ប្រទះឃើញសព បុរសម្នាក់ ចងកធ្វើអត្តឃាត បន្សល់នូវសំបុត្រមួយឃ្លា ពាក្យផ្ដែផ្ដាំចុងក្រោយ

ភ្នំពេញ៖ តាមប្រភប ព័តមានបឋម មានករណីភ្ញាក់ផ្អើលមួយ ដោយគេប្រទះឃើញ សពបុរសម្នាក់ បានធ្វើអត្តឃាត ក្នុងព្រៃមួយកន្លែង ដោយបានសរសេរ នូវពាក្យបណ្តាំចុងក្រោយថា ( មិនចង់បន្តទៀតទេ បញ្ចប់ត្រឹមហ្នឹងចុះ មិនបាច់យកសពខ្ញុំ ទៅធ្វេីបុណ្យទេ កុំអោយពិបាក) ។

ហេតុការណ៍នេះ បានកើតឡើង កាលពិវេលាម៉ោង០៤ និង២០នាទី រសៀល ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ នេះ ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យ៉ាងណានោះគេមិនទាន់ដឹង ពីមូលហេតុ នៃការធ្វើអត្តឃាត របស់បុរសម្នាក់នេះទេ ដោយមិនស្គាល់អត្តសញ្ញាណ និង មិនមានអ្វីនៅក្នុងខ្លួន ក្រៅពីន្សល់ទុក ម៉ូតូមួយគ្រឿង ដែលមានពាក់ស្លាកលេខ ភ្នំពេញ 1BA 1062 និង សំបុត្របណ្ដាំចុងក្រោយប៉ុណ្ណោះ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author