ករណី លោក មុត ដារា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ រងការចោទប្រកាន់ ថាបានប្រើអំពើហឹង្សា គំរាមសំលាប់ ទៅលើប្រពន្ធ និងកូនឈ្នួល ថ្ងៃនេះឈានដល់ ដាក់ពាក្យបណ្ដឹងហើយ

នេះ​បើតាមការឲងរដឹង ពីលោកវរៈសេនីយ៍ឯក​ សុខ​ ហេង​ អធិការ​នគរបាល​ខណ្ឌ​ទួលគោក នោថ្ងៃទី​១៣​ ខែ​មីនា​ ឆ្នាំ​ ២០២២​ នេះ​ បានអោយដឹងថា​ សមត្ថកិច្ច​របស់​លោក​ កំពុង​ចាត់​ការ​បណ្ដឹង​ របស់​លោកស្រី​ ហេង​ មួយគា​ ភរិយា​លោក​ មុត​ ដារា​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការ អមសាលាដំបូង​ រាជធានី​ភ្នំពេញ​ ដែល​បានប្ដឹង​ប្ដី​ ពីបទ​ប្រេីអាវុធ​ គំរាម​បាញ់​សម្លាប់​ និង​ ប្រើ​ហិង្សា​ទៅ​លើ​ខ្លួន​ និង​កូនឈ្នួល​ កាលពី​យប់​ថ្ងៃ​ទី​ ១២​ ខែ​ មីនា​ ឆ្នាំ​ ២០២២​ ។

លោក​ មុត​ ដារា​ ព្រះរាជ​អាជ្ញា​រង​ នៃអយ្យការ អមសាលាដំបូង​ រាជធានី​ភ្នំពេញ​ ដែល​រងការប្ដឹង​ចោទប្រកាន់​ ពី​ប្រពន្ធ​ ពុំទាន់​មានការបំភ្លឺ​ ជូន​អ្នកសារព័ត៌មាន​ និង​ មហាជន​នៅឡេីយ​ទេ​ ។ ប៉ុន្តែ​ តាម​រយៈ​ ហ្វេសប៊ុក​ របស់​ លោកស្រី​ ហេង​ មួយគា​ ភរិយា​ លោក​ មុត​ ដារា​ នៅព្រឹក​នេះ​ បានបង្ហោះ​ រូបថតស្រីស្អាតម្នាក់​ ដែល​មានឈ្មោះ​ ហ្វេសប៊ុក​ Wie Wie ដោយសរសេរខ្លឹមសារថា​ “​ នេះជាមូលហេតុ​ចំបង​ ដែល​ធ្វើ​អោយ​គ្រួសារ​ខ្ញុំ​ មានអំពេីហឹង្សារ​ សាហាវ​ព្រៃផ្សៃ​ ហ៊ាន​គំរាមកំហែង​សម្លាប់​ខ្ញុំ​ និង​ធ្វើ​អោយ​គ្រួសារ​ខ្ញុំ​ បែកបាក់​ព្រាត់​ប្រាស់​គ្នា​ “​ ។ បេីតាម​ការរៀបរាប់​ របស់​លោកស្រី​ ហេង​ មួយគា​ ករណី​ លោក មុត​ ដារា​ ព្រះរាជ​អាជ្ញា​រង​ ប្រេីហឹង្សា​លេី​ប្រពន្ធ​ អាច​ផ្ដេីមចេញពី​ ស្នេហាត្រីកោណ​ ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author