ក្រសួងពាណិជ្ជកម្ម អំពាវនាវ កុំឲ្យពលរដ្ឋព្រួយបារម្ភ រហូតដល់ទិញប្រេងស្តុកទុក បើទោះបី តម្លៃប្រេងឥទ្ធនៈ នឹងបន្តឡើងបន្ថែមទៀត

តម្លៃប្រេងឥន្ធនៈ នៅកម្ពុជា បន្តហក់ឡើងថ្លៃ កប់ពពក ជាង ៥ពាន់រៀល ក្នុង១លីត្រ នៅសប្តាហ៍នេះ។ ឯកឧត្តម ប៉ែន សុ.វិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើង នៅរសៀលល្ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២២ នេះថា ដូចដែល ប្រជាពលរដ្ឋទូទៅ បានដឹងរួចមកហើយថា ទណ្ឌកម្ម.នាំចេញ.ប្រេងឥន្ធនៈ ដោយសារសង្គ្រាម នៅប្រទេស អ៊ុយក្រែន និងរុស្ស៊ី ធ្វើឲ្យប្រេងពិភពលោក.ឡើងថ្លៃខ្ពស់ ដូច្នេះ នៅកម្ពុជា ក៏នឹងអាបន្តហក់ឡើងថ្លៃ មួយកម្រិតទៀតដែរ ហើយតម្លៃប្រេង ក៏រកការកំណត់ជារួម មិនទាន់បានដែរ ក្នុងស្ថានភាពបច្ចុប្បន្ននេះ។ ប៉ុន្តែ ទោះជាយ៉ាងណា រាជរដ្ឋាភិបាល បានខិតខំធ្វើគ្រប់យ៉ាង ដើម្បី.ឲ្យយើងមានប្រេង នៅក្នុងស្តុកគ្រប់គ្រាន់។

ឯកឧត្តម ប៉ែន សុ.វិជាតិ បានបញ្ជាក់ទៀតថា បើទោះបីជាស្ថានភាពបច្ចុប្បន្ននេះ តម្លៃប្រេងឥន្ធនៈ នៅពិភពលោក ក៏ដូចជាកម្ពុជា បន្តហក់ឡើងថ្លៃក៏ដោយប្រជាពលរដ្ឋ ក៍មិនត្រូវ ភ័យព្រួយហួកពេក រហូតដល់ទិញប្រេង មកស្តុកទុកនោះដែរ ព្រោះប្រទេសកម្ពុជា បានតាមរយៈក្រុមហ៊ុន នាំចូលប្រេងធំៗ បាននាំចូលសម្រាប់ផ្គត់ផ្គង់ គ្រប់គ្រាន់ និងម្យ៉ាងទៀត ប្រទេសកម្ពុជា ក៏មិនមែនជាប្រទេស ជួបវិបត្តិនេះ ដោយផ្ទាល់នោះដែរ ដូច្នេះ សូមប្រជាពលរដ្ឋ កុំមានការបារម្ភឡើយ ចំពោះបញ្ហានេះ។

ឯកឧត្តម ប៉ែន សុវិជាតិ បន្តទៀតថា ចំពោះមុខ បញ្ហាតម្លៃប្រេងឥន្ធន ហក់ឡើង ឬឡើងលើស ការរំពឹងទុកនេះ ក្រសួងពាណិជ្ជកម្ម បានកោះប្រជុំ រវាងវិស័យឯកជន និងស្ថាប័នពាក់ព័ន្ធ ជាបន្តបន្ទាប់ ដើម្បីរិះរកវិធានការដោះស្រាយបញ្ហា។ ព្រោះរាជរដ្ឋាភិបាល បានប្រឹងប្រែង ធ្វើយ៉ាងណា ធានាឲ្យបាននូវ៖ ទី១.ប្រេងសម្រាប់ប្រើប្រាស់ សម្រួលជីវភាពពលរដ្ឋ, ទី២.ជីវភាពសេដ្ឋកិច្ច និងទី៣ ធានាថ្លៃសមរម្យ ដែលអាចឲ្យ ប្រជាពលរដ្ឋ ទិញយកមកប្រើប្រាស់បាន។ ហើយរាជរដ្ឋាភិបាល ក៏កំពុងស្វែងរកវិធានការ ដែលប្រសើរបំផុត ដែលអាចទទួលយកបាន ទាំងសងខាង ទាំងវិស័យឯកជន និងស្ថាប័នរដ្ឋ ដែលជាតំណាង អ្នកប្រើប្រាស់ទូទៅ។ ហើយនៅពេលបន្ទាប់ទៀតនេះ ក្រសួងក៏នឹងចេញលិខិតបញ្ជាក់ពីតម្លៃលក់រាយ ប្រេងឥន្ធនៈ ជាបន្តបន្ទាប់ទៀតដែរ។

ចាប់ពីថ្ងៃទី ០១ ខែមីនា ដល់ទី១៥ មីនា ក្រសួងពាណិជ្ជកម្ម បានកំណត់ចំពោះ ប្រេងសាំងធម្មតា មានតម្លៃ ៤៨០០រៀល និងប្រេងម៉ាស៊ូត តម្លៃ ៤៥០០រៀល ក្នុង១លីត្រ។ ដោយឡែក សេចក្តីជូនដំណឹងបន្ទាប់ ចាប់ពីថ្ងៃទី១៦ ខែមីនា នេះទៅ មិនទាន់ចេញនៅឡើយទេ។ ចំពោះការនាំចូលប្រេងមកកម្ពុជា បច្ចុប្បន្ននេះ គឺមកពី ប្រទេស សិង្ហបុរី ថៃ និងវៀតណាម៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author