ខេត្តកណ្តាល ៖ នាព្រឹក ថ្ងៃ ព្រហស្បត៍ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណអភិបាល ខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ជុំវិញខេត្ត លើរបៀបវារៈសំខាន់ៗ ដូចតទៅ៖
១- ផ្សព្វផ្សាយបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវបទបញ្ជាពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសនេសាទ និង ការគ្រប់គ្រងព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលបានថ្លៃងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២១ និងទិសដៅអនុវត្តឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
២- ពង្រឹងការគ្រប់គ្រង និងការបង្រ្កាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តខេត្តកណ្តាល ។
៣-កិច្ចប្រជុំពិនិត្យ សម្រេចការរៀបចំប្លង់ហេដ្ឋានរចនាសម្ព័ន្ធ ស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ។
៤- កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសង្រ្កាន អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ នៅក្រុងតាខ្មៅ ខេត្តកណ្តាល៕