កាច់សោកម៉ូតូ​ ពីច្បារអំពៅ ចាប់បាននៅ ខណ្ឌឫស្សី កែវ ក្រោយ បើកបុក សមត្ថកិច្ច

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ កាច់សោ កម៉ូតូប្រជាពលរដ្ឋ ពីច្បារអំពៅ រត់មកជាប់អន្ទាក់ សមត្ថកិច្ចខណ្ឌ ឫស្សីកែវ ដាក់កំលាំងត្រួត ពិនិត្យជាតិស្រវឹង និងមួកសុវត្ថិភាព ដោយបើកម៉ូតូរត់គេច ទៅបុក  សមត្ថកិច្ច ម្នាក់ បណ្តាលឲ្យរបួសជើង កាលពីម៉ោង៨យប់ ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងភូមិ-សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចគោលដៅ ត្រួតពិនិត្យជាតិស្រវឹង និង មួកសុវត្ថិភាព បានឲ្យដឹងថា នៅមុនពេលកើតហេតុកំលាំងនគរបាល ខណ្ឌឫស្សីកែវ បានដាក់គោល ដៅត្រួតពិនិត្យ ជាតិស្រវឹង និងមួកសុវត្ថិភាព នៅតាមផ្លូវជាតិលេខ៥ ស្រាប់តែនៅពេលកើតហេតុ ក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាវ៉េវអាល់ហ្វា ពណ៌បៃតង ពាក់ស្លាក លេខ ព្រះសីហនុ 1C.2439 បើកបរដោយយុវជនម្នាក់ មានឈ្មោះ យ៉ង់ ឆេង អាយុ២២ឆ្នាំ មុខរបរកម្មករ សំណង់ ស្នាក់នៅម្តុំទឹកថ្លា មានស្រុកកំណើត នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។  ភ្លាមនោះសមត្ថកិច្ច ពិនិត្យឃើញអ្នកបើកម៉ូតូមិនមាន ពាក់មួកសុវត្ថិភាព ក៏ហៅអ្នកបើកម៉ូតូឲ្យឈប់ តែអ្នកបើកម៉ូតូមិន បានឈប់នោះទេ គឺបើកម៉ូតូបំបុកមន្រ្តីនគរបាល ប៉ុស្តិ៍ស្វាយប៉ាក ជានាយរងផ្នែកចរាចរ ម្នាក់មានឈ្មោះ សាត ធឿន បណ្តាលឲ្យដួលទាំងម៉ូតូ និងសមត្ថកិច្ច ហើយកំលាំង ដែលឈរនៅជិននោះជួយឃាត់ អ្នកបើកម៉ូតូបានតែម្តង ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចឆែកខ្លួនអ្នកបើកម៉ូតូ ឃើញមានសោ និងដែកសំរាប់កាច់កម៉ូតូ ពេលសួរនាំទើបបែកធ្លាយរឿងជនសង្ស័យរួបនេះ លួចកាច់សោកម៉ូតូគេពីច្បារ អំពៅមក។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំបន្ត នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ និងប្រកាសស្វែងរកម្ចាស់ម៉ូតូ ដែលមានភិនភាគ ខាងលើផងដែរ៕

Hong-0243 Hong-0245 Hong-0246

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author