ខេត្តតាកែវ ៖ បច្ចុប្បន្ន នៅតាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុច ភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ មានគំនរអេតចាយដ៍ធំសម្បែងមួយកន្លែង កំពុងយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ធ្វើអាជីវកម្មយ៉ាងរលូន ពេលខ្លះដាក់ហ៊ាមកលើផ្លូវទៀតផង បង្កផលលំបាកដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង ចំណែងអាជ្ញាធរមូលរដ្ឋាន ជាពិសេស លោក ឈួន ផាន់នី ចៅហ្វាយស្រុកទ្រាំង ធ្វើមិនដឹង និងមើលមិនឃើញ បញ្ហានេះទេ បណ្ដោយឲ្យថៅកែអេតចាយ ទីតាំងខាងលើធ្វើអ្វីៗតាមតែអំពើចិត្ត ។
ពាក់ព័ន្ធនិងទីតាំង ស្តុកគំនអេតចាយខាងលើ មហាជនជាច្រើន បានដាក់ការសង្ស័យថា ទំនងជាលោក ឈួន ផាន់នី ចៅហ្វាយស្រុកទ្រាំង ខេត្តតាកែវ មានទំនាក់ទំនងល្អ ជាមួយថៅកែអេតចាយហើយមើលទៅ បានជាមិនមានចំណាប់ការច្បាស់លាស់ ទៅលើថៅកែអេតចាយ ដើម្បីរៀបចំសណ្តាប់ធ្នាប់ ឲ្យមានរបៀបរៀបរយ នៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយមិនតែប៉ុណ្ណោះ លោក ឈួន ផាន់នី ចៅហ្វាយស្រុកទ្រាំង មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមក តាមបណ្តោយផ្លូវជាតិលេខ២ និងប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ អំពាវនាវសុំឲ្យឯកឧត្តម អភិបាលនៃគណៈអភិបាល ខេត្តតាកែវ មេត្តាជួយពិនិត្យមើល និងមានចំណាប់ការច្បាស់លាស់ ទៅលើលោក ឈួន ផាន់នី ចៅហ្វាយស្រុកទ្រាំង ក្នុងការរៀបចំបរិស្ថានសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ ដោយហេតុថា ទីតាំងដាក់អេតចាយខាងលើនេះ គឺជាក្ដីកង្វល់របស់ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវជាតិលេខ២ ភ័យខ្លាចគ្រោះថ្នាក់ ដោយប្រការណាមួយ នៅពេលយប់ងងឹតមើលមិនឃើញ។
ពាក់ព័ន្ធនិងករណី ខាងលើ លោក ឈួន ផាន់នី អភិបាលស្រុកទាំង អង្គភាព CSN មិនទាន់អាច ស្វែងរក.សុំការ.បកស្រាយបំភ្លឺ ជុំវិញបញ្ហានេះ.បានទេ ដោយពុំមានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងខ្ញុំ រងចាំការបងស្រាយបំភ្លឺ រាល់ការខ្វះខាត នៅចំណុចណាមួយ ពីសាមីពាក់ព័ន្ធ នៅពេលក្រោយរាល់ម៉ោងធ្វើការ ហើយសូមបញ្ជាក់ថា រាល់ការផ្សាយ របស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិះគន់ ដើម្បីស្ថាបនា មិនមានចេតនាណាមួយ រិះគន់ ដើម្បីជាន់ពន្លិច ទៅលើមន្ត្រីសាធារណៈ ណាមួយឡើយ៕
















