ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា និង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញជាគណអធិបតី ប្រគល់ជូន វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុ ដល់ប្រជាពលរដ្ឋ ចំនួន ២៨២ គ្រួសារ 

ខេត្តកណ្តាល ៖ ដោយមានការយកចិត្តទុកដាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអិបាលខេត្តកណ្ដាល នាព្រឹក ថ្ងៃសុក្រ ០៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានចូលរួមជាមួយ ឯកឧត្តម អ៉ឹម សិទ្ធីរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋាន ដោះស្រាយ ផលប៉ះពាល់ គម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រគល់ វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន ២៨២ គ្រួសារ ដែលទទួលបាន ពីការដោះស្រាយផលប៉ះពាល់ ស្តារប្រឡាយ ៤ខ្សែ និងពិធីបើកការដ្ឋាន សាងសង់
ស្ថានីយ៍បូមទឹក ព្រែកដើមលាភ ប្រវែង៧០០ ម៉ែត្រ មុខកាត់១ម៉ែត្រ ស្ថិតនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល បានចូលរួមបើកការដ្ឋាន សាងសង់ ស្ថានីយ៍បូមទឹក ព្រែកដើមលាភ និងដាក់ម៉ូទ័របូមទឹក ដែលជាសមទ្ធិផលថ្មីមួយទៀត របស់រដ្ឋបាល ខេត្តកណ្តាល ជូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងតាខ្មៅទាំងមូល ប្រើប្រាស់រួមគ្នាផង
និងប្រើ សម្រាប់ការបង្ហូរទឹក ចូលស្ថានីយ៍បូមទឹក កុំឱ្យលិចលង់ ផ្ទះសម្បែង និងផលដំណាំ ផ្សេងៗ របស់ប្រជាពលរដ្ឋផង៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author