បែកធ្លាយ.សារសម្លេង របស់មេបនល្បែងស៊ីសងខុសច្បាប់ ប្រចាំទឹកដីខេត្តសៀមរាប ឈ្មោះ វ៉ាន់ឆ្លើយឆ្លងតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន សុំការចរចាដើម្បីបិទរឿង តែអ្នកព័ត៌មានមិនព្រម
សៀមរាប៖ យោងតាមការបែកធ្លាយសារសម្លេង តាមទូរស័ព្ទ របស់បុគ្គលឈ្មោះ វ៉ាន់ មេបនល្បែងដុះស្លែ ប្រចាំទឹកដីខេត្តសៀមរាប មានន័យថា អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបត្រូវបានរូបគេរៀបចំកញ្ចប់ ជូនរួចរាល់អស់ហើយ រួមទាំងអ្នកសារព័ត៌មាន មួយចំនួនផងដែរ ហើយមេបនល្បែងរូបនេះ ក៍បានទទួលស្គាល់ និងបញ្ជាក់ថា ពិតជាមានបើកលេងល្បែងស៊ីសង នៅចំណុចដីឡូ ផ្លូវទំនប់ ៧៨ ស្ថិតក្នុងភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប
ពិតមែន ។
តាមប្រភព ពីអ្នកចូលទៅលេងល្បែង នៅទីតាំងខាងលើ បានឲ្យដឹងថា បច្ចុប្បន្ន ទីតាំងខាងលើនេះ នៅតែបន្តដំណើរការ លេងជាធម្មតា មានដូចជា៖ ជល់មាន់ អាប៉ោង និងយុគី ម្ចាស់ទីតាំង សង្វៀនមានឈ្មោះ ថៃ ផានី ( ហៅ ម៉ាប់ អូស្រ្តាលី ) នណាក៍ស្គាល់ដែល ជាមេបនល្បែង ចាស់វស្សា ក្នុងការដើរបើកល្បែងស៊ីសង តាមបណ្ដាលខេត្ត មួយចំនួន កន្លងទៅ ដូចជា ៖ ខេត្តកណ្តាល ឃុំអរិយក្សត្រ ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តផ្សេងៗមួយចំនួនទៀត ឥឡូវបន្តបើក នៅខេត្តសៀមរាប ដោយចាប់ដៃគូរចូលហ៊ុន ជាមួយឈ្មោះ វ៉ាន់ មេបនល្បែង ប្រចាំខេត្តសៀវរាប ជាអ្នករត់ការ ដោះស្រាយជូនសមត្ថកិច្ចមួយចំនួន និង ឈរកាងចាំដោះស្រាយ ជាមួយអ្នកព័ត៌មានមួយចំនួនផងដែរ។
ពាក់ព័ន្ធនិងករណី ល្បែងខាងលើនេះផងដែរ មហាជនទូទៅ នឹងមន្ត្រីរាជការមួយចំនួន ក្នុងក្រុងសៀមរាប បានលើកឡើង ជាចម្ងល់ថា តើអាជ្ញាធរមានសមត្ថកិច្ច ដូចជាលោកអភិបាលក្រុង លោកអធិការ.នគរបាលក្រុង និងលោកស្នងការនគរបាល ខេត្តសៀមរាប រួមទាំងលោកមេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានទទួលជ្រាបដែរឬទេ ពាក់ព័ន្ធទីតាំង.ល្បែងស៊ីសង ខាងលើនេះ ឬមួយបានទទួលជ្រាបដែរ ប៉ុន្តែមិនហ៊ានបង្ក្រាប ដោយខ្លាចអំណាច ម្ចាស់ទីតាំងល្បែងខុសច្បាប់ ឈ្មោះ ថៃ ផានី ( ហៅ ម៉ាប់ អូស្រ្តាលី ) ខាងលើនេះ? ឬមួយមិនហ៊ានបង្ក្រាប ដោយខ្លាចបាត់ប្រយោជន៍ បានមកដោយសា ការឃុបឃិតគ្នា ឲ្យកើតមានល្បែងស៊ីសងខាងលើនេះ បើដូច្នេះមែន តើភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៩ចំណុង របស់រាជរដ្ឋាភិបាល ដែលដាក់ចេញ ដោយក្រសួងមហាផ្ទៃ នៅត្រង់ណា? ។
ប្រភពពីមនុស្សស្និទ្ធ ជាមួយឈ្មោះ វ៉ាន់ មេបនល្បែង ប្រចាំខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២២ ដោយមាន ព័ត៌មានមួយចំនួន បានធ្វើការចុះផ្សាយពីសកម្មភាព ល្បែងស៊ីសងខាងលើ ក៏ត្រូវបានបិទផ្អាកមួយរយៈ ដោយក្រុមនោះ បានប្តូរទៅសង្កាត់ ក្របីរៀលមួរយ: ។ ប៉ុន្តែដោយហេតុថាភូមិសាស្ត្រនៅកន្លែងនោះ មិនអំណោយផលល្អ មិនសូវមានមនុស្សចូលទៅលេងច្រើន ក្រុមនេះក៏បន្តមកដាក់ នៅកន្លែងចំណុចទីតាំងខាងលើនេះវិញ ។ តែបញ្ហាការពង្រឹងសុវត្តិភាព ក្នុងវង់ល្បែង នៃការចេញចូលទៅលេង ត្រូវបានម្ចាស់ង្វៀន ពង្រឹងទ្វេរដង ប្រយ័ត្នប្រយ៉ែង ក្រែងមានការលួចថតរូប បែកធ្លាយមកខាងក្រៅដល់អ្នកសារព័ត៌មាន ។
ខេត្តសៀមរាប គឺជាខេត្តទេសចរណ៍ប្រវត្តិសាស្ត្រ ដ៏ល្បាញល្បី ផ្នែកប្រាសាទសិលា មិនគួរណាអាជ្ញាធរមានសមត្ថកិច្ច ក្នុងខេត្តសៀមរាប បណ្ដោយឲ្យកើតមាន ល្បែងស៊ីសងខុសច្បាប់ នៅលើទឹកដីទេសចរណ៍ប្រវត្តិសាស្រ្ត ដ៍ស្រសផូរផង់ មួយនេះទេ។
ពាក់ព័ន្ធនិងករណី ខាងលើ លោកស្នងការនគរបាល ខេត្តសៀបរាប លោកអភិបាលក្រុងលោកអភិបាលនគរក្រុង និងលោក មេប៉ុស្តិ៍នគរបាល រដ្ឋបាលជ្រាវ អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការ.បកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕