ល្បីថា នៅច្រកត្រពាំងផ្លុង កំពុងកើតមានអំពើពុករលួយ ក្រោមការគ្រប់គ្រង របស់លោក​វរសេនីយ៍ឯក ស ថេន នាយប៉ុស្តិ៍នគរបាល ច្រក​ទា្វរព្រំដែន​​ត្រពាំង​ផ្លុង គាបសង្កត់​យកលុយ ពី​អាជីវករ​ទាំងតូចទាំងធំ ដឹកទំនិញ​គ្រប់​ប្រភេទ ពី​ស្រុក​យួន ចូល​មក​កម្ពុជា?

ខេត្តត្បូងឃ្មុំ ៖ តាម​ប្រភពរាយ​ការណ៏ ពី​ពលរដ្ឋអាជីវករ ដែលអង្គភាព ស៊ីអេសអិង ទទួលបាន នៅព្រឹកថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២២ នេះថា នៅច្រកត្រពាំងផ្លុង នៃខេត្តត្បូងឃ្មុំ មាន​រថយន្ត​តូចធំៗ ជាច្រើន​គ្រឿង​ សម្រុក​ដឹកទំនិញ​ ទាំង​យប់​ទាំង​ថ្ងៃ ពីប្រទេសវៀតណាម ចូលមកកម្ពុជា គឺជា​ប្រភព​ចំណូល របស់​លោកវរសេនីយ៍ឯក ស ថេន នាយប៉ុស្តិ៍នគរបាល ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ផ្លុង នឹង​មន្ត្រីក្រោមឱវាទ​ប៉ុណ្ណោះ​ អង្គុយចាំ​រាប់​ក្បាល​ឡាន យកលុយ​ដាក់​ក្នុងហោប៉ៅ​ យ៉ាង​រំភើយ ។​

​ប្រភព​បាន​ត្អូញត្អែរ ឲ្យដឹងទៀតថា ក្រុមអាជីវករ ពួកគាត់​រកស៊ី​សព្វថ្ងៃ​ បាន​ត្រឹម​តែចិញ្ចឹម សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​ច្រកទ្វារព្រំដែន​ អន្តរជាតិត្រពាំង​ផ្លុង ដែលតម្រូវអោយ​បង់​លុយ ក្នុង​មួយ​រថយន្ត​សាន់​យ៉ុង ចាប់ពី​៨ ម៉ឺន​រៀល ទៅ​១០​ម៉ឺនរៀល រីឯរ​ម៉ក​ដឹក​បន្លែ ផ្លែឈើ បង់​ចាប់ពី​ ៥​ម៉ឺន​រៀល ទៅ​៨​ម៉ឺន​រៀល តាម​ដឹក​តិច​ឬ​ច្រើន បើ​មិន​បង់​តាម ការកំណត់​ទេ​នោះ​រថយន្ត និង រ៉ឺម៉ក​ ទាំងនេះ ត្រូវ​បានចាប់​ទុក្ខ រងចាំ​ដោះស្រាយ​ ពេល​ក្រោយ​។​

​ប្រភព​ពីមន្ត្រីពាក់ព័ន្ធ នៅច្រកទ្វារព្រំដែនអន្តរជាតិ.ត្រពាំងផ្លុង បានឲ្យដឹងថា លោក​វរសេនីយ៍ឯក ស ថេន នាយបុ​ស្តិ៍នគរបាល ច្រកទ្វារ​ព្រំដែន​ត្រពាំង​ផ្លុងរូបនេះ ធ្វើ​អ្វីៗ​បានតាម​អំពើ​ចិត្ត ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ នៅស្នងការដ្ឋាន នគរបាល​ ខេត្ត​ត្បូងឃ្មុំ ចាំ​ជួយ​បិទបាំង​ រឿង​អាស្រូវ​ពុករលួយ ដើម្បី​រក្សា​តំ
ណែង​របស់​ខ្លួន​។​

​អាជីវករ​ដឹកទំនិញ ទាំង​តូច​ទាំង​ធំ បាន​សណូ​ម​ពរ​ដល់ លោក ម៉ុន មា​គ៌ា ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មេត្តា​ចាត់​វិធានការ​ក្តៅ​ នឹង​ត្រួតពិនិត្យ ទៅលើ​លោក វរសេនីយ៍ឯក ស ថេន នាយមេ​ប៉ុស្តិ៍​ នគរបាល ច្រក​ទា្វរ​ព្រំដែន​ត្រពាំង​ផ្លុង កំពុង​សប្បាយចិត្ត​ ប្រមូល​លុយ​ បែប​អំពើពុករលួយ យ៉ាងគគ្លើន
ធ្វើឲ្យបាត់បង់ ចំណូលថវិការដ្ឋ ក្នុង​មួយ​ឆ្នាំៗ​ នេះផងទាន។

ពាក់ព័ន្ធ និង ប្រភពរាយការណ៍ ខាងលើ លោកវរសេនីយ៍ឯក ស ថេន នាយប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែន អន្តរជាតិត្រពាំងផ្លុង អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការបកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបកស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយ.រាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author