ធ្លាក់ឧទ្ធម្ភាគចក្រ​ប៉ូលិស​មក​ដី​ នៅ​ត្រង់ចំណុចប៉ុស្តិ៍​នគរបាល​ លេខ២១ ក្នុងខេត្តសុរិន្ទ​

ប្រទេសថៃ៖ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ នេះ មានសេចក្តីរាយការណ៍ថា នៅវេលាម៉ោង២ រសៀល មានឧទ្ធម្ភាគចក្រ Bell 429 លេខ 3204 នៅអង្គភាពអាកាសចរណ៍ ប៉ូលីសខេត្ត Nakhon Ratchasima ។

គ្រោះថ្នាក់នេះ បានកើតឡើងខណៈកំពុងចុះចត ឧទ្ធម្ភាគចក្របណ្តោះអាសន្ន ប៉ុស្តិ៍នគរបាល លេខ ២១ ស្រុក Muang ខេត្ត Surin បណ្តាលឲ្យអ្នកបើកយន្តហោះ មេកានិកយន្តហោះ និងអ្នករួមដំណើរ រងរបួសស្រាល ក្នុងនោះប្រទះ​ឃើញ​ស្នងការ​រង​នគរបាល​ ៣​រូប​ កំពុង​អង្គុយ​រួមលើ​យន្តហោះ ជាមួយអ្នក​ដំណើរ ក្នុងនោះដែរ។ មូលហេតុបានរកឃើញជាបណ្តោះអាសន្ននេះ ក្នុងអំឡុងពេលចុះចត នៅពេលមានខ្យល់បក់ខ្លាំង ធ្វើឱ្យម៉ាស៊ីនបាត់បង់តុល្យភាព នៃការហោះហើរ ៕ ប្រភពបរទេស

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author