ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំកងកម្លាំង និងមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមអមដំណើរ រដ្ឋមន្រ្តីប្រតិភូ អញ្ជើញពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនា ព្រលានយន្តហោះអន្តរជាតិថ្មី

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល បានដឹកនាំកងកម្លាំង និងមន្រ្តីជំនាញពាក់ព័ន្ធ ចូលរួមអមដំណើរ ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នាយករងខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងឯកឧត្តមអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយក ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) អញ្ជើញពិនិត្យវឌ្ឍនភាព នៃការងារស្ថាបនា ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕

សូមជួយស៊ែរព័ត៌មាននេះផង: