ខេត្តបាត់ដំបង~មន្ត្រី ជំនាញនៅតាម ច្រកភ្នំដី ស្រុកសំ ពៅលូន ខេត្តបាត់ដំបង កំពុងតែ ឃុបឃិត ឲ្យក្រុមហ៊ុន ចន្ធូមានជ័យ ដឹកសត្វជ្រូ កូនមាន់ និងមានសាច់ ចូលតាម ច្រកភ្នំដី ស្រុកសំពៅលូន តាមតែ អំពើចិត្ត ដោយគ្មានការ ត្រួតពិនិត្យ នោះឡើយ។ ទាំងនេះត្រូវបានប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ដាក់ការសង្ស័យថា មន្ត្រីជំនាញ ច្រកភ្នំដីមានការឃុបឃិតជាមួយក្រុមហ៊ុន ចន្ធូមានជ័យ តាមរបៀប ពុករលួយ។
ការនាំទំនិញ ដែលជាប្រភេទសត្វរស់ឆ្លងមកពី ប្រទេសថៃ មកប្រទេសកម្ពុជាធ្វើជាម្ហូម អាហារសម្រាប់ មនុស្ស បរិភោគ ត្រូវតែមានមន្ត្រីជំនាញ ត្រួតពិនិត្យ ពីសុខភាព ជម្ងឺសត្វ គ្រប់ប្រភេទ និងគ្រប់ ក្បាលរួចវាយ ត្រាបញ្ជាក់ លើសត្វឲ្យបានត្រឹមត្រូវ មុននិងឲ្យយកចូលមកក្នុងប្រទេស យកមកកាប់សាច់ នេះជាភារកិច្ច សំខាន់ណាស់ របស់មន្ត្រីជំនាញ បសុព្យាបាល មឹនត្រូវគឹតតែប្រយោជន៍បក្ខពួកមួយក្រុមតូចគ្នាឯងនោះទេ ត្រូវគឹតទៅដល់នឹងការ ពាក់ព័ន្ធ និងសុខភាព សាធារណៈផង។
ជាក់ស្តែង សត្វជ្រូក ដឹកឆ្លងដែន មកពីប្រទេសថៃរាល់ថ្ងៃនេះ មិនត្រូវបាន មន្ត្រីជំនាញ ទាំងនោះ យកតួនាទី របស់ខ្លួនទៅត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទេ នៅតែកន្លែងសម្រានយ៉ាងស្រួល បណ្ដោយឲ្យឈ្មួញសត្វទាំងអស់នោះចេញមកយ៉ាងគគ្រឹកគគ្រេងក្នុង១ថ្ងៃៗ រាប់ពាន់ក្បាល គ្មានការ ត្រួតពិនិត្យសោះឡើយ នៅពេលឈ្មួញសត្វទាំងនោះយកឡានមកសាង ពីឡានថៃនៅច្រកព្រុំដែន ហើយដឹកឆ្លង ពីស្រុក១ ទៅស្រុក១ ទៀតមិនដឹងថា សត្វជ្រូកនោះមានសុខភាព ល្អឬមានជម្ងឺឡើយ ដឹកយ៉ាងរលូនទៅបាត់ដំបង ឬទៅ ក្រុងភ្នំពេញក៍មឹនដឹងដែរ។
អ្នកសារព័ត៌មាន(កម្ពុជា ជោគជ័យ) យើងមានការលំបាក ក្នុងការ យកព័ត៌មាន ពីបញ្ហានេះ ដោយសារ មន្ត្រីនៅច្រកទ្វារនេះដូចជាគយនឹងរដ្ឋាករ កាំកុងត្រូល ប្រធានច្រកទ្វារ មន្ត្រីទំនាក់ទំនងព្រំដែន និងនគរបាលអន្តោប្រវេសន៏ កាលណាសួរនាំ ពីបញ្ហាសត្វ ជ្រូកចេញ នេះគេតែងអះអាងថា ក្រុមហ៊ុន ឈ្មោះ ចន្ធូមានជ័យមានច្បាប់ប៉ុន្តែ អ្នកយកព័ត៌មានចង់ដឹង ឯកសារ ពាក់ព័ន្ធនាំជ្រូកចូល មកក្នុងប្រទេសកម្ពុជា ឬកាត់យកជ្រកក្នុងមួយថ្ងៃប៉ុន្មានក្បាលក៍មឹនអាចឲ្យដឹងបានដែរ។
មជ្ឈដ្ឋានជាច្រើនបានរិះគន់ទៅលើសមត្ថកិច្ចគ្រប់ស្ថាប័នពាក់ពន្ធ បណ្ដោយឲ្យមានការនាំចូលសាច់សត្វគ្រប់ប្រភេទ នៅច្រកភ្នំដីស្រុកសំពៅលូនយ៉ាងគគ្រឹកគគ្រេងសពថ្ងៃនេះ មិនដែលឃើញ មន្ត្រីបសុព្យាបាល (ហៅថាពេទ្យសត្វ) ទៅឈរពិនិត្យឲ្យបានត្រឹមត្រូវម្ដងណាឡើយ ធ្វើឲ្យប្រជាពលរដ្ឋ គ្មានជំនឿលើមន្ត្រីជំនាញក្នុងការនាំចូលសត្វទាំងនោះ មកធ្វើជាម្ហូបអាហារ ដូចជា សត្វមាន់ ជ្រូក ត្រី។ល។ថាមានសុខភាពល្អឬគ្មានជំងឺមកចម្លងដល់ប្រជាពលរដ្ឋខ្មែនោះឡើយ។
សូម បញ្ជាក់ថាៈ ការមិនបានត្រួតពិនិត្យ លើសាច់សត្វជាម្ហូប អាហារឲ្យបានត្រឹមត្រូវ វាបានធ្វើឲ្យប៉ះពាល់ដល់ សុខភាព ប្រជាពលរដ្ឋ ជាសាធារណៈ ដោយផ្ទាល់ និងប្រយោល ម្តងបន្តិចៗ បើក្រឡេកទៅមើល ក្នុងមន្ទីរពេទ្យ វិញទាំងមន្ទីពេទ្យខេត្ត ក្រុងទាំងអស់ ដេកណែនបន្ទប់ពេទ្យ ទាំងចាស់ ក្មេងមិនដឹង ជាជម្ងឺអ្វី ខ្លះទេទាំងនេះទាក់ទងនិងចំណីអាហារគ្រប់ប្រភេទ ម្ហូបអាហាមានតួនាទីចិញ្ចឹមសរីរាងកាយមនុស្សនឹងទ្រទ្រង់ ខ្លួនប្រាណមនុស្ស បើចំណីអាហានោះមឹនល្អហើយ មានអ្វីទ្រទ្រង់រាងកាយបន្តទៅទៀត មានតែបំផ្លាញរាងកាយមនុស្សទៅវិញ សុខភាពជាសំខាន់បើ ប្រជាពលរដ្ឋសុខភាពមិនល្អ ប្រទេសជាតិក៏មិនអាចរីកចម្រើនបានដែរ៕ដោយ សហការី