កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ឃាត់ខ្លួន ក្រុមអ្នកញៀនល្បែង ភ្នាល់ទឹកភ្លៀង ចំនួន ១៦នាក់ រួមនិងវត្ថុតាងមួយចំនួន

ខេត្តបាត់ដំបង៖​ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​.បញ្ជា​ផ្ទាល់​ ពី​ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែនការងារ​ នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​ អមសាលា​ដំបូង​ ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ១៦​ ខែ​ មីនា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១០:១៧​ នាទី​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​ រួម​នឹង​ក្រុមអន្តរាគមន៍​ បង្ការ​បង្ក្រាប​ បាន​ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ ល្បែងស៊ីសង​ (​ ភ្នាល់​ទឹកភ្លៀង​ )​ ចំនួន​ ០២​ ទីតាំង​ផ្សេងគ្នា​ នៅ​ក្នុង​ក្រុងបាត់ដំបង​ ។

ទីតាំង​ទី១​ ស្ថិតនៅ​ក្នុង​ភូមិ​ ព្រៃកូនសេក​ សង្កាត់​អូរចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ នាំខ្លួន​មនុស្សចំនួន​ ០៧​ នាក់​ ទីតាំង​ទី២​ ស្ថិតនៅ​ក្នុង​ភូមិ​ រំចេក៤​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ នាំខ្លួន​មនុស្ស​ចំនួន​ ០៩​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ វត្ថុតាងដកហូត​រួម​មាន​ ៖​ ទី១-​ វិទ្យុ​ទាក់ទង​ចំនួន​ ០៦​ គ្រឿង​ ទី២-​ ទូរសព្ទ័​ដៃ​ ចំនួន​ ២៥​ គ្រឿង​ ទី៣-​ រថយន្ត​ចំនួន​ ០៤​ គ្រឿង​ ទី៤-​ ម៉ូតូ​ចំនួន​ ០៨​ គ្រឿង​ ទី៥-​ ម៉ូតូ​កង់​បី​ឥណ្ឌា​ ចំនួន​ ០១​ គ្រឿង​ ទី៥-​ កង់​ចំនួន​ ០១​ គ្រឿង​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​ កំពុង​តែ​ធ្វេីការ​ កសាងសំណុំរឿង​ ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author