លាចញញើតច្បាប់សោះឡើយ គឺគ្រឿងចក្រ អេសស្កា ចំនួន២គ្រឿង នៅតែបញ្ឈចាំលួចឆ្មក់ ជីកកាយយកដីភ្នំទៅលក់ធ្វើអាជីវកម្មដដែរ ដូច្នេះហើយ បងប្អូនប្រជាពលរដ្ឋជាច្រើន រស់នៅតំបន់នោះ អំពាវនាវដល់ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ និងលោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តតាកែវ មេត្តាពិនិត្យមើលជាបន្ទាន់ផងទាន បើមិនដូច្នោះទេ ភ្នំមួយនេះច្បាស់ជារលាយអស់គ្មានសល់ ដោយសាឈ្មួញឃុបឃិតគ្នា ក្រោមលេសឈូសឆាយធ្វើទីជាការដ្ឋាន ។

ពាក់ព័ន្ធករណី ខាងលើនេះផងដែរ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ នេះ ក្រុមការងារអង្គភាព ស៊ី អេស អិន ( CSN ) TV ព័ត៌មាន www.csnpaper.com បានចុះទៅដល់ទីតាំងនោះផ្ទាល់ផងដែរ ដើម្បីស្វែងរកព័ត៌មានពិត និងថតផ្ដិតរូបភាពពិត ដើម្បីធ្វើព័ត៌មានពិត ជូនថ្នាក់ដឹកនាំ និងមហាជនបានជ្រាប ។ ហើយពាក់ព័ន្ធករណីជីកកាយភ្នំដិនខាងលើនេះ បងប្រុសម្នាក់ ក្នុងចំណោមទាហាន ជាច្រើននាក់ កំពុងជួបជុំគ្នាលេងបៀរក្នុងបន្ទាយ ភូមិភាគ៣ ដែលមានទីតាំងកើតហេតុ បានឆ្លើយតប នូវពេលអ្នកព័ត៌មានសួរចង់ដឹង ពីការជីកកាយភ្នំក្នុងគោបំណងធ្វើអ្វីនោះ គឺគាត់ឆ្លើយយ៉ាងខ្លីថា ឈូសឆាយធ្វើទីបញ្ជាការដ្ឋាន ដោយមិនបានបញ្ជាក់ឲ្យបានច្បាស់លាស់នោះទេ ។ ហើយនៅរសៀលថ្ងៃដដែរនោះផងដែរ ពាក់ព័ន្ធករណីខាងលើនេះ លោក ផេង វុធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ បានបញ្ជាក់ប្រាប់មកកាន់ អង្គភាពគេហទំព័រ ស៊ី អេស អិន (CSN) www.csnpaper.com តាមទូរស័ព្ទថា៖ ករណីជីកកាយដីភ្នំនេះ លោកមិនទាន់ទទួលបានព័ត៌មានទេ ហើយលោកបានរុញ ឲ្យសួរទៅខាងរដ្ឋបាលស្រុក ព្រោះឥឡូវអំណាច បានប្រគល់ទៅឲ្យថ្នាក់ស្រុក ។

ដោយឡែក នៅថ្ងៃដដែលនោះផងដែរ អង្គភាព ស៊ី អេស អិន មិនអាចទំនាក់ទំនង សុំការបកស្រាយបំភ្លឺ ពីឈ្មោះ តាអុល ជុំវិញការចោទប្រកាន់ពីសំណាក់មហាជន ក្នុងការដាក់គ្រឿងចក្រ ជីកកាយយកដីភ្នំទៅលក់ តាមដីឡូក្នុងស្រុកគិរីវង់ ខេត្តតាកែវ នេះទេ ដោយទូរស័ព្ទរបស់លោក អង្គភាពយើងព្យាយាមខលជាច្រើនដង ហើយមិនអាចធ្វើការទំនាក់ទំនងបាន។

សូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើង ខាងលើនេះ អង្គភាពយើងខ្ញុំ យោងទៅតាមប្រភព នឹងចុះយកព័ត៌មានជាក់ស្ដែក ទៅតាមសេចក្ដីរាយការណ៍ ពីសំណាក់មហាជន។ ហើយរាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ ។ ហើយព័ត៌មាននេះ ប្រសិនបើសាមីពាក់ព័ន្ធ ចង់ធ្វើការបកស្រាយ អាចធ្វើការទំនាក់ទំនង មកអង្គភាពយើងខ្ញុំបាន តាមរយ:លេខទូរស័ព្ទ៖ ( ដែលមាន ៣ប្រព័ន្ធ ) សេខាត 076 28 44444 / ស្មាត 096 358 4444 នឹងមិត្តហ្វូន 097 777 6000 អង្គភាពយើងខ្ញុំស្វាគមន៍ ទទួលយកការបកស្រាយបំភ្លឺ រាល់ម៉ោងធ្វើការ៕ បឋម

សូមជួយស៊ែរព័ត៌មាននេះផង: