មន្ទីរព័ត៌មាន ខេត្តកណ្តាល រៀបចំពិធីផ្សព្ធផ្សាយ លទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិស​ដៅការងារ ឆ្នាំ​២០២២

ខេត្តកណ្តាល៖ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរព័ត៌​មាន ខេត្តកណ្តាល បាន​រៀប​ចំ​ពិធីផ្សព្ធផ្សាយ​ លទ្ធផលការងារ ឆ្នាំ២០២១ និង​លើកទិសដៅការងារ ឆ្នាំ២០២២ ក្រោមអធិបតី​ភាព​ ឯក​ឧត្តម ចាប វន្នី ប្រធានមន្ទីរព័ត៌មាន ខេត្តកណ្តាល និងជាទីប្រឹក្សាក្រសួងព័ត៌មាន។

ឯកឧត្តម ចាប វន្នី បានបញ្ជាក់ថា មន្ទីរជាអង្គភាពមូលដ្ឋាន របស់ក្រសួងព័ត៌មាន ក្នុង​ការត្រួតពិនិត្យ  និងតា​មដា​ន រោងពុម្ព កាសែត ព្រឹត្តបត្រ ទស្សនាវដ្តី អាហ្វីស ប៉ា​ណូ សេវាកម្មនានា និងចេញផ្សាយ​ផលិតផ​ល បោះពុម្ព​ លើវិស័យព័​ត៌មាន និង​សោតទស្សន៍។ ទន្ទឹម​នឹងនេះ មន្ទីរក៏បាន យកចិត្តទុក​ដាក់ខ្ពស់​
ក្នុងការផ្សាយបន្ត ពីវិទ្យុ ទូរទស្សន៍​ជាតិ ជា​ប្រចាំ តាមរយះវិទ្យុ ទូរទស្ស​ន៍ ទូរទស្សន៍​ខ្សែកាប ក្នុងខេត្ត នូវរា​ល់ព្រឹត្តិការណ៍​ និងព័ត៌មានសំខាន់ៗ ស្តីពីព្រះរា​ជសកម្មភាព ព្រះម​ហាក្សត្រ និង​សកម្មភា​ព ព្រឹទ្ធសភា រដ្ឋសភា​ រដ្ខាភិបាល។

ឯកឧត្តមប្រធានមន្ទី ក៏​បានកោ​តសរសើរ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីទាំងអស់ ដែលបានបំ​រើការងារ​ រយះ​ពេលកន្លងមក​ បានល្អប្រសើរ ចេះសាមគ្គីភា​ពផ្ទៃក្នុងបានល្អ គោរពវិន័យ និងធ្វើការប្រកប​ដោយក្រមសីល​ធម៌ វិជ្ជាជីវះត្រឹមត្រូវ និងស្នើដល់ថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីទាំងអស់ ត្រូវខិ​តខំធ្វើការប​ន្ថែមទៀត
ដើម្បីអោយបានលទ្ធផល កាន់តែល្អប្រសើរ។

ចំពោះលទ្ធផល​សម្រេចបាន៖ ផលិតព័ត៌​មាន បា​នចំនួន ៣,៥៥៨ អត្ថបទ និងរូបភា​ព (សកម្មភាពរដ្ឋបាល​ឯកភាពខេត្ត ចំនួន ៩២០) និង​ធ្វើកា​រផ្សព្ធផ្សាយ តាមទូរទស្សន៍​ជាតិ​ ឯកជន គេហទំព័រ ផេកផ្លូវកា​រទាំង​បី បញ្ជរ​ព័ត៌មាន បណ្តាញ​សង្គម និងអង្គភាព​សារព័ត៌​មាននានា បានសរុប ចំនួន ១៦,៩៧៦ លើ​ក ក្នុងនោះ៖ផ្សព្ធផ្សាយតាម រយះទូរទស្សន៍​ជាតិ និងឯកជន បានចំនួន ៥,០២៣ អត្ថបទ និងរូបភាពផ្សព្ធផ្សាយ តាមបណ្តាញសង្គម facebook ផេក(រដ្ឋបាលខេត្តកណ្តាល មន្ទីរព័ត៌មានខេត្តកណ្តាល និងព័ត៌មានខេត្ត​កណ្តាល)​បានចំនួន ១១,៩៥៣ អត្ថបទ និងរូបភាព​៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author