ភ្ញាក់ផ្អើលទាំងយប់ ដោយមានការចោទប្រកាន់ថា លោក​ ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងភ្នំពេញ ប្រើហឹង្សា យកកាំភ្លើងភ្ជង់ប្រពន្ធ និងមេដោះ

ព័ត៌មានបឋម ៖ ភ្នំពេញ៖ នេះបើយោងតាមសម្ដីស្ត្រីម្នាក់ អះអាងថាជាម្ដាយ ស្ត្រីជនរងគ្រោះ និងជាម្ដាយក្មេង លោក ម៉ុត តារា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ភ្នំពេញ បានប្រាប់អ្នកព័ត៌មានថា កូនស្រីរបស់គាត់ បានរងនូវអំពើហឹង្សា ដែលនឹកស្មានមិនដល់ ដោយ លោក ម៉ុត តារា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ភ្នំពេញ យកកាំភ្លើងភ្ជង់ និងប្រើហិង្សាលើប្រពន្ធ និងមេដោះ ព្រោះតែរឿងទូរស័ព្ទ ។

ហេតុការបង្កអោយមានការភ្ញាក់ផ្អើលនេះ កាលពីវេលា​ម៉ោង​.​៩ និង ៣០​នាទី​យប់​ ថ្ងៃ​ សៅរ៍​ ទី​១២​ ខែ​មីនា​ ឆ្នាំ​ ២០២២​ ស្ថិត​នៅ​ចំណុច​ ផ្លូវ​១៥០ផ្ទះ៨៩សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក​ រាជធានីភ្នំពេញ សមត្ថកិច្ចបង្ហើបទាំងខ្លាចរអាថា, ស្ត្រីរងគ្រោះ​ មាន​ឈ្មោះ​ ហេង​ មួយ​គា​ ។

តាមសម្ដីមហាជន នៅកន្លែងកើតហេតុ បានខ្សិបខ្សៀវគ្នាថា ករណីភ្ញាក់ផ្អើលនេះ ពួកគាត់ស្ទើតែមិនជឿ ថា លោក ម៉ុត តារា មានតួនាទី ជាព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង ភ្នំពេញ ជាអ្នកអនុវត្តច្បាប់ ក្លាយជាជនសង្ស័យ ប្រើហឹង្សា យកកាំភ្លើង គម្រាមប្រពន្ធ និង អ្នកដទៃ នោះទេ។

សូមបញ្ជាក់ថា ដល់ម៉ោង១២ និង ៣០នាទីយប់ អង្គភាព CSN មិនទាន់ទទួលបាន ព័ត៌មានជាក់លាក់នៅឡើយទេ អង្គភាពយើងខ្ញុំ រងចាំការបកស្រាយ ពីព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងភ្នំពេញ លោក​ ម៉ុត ដារ៉ា នៅពេលក្រោយ រាល់ម៉ោងធ្វើការ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author