បទល្មើសព្រៃឈើ ក្នុងស្រុកកែវសីមា កើតឡើងយ៉ាងគគ្រឹកគគ្រេង គ្មានទីបញ្ចប់ ព្រោះជាប្រភពសេដ្ឋកិច្ច.ដ៍សំខាន់ របស់មន្ត្រីសមត្ថកិច្ច ជំនាញពាក់ព័ន្ធ

ខេត្តមណ្ឌលគិរី៖ បច្ចុប្បន្ន ប្រជាពលរដ្ឋ បានកត់សម្គាល់ឃើញថា សកម្មភាពបទល្មើសព្រៃឈើ កើតមានយ៉ាងពេញបន្ទុក ដោយបំបែករូបភាព ពីការដឹកជញ្ជូន តាមឡាន មកដឹងជញ្ជូន តាមម៉ូតូ ក្នុង ១ថ្ងៃៗ មិនក្រោមពី ២០ ទៅ ៣០ គ្រឿង នោះទេ រីឯអាជ្ញាធរ មានសមត្តកិច្ច មន្ត្រីជំនាញពាក់ព័ន្ធ មិនហ៊ានបង្ក្រាបទេ ខ្លាចបាត់ប្រយោជន៍ និង លាភសក្ការៈ ព្រោះសកម្មភាពទាំងនេះ ជាប្រភពចំណូល របស់មន្រ្តីខិលខូចទាំងនោះ ។

ប្រភពពីប្រជាពលរដ្ឋ និងមន្ត្រីអត់លិត ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរិ បានឲ្យដឹងថា សកម្មភាពនេះ ចាប់តាំងពី ខែមករា រហូតមកដល់ខែមិនា ឆ្នាំ ២០២២ នេះ សកម្មភាពដឹកជញ្ជូនឈើ ប្រភេទឈើឡាំង ៤ជ្រុង និង ឈើមូល តាមរយៈម៉ូតូ យ៉ាងគគ្រឹកគគ្រេង ឆ្ពោះទៅលក់ឲ្យឈ្មួញយួន យ៉ាងរលូន ។

ប្រភពបានឲ្យដឹងទៀតថា ម៉ូតូូដឹកឈើល្មើសច្បាប់ ដឹកចេញពីដែនជម្រកសត្វព្រៃ កែវសីមា កាត់តាមផ្លូវ ភូមិពូគង់ ស្ថិតនៅលើទឹកដី ស្រែព្រះ រួចបន្តចូលភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ហើយបន្តឆ្លងកាត់ ភូមិវាលបី ចក្រីហេង រួចឆ្លងដែនទៅលក់ នៅប្រទេសយួនតាមច្រករបៀង ប៊ិន ឌាង ឆ្មាំការពារព្រុំដែន ជាអ្នកបើកភ្លើងខៀវ ទើបបានជាគ្មានឧបសគ្គ សប្រាប់ការដឹកជញ្ជូនឈើ របស់ក្រុមឈ្មួញទាំងនោះ។

ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងមន្ត្រីជានាញ រដ្ឋបាលព្រៃឈើ ចុះបង្ក្រាប ការដឹកជញ្ជូនឈើ ដោយមូតូ ចំនួន ៤គ្រឿង នៅចំណុចគីឡូ ៣៥ ស្ថិតក្នុង ភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពី មានការផ្សព្វផ្សាយព័ត៌មាន ជាច្រើនអង្គភាព ពាក់ព័ន្ធករណីដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេងនេះ ។

ប្រភពពីអ្នករកស៊ី ដឹកជញ្ជូនឈើ តាមម៉ូតូ ខណៈអ្នកព័ត៌មាន ធ្វើការសួរនាំ បានរអ៊ូរទាំ និងត្អូញត្អែរថា ដឹកឈើរាល់ថ្ងៃ មិនចំណេញទេ ដោយសារ ពេលចូលទៅកាប់ បង់លុយឲ្យបរិស្ថាន ពេលដឹកចេញមកតាមផ្លូវ ត្រូវបង់លុយ ជាច្រើនស្ថាប័ន តាមផ្លូវទៀត មានដូចជា៖ ប៉េអឹម ប៉ូលិសសេដ្ឋកិច្ច មន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្សេងៗទៀត បណ្ដាក់គ្នាដូចខ្ចង មានអីចំណេញទៀង បើនាំគ្នាតោង បឺតយកឈាម ដូចសត្វឈ្លើងយ៉ាងនេះ ។ ប្រភពបានបញ្ជាក់ថា៖ ក្នុងម៉ូតូ ១គ្រឿង ពួកគេត្រូវចំណាយលុយ អស់ ៤០ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀលទើបទៅដល់គោលដៅ នេះមិនទាន់គិត សរុបទាំង បង់ឲ្យបរិស្ថាន នៅពេលចូលទៅកាប់ និងឆ្មាំការពាព្រំដែនផង។ ហើយក្រុមអ្នករកស៊ី ដឹកជញ្ជូនឈើល្មើសច្បាប់ បានបញ្ជាក់ប្រាប់មកអង្គភាពយើង យ៉ាងច្បាស់ថា ការដឹកជញ្ជូនឈើនេះ នៅដឹក ពេលចេញមក បើមិនទួរស័ព្ទប្រាប់សមត្ថកិច្ចម្ន ទេនោះ គេនិងចាប់បញ្ជូន ឬរាយការណ៍ ទៅឲ្យរដ្ឋបាលព្រៃឈើ ឬបរិស្ថានជាមិនខាន ។

ប្រជាពលរដ្ឋ និងមន្ត្រីអត់លិត ដែលជាមន្ត្រីស្រលាញ់ព្រៃឈើ បានសំណូមពរទៅដល់ នាយឧត្តម សៅ សុខា និង ឯកឧត្តម សាយ សំអាល់ មេត្តារឹតបណ្តឹង និងចាត់វិធានការក្តៅ ទៅលើមន្ត្រីថ្នាក់ក្រោម ជាបន្តបន្ទាប់ផងទាន ព្រោះថា មន្ត្រីមួយចំនួន បានកន្ទេលធំ បន្លំដេកលុងលួកសុខស្រួលណាស់ ប្រសិនបើមិនមានអ្នកដាសទេនោះ ៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author